សត្វ​​ដែល​អ្នក​លក់​ចេញ​មុន​គេ អាច​បញ្ជាក់​ថា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​អ្នក​

សាកល្បងផ្លូវ​ចិត្ត​៖ តើ​អ្វី​ដែល​​សំខាន់បំផុត? សត្វ​​ដែល​អ្នក​លក់​ចេញ​មុន អាច​បញ្ជាក់​ថា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​អ្នក​

ទស្សន៍ទាយ
RY-LY-avatar-thumbnail

RY LY

20

19

2021-04-30T08:33:07.000Z


មនុស្ស​ម្នាក់ៗ ​សុទ្ធ​តែ​មានវត្ថុ​ដែល​សំខាន់​ ដែល​អាច​បោះបង់​ចោលអ្វី​ៗ​គ្រប់​យ៉ាង​ ដើម្បី​តែ​វត្ថុ​​មួយ​នោះ។

យើង​ដឹង​ហើយ​ថា​ជីវិតដែល​​ធំ​ពេញ​វ័យ ​​អ្វី​ដែល​​ពិបាក​​បំផុត​ គឺ​ការ​សម្រេច​ចិត្ត​។ តែ​បើ​ចង់​ដឹង​ថា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក ​ចូរសាកល្បង​ទស្សន៍ទាយ​​ផ្លូវចិត្ត​ ដោយ​​ឆ្លើយ​សំណួរ​ខាង​ក្រោម​៖

 

បើសិន​ជាអ្នក​ត្រូវ​ធ្វើ​​ដំណើរ​ជុំ​វិញ​ពិភព​លោក​ ជាមួយ​នឹង​សត្វ​៥ក្បាល​។ ថ្ងៃ​មួយ​អ្នក​​អស់​លុយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ហើយ​អ្នក​ត្រូវ​ការ​​លក់​សត្វមួយ​​ក្នុង​ចំណោម​​សត្ធ​​ទាំង​​៥​ក្បាល​នោះ​ ដើម្បី​បន្ត​ដំណើរ​​ទៅ​មុខ​ទៀត​ តើ​អ្នក​នឹង​លក់​សត្វមួយ​ណា​មុន​​គេ?

១. ចៀម​ ២. សេះ​ ៣. តោ ៤. ស្វា​ ៥. គោ​

article-detail-content-image-fa5b608a-79db-4e40-8d79-c54f3c89a130.png

 

១. លក់​ចៀម​មុន​

ចៀម​​តំណាង​ឱ្យ​​​ជីវិត​ស្នេហា​ បើ​អ្នក​​លក់​​ចៀម​​មានន័យ​​ថា​រឿង​ស្នេហាមិន​មែន​ជា​រឿង​សំខាន់​នោះ​ទេ បើ​សិន​ជា​អ្នក​កំពុង​តែ​ស្ថិត​ក្នុង​ជីវិត​លំបាក​​។ ប៉ុន្តែ​បើ​សិន​ជា​អ្នក​ជ្រើស​យក​​ចៀម​ ទុក​លក់​ចុងក្រោយ​​គេ​ នោះ​មាន​ន័យ​​ថា​​ស្នេហា​គឺ​សំខាន់​ខ្លាំង​ណាស់​ អ្នក​អាច​​លះ​បង់​ការងារ​ និង​គ្រួសារ​​ព្រោះ​តែ​ស្នេហា​ទៀត​ផង​។

article-detail-content-image-844f2781-bf31-4209-a6bc-7056f1f8f379.jpg

 

២. លក់​​សេះ​មុន​

សេះ​តំណាង​ឱ្យ​​រឿង​គ្រួសារ​ បើ​អ្នក​លក់​សេះ​មុន​ នោះ​មិន​មែន​មានន័យ​ថា​អ្នក​ជា​មនុស្ស​អកត្តញូនោះ​ទេ​​។ វា​ជា​រឿង​ធម្មតា​​ដែល​អ្នក​ទាំង​អស់​គ្នា​ដឹង​ថា​គ្រួសា​រ​គឺ​សំខាន់​ និង​តែង​តែ​នៅ​ជាមួយ​អ្នក​គ្រប់​ពេល​ អ្នក​មិន​ចាំបាច់​​ប្រឆាំង​នឹង​គ្រួសារ​រួច​ទៅ​​ផ្ដោត​ទៅ​លើ​​អ្វីមួយ​ផ្សេង​ទៀត​ទេ​។ ប៉ុន្តែ​មានន័យ​ថា​ អ្នកជាមនុស្ស​ដែល​ជម្នះ​នឹង​​គ្រួសារ​បាន​ រួច​ទៅ​ធ្វើ​​អ្វី​ដែល​ជា​ក្ដី​ស្រមៃ​របស់​អ្នក​​។ ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​​ទុក​សេះ​លក់​ចុង​ក្រោយ​គេ​ នោះ​មាន​ន័យ​ថា​គ្រួសារ​អ្នក​សំខាន់​ជាង​អ្វី​ៗទាំង​អស់​ អ្នក​អាច​​លះ​បង់​គ្រប់​យ៉ាង​​ដើម្បី​ពួក​គាត់​ សូម្បី​តែ​ក្ដី​ស្រមៃ​របស់​អ្នក​ក៏​ដោយ​។

 

៣. លក់​តោមុន​

តោតំណាង​ឱ្យ​សេចក្ដី​ថ្លៃថ្នូរបើ​អ្នក​លក់​​តោ​មុន​ នោះ​មាន​ន័យ​ថា​ អ្នក​នឹង​មិន​​ខ្លាច​លះ​បង់​ខ្លួន​ឯង​ ដើម្បី​​​ស្វែងរក​ក្ដី​ស្រមៃ​ឱ្យ​ខ្លួន​ឯង ឬជម្នះ​​ដើម្បី​របស់​​អ្វី​មួយ​​ដែល​អ្នក​ចង់​បាន​​នោះ​ទេ​​។ ប៉ុន្តែ​បើ​អ្នក​​ទុក​​តោ​​លក់​​ចុង​ក្រោយ​គេ​ នោះ​មាន​ន័យ​ថា​ អ្នក​​ឱ្យ​​តម្លៃ​លើ​សេចក្ដី​ថ្លៃថ្នូរ​ និង​តម្លៃ​​ខ្លួន​ឯង​ជាង​អ្វី​ៗ​ទាំង​អស់​​។

article-detail-content-image-b56218ed-1854-49f2-8227-f4e2ebe991bd.jpg

 

៤. លក់ស្វា​មុន

ស្វាតំណាង​ឱ្យ​មិត្តភាព បើ​អ្នក​​លក់​​ស្វាមុន​ នោះ​មាន​ន័យ​ថា​​មិត្តភក្តិ​ ឬ​មិត្ត​ភាព​មិន​សំខាន់​ចំពោះ​អ្នក​ដូច​គ្រួសារ​​ និង​​មនុស្ស​ជា​ទីស្រឡាញ់​អ្នក​​ទេ​​ នេះ​មិន​មែន​មាន​ន័យ​​ថាអ្នក​​​មិន​ឱ្យ​តម្លៃ​ទៅ​លើ​មិត្តភាព​នោះ​ទេ​ គ្រាន់​​តែ​អ្នក​អាច​លះបង់​វា​បាន​ បើ​សិន​ជា​អ្នក​​មាន​​រឿង​សំខាន់​​ជាង​នេះ​ដែល​ត្រូវ​ធ្វើ​។ ប៉ុន្តែ​បើ​អ្នក​ទុក​​ស្វា​លក់​ចុង​ក្រោយ​គេ​ នោះ​មាន​ន័យ​ថា​មិត្ត​ភក្តិ​ និង​មិត្តភាព​អ្នក​សំខាន់​ខ្លាំង​ណាស់​ ហើយ​អ្នក​ជឿ​ថា​អ្នក​នឹង​ឆ្លង​ផុត​គ្រប់​​ឧបសគ្គទាំង​អស់​ បើ​សិន​ជាអ្នក​​មាន​មិត្ត​ភក្តិ​​នៅ​​ជាមួយ​អ្នក​​។

article-detail-content-image-d8eaf525-dd3d-4d46-bbec-6e618b7599e0.jpg

 

៥. លក់គោ​មុន​

គោតំណាងឱ្យ​ការងារ​ បើ​អ្នក​​លក់​​គោមុន​ នោះ​មានន័យថា​​ អ្នក​គិត​ថា​ការងារ​មិន​សំខាន់​​ដូច​គ្រួសារ មិត្តភក្តិ​ ឬ​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក​នោះ​ទេ​។ អ្នក​សុខចិត្ត​ចំណាយ​ពេល​​ជាមួយ​ពួក​គេ​ ជាជាង​ការងារ​​របស់​អ្នក​​។ ប៉ុន្តែ​បើ​សិន​ជា​អ្នក​​ទុក​គោលក់​ក្រោយ​គេ​ នោះ​មាន​ន័យ​ថា​​ការងាររបស់​អ្នក​ ត្រូវ​តែ​ដើរ​ទៅ​មុន​អ្វី​ៗ គ្រប់​យ៉ាង​ទាំង​អស់​​ អ្នក​ក៏​ប្រហែល​ជា​មនុស្សប្រភេទ​ញៀន​នឹង​ការងារ​ផងដែរ​។

article-detail-content-image-fef568fb-1a61-4737-b4ee-f26d5af96324.jpg