មើលនិស្ស័យ​មនុស្ស​ តាម​ពណ៌ដែល​ពួកគេ​ចូល​ចិត្ត​

មើលនិស្ស័យ​មនុស្ស​ តាម​ពណ៌ដែល​ពួកគេ​ចូល​ចិត្ត​

ទស្សន៍ទាយ
RY-LY-avatar-thumbnail

RY LY

100

52

2020-11-27T06:35:51.000Z


អ្នក​ទាំង​អស់​គ្នា​ មាន​ពណ៌ដែល​ស្រឡាញ់​ងប់ងុល​អត់? ទិញ​អី​ក៏​ចង់​បាន​តែ​ពណ៌ហ្នឹងដែរ? មនុស្ស​ម្នាក់ៗ សុទ្ធ​តែ​មាន​ពណ៌សំណព្វ​ចិត្ត​រៀងៗខ្លួន​។

តាម​ពិត​ទៅ​ ពណ៌ដែល​យើង​ស្រឡាញ់​ ក៏​អាច​បញ្ជាក់​បាន​ដែរ ថា​យើង​ជា​មនុស្ស​បែបណា​។

 

ពណ៌ក្រហម​

អ្នកជាមនុស្សសុទិដ្ឋិនិយម និងមាន​ការប្តេជ្ញាចិត្តខ្ពស់។ ពណ៌ក្រហមតំណាងឱ្យ មនុស្ស​មិន​ធម្មតា មនុស្ស​ពូកែក្នុង​ការ​សម្រេច​ចិត្ត​។

article-detail-content-image-36703093-2706-4bcb-b245-9485e270f70d.jpg

 

អ្នក​កើត​មក​ដើម្បី​ធ្វើ​ជា​អ្នក​ដឹកនាំ​ ព្រោះ​អ្នក​ឆាប់​ទទួល​បាន​ការ​គោរព​ពី​អ្នក​ដទៃ​យ៉ាង​ងាយ​។

អ្នក​នឹង​បញ្ចេញ​មតិភ្លាម​ៗដោយ​មិន​ក្រែង​រអា​​ បើ​ចាំបាច់​ តែបើ​មិន​ចាំបាច់​ អ្នក​​មិន​ចូល​ចិត្ត​និយាយ​ច្រើន​ ឬក៏​បង្ហាញ​អារម្មណ៍​​ទៅ​អ្នក​ដទៃ​ផ្ដេសផ្ដាសទេ។

អ្នក​មិន​ចូល​ចិត្ត​ធ្វើ​ខ្លួន​ទំនេរៗ​នោះ​ទេ តែង​រក​នេះ​រក​នោះ​មក​ធ្វើ​ជា​និច្ច​។

 

​ពណ៌ផ្កាឈូក​

និយាយ​ទៅ អ្នក​ជា​មនុស្ស​បែប​ងាយៗ​ ឆាប់​ចុះ​សម្រុង​នឹង​អ្នក​ដទៃ​ និង​មាន​ចិត្ត​ទូលាយ​​​។ អ្នក​តែងតែ​សប្បាយ​អរ​ជំនួស​គេ​ គ្រប់​ពេល​ឃើញ​គេ​ជោគ​ជ័យ​។

article-detail-content-image-5a60247f-f8e7-4c77-bc47-8f08950bb989.jpg

 

អ្នក​ជា​មនុស្ស​សន្តិភាព ស្ងប់ស្ងាត់​ មិន​ចូល​ចិត្ត​បង្ករ​ជម្លោះ​ ឬ​មាន​រឿង​នឹង​គេ​ទេ។

ដោយ​ថា​​​ជា​មនុស្ស​ចូល​ចិត្ត​ខ្វល់ខ្វាយ​ យកចិត្ត​ទុក​ដាក់​នឹង​អ្នក​ដទៃ​ អ្នក​មាន​មិត្ត​ភក្តិ​ច្រើន​។

អ្នក​សង្ឃឹម​ថា​នឹង​ទទួល​បាន​ក្ដី​ស្រឡាញ់​ឥតលក្ខខណ្ឌ និង​ការ​យល់​ស្រប​ពី​មនុស្ស​ជុំ​វិញ​ខ្លួន ត្រឡប់​មក​វិញ​ដូច​គ្នា​។

 

ពណ៌ខៀវ​

មនុស្សម្នា​ជុំ​វិញ​ខ្លួន​អ្នក​ ត្រេកអរពេល​បាន​នៅ​ក្បែរ​ខ្លួន​អ្នក​ ព្រោះ​​អ្នក​យល់​ពី​អារម្មណ៍​ និង​សេចក្ដី​ត្រូ​វការ​របស់ពួក​គេ​។

article-detail-content-image-4bec3e80-7d9e-4e2c-80fa-d6b756db21ca.jpg

 

ទោះ​ជា​អត្តចរិក​ជា​មនុស្ស​ល្អ​យ៉ាង​ណា​ក៏​ដោយ​ ​​អ្នក​នៅ​តែ​មិន​ចូល​ចិត្ត​ អ្នក​ណា​ដែល​ចូល​មក​ ដើម្បី​តែ​ប្រើប្រាស់​អ្នក​នោះ​ទេ​។ អ្ន​ក​នឹង​​វ៉ៃបក​ជានិច្ច​ ក្នុង​ការ​ការពារខ្លួន​ឯង​។

អ្នក​ជា​មនុស្ស​​​ចូល​ចិត្ត​ ភាព​ត្រឹមត្រូវ​ ធ្វើ​អ្វី​តាម​ឋានុក្រម ​និង​សីលធម៌។ អ្នក​ដទៃ​ជឿជាក់​ថា​អ្នក​ជាមនុស្ស​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​ និង​ស្មោះត្រង់​បំផុត​​​។

 

ពណ៌ស្វាយ​

អ្នក​ជា​មនុស្ស​ដែលត្រូវ​ការ​ភាព​​ឥតខ្ចោះ​ និង​ចង់​ទទួល​បានអារម្មណ៍​ល្អ​គ្រប់​ពេល​។ អ្នក​ក៏ជា​មនុស្ស​ឆ្លាត និង​គិត​បាន​ដិតដល់​ផងដែរ​ អ្នក​អាច​គិត​យល់​លំអិត​នូវ​រឿងរ៉ាវជា​ច្រើន​ ដែល​អ្នក​ដទៃ​ គេ​គិត​មិន​ដល់​ មើល​មិន​ឃើញ​។

article-detail-content-image-96c72b24-9130-4e20-b1e9-7cb8e8903467.jpeg

 

អ្នក​មាន​ញាណពិសេស អាច​គិត​ស្មាន​អ្វី​ដឹង​មុន​ទៀត​ផង​។ អ្នក​មាន​ភាព​ច្នៃប្រឌិត​ និង​តែ​ង​តែ​មាន​គំនិត​ប្លែកៗ ល្អៗ ក្នុង​ខួរ​ក្បាល​អ្នក​ជា​និច្ច។

 

ពណ៌បៃតង

អ្នកតែង​តែ​ជឿជាក់ថា​ កេរ្តិ៍​ឈ្មោះពិត​ជា​មាន​សារៈសំខាន់​មែន​ទែន​។ អ្នក​តែងតែធ្វើ​អ្វីៗ​តាម​ទំនៀម​ និង​វិន័យ។ ​​​

article-detail-content-image-17a4f2b0-629d-4b72-b680-38cc468e8afd.jpeg

 

អ្នក​ជា​មនុស្ស​ចូល​ចិត្ត​ធម្មជាតិ​ និង​តែង​តែ​ភ្ជាប់​ទំនាក់ទំនង​ជាមួយធម្មជាតិ។

អ្នក​ចង់​បាន​ភាពស្ថិតស្ថេរ និង​អ្វី​ៗ​ដែល​តុល្យភាព​ក្នុង​ជីវិត​។ អ្នក​ពូកែ​រៀប​ចំ និង​គ្រប់​គ្រង​ពេល​វេលា​ ដើម្បីត្រៀម​ជានិច្ច​ក្នុង​ការ​ទទួល​​អ្វី​ៗ​ល្អ​មក​ក្នុ​ង​ជីវិត​។

 

ពណ៌ទឹក​ក្រូច​

អ្នក​ជា​មនុស្ស​ដែល​រីករាយ​នូវ​អ្វី​ដែល​ខ្លួន​មាន​ ប្រឹងប្រែង​ធ្វើការ​ខ្លាំង​។

article-detail-content-image-3be31aed-2fdd-43d5-a8b3-d9f164c61a61.jpeg

 

អ្នក​ពូកែក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​គ្រប់​ពេល​។ អ្នក​ជា​មនុស្ស​សុទិដ្ឋិនិយម និង​ឆាប់ចូល​សង្គម​។ អ្នក​ដទៃ​ចូល​ចិត្ត​ធ្វើ​ការ​ជាមួយ​អ្នក​ដូច​គ្នា​។ អ្នក​គិត​ថា​ការ​រស់​នៅ​ជាមួយ​នឹង​ភាព​បច្ចុប្បន្ន​ គឺ​ជា​រឿង​ដែល​សប្បាយ​។

 

ពណ៌លឿង​

អ្នក​បើក​ចិត្ត​ក្នុង​ការ​រៀន​សូត្រ និង​ទទួល​ដឹង​រឿង​ផ្សេងៗ ថែម​ទាំង​ចូល​ចិត្ត​​ចែក​រំលែក​​​អ្វី​ដែល​អ្នក​បាន​រៀនទៅ​គេ​ទៀត​ផង​​។

article-detail-content-image-403cd8b1-7914-46ad-941e-69294da4f153.jpeg

 

អ្នក​ចង់​ឱ្យ​អ្នក​ដទៃ​ ស្គាល់​ពីអត្តចរិក​ពិត​ប្រាកដ​របស់​អ្នក​ ព្រោះ​តែ​អ្នក​គិត​ថា​ ភាព​ជោគជ័យ ផ្ដើម​ចេញ​ពី​ការ​យល់​​របស់​​មនុស្ស​ជុំ​វិញ​ខ្លួន​​ និង​ទទួល​ស្គាល់អ្វីៗ​ ដែល​ជា​ខ្លួន​អ្នក​។

អ្នក​ជាមនុស្ស​ស្រមើស្រមៃ​ច្រើន​ និង​មាន​គំនិត​ល្អៗ​។ អ្នក​ជា​មនុស្ស​បែប Introvert និង​អៀន​ប្រៀន​ច្រើន​។ អ្នក​មាន​មិត្ត​ភក្តិតែ​២ - ៣​ នាក់​ប៉ុណ្ណោះ​។

អ្នក​ចូល​ចិត្ត​ធ្វើ​អី​លឿន​ៗ​ មិន​គិត​ច្រើន​ ធ្វើ​នេះ​ធ្វើនោះ​ មិនចេះ​ហត់​  ប៉ុន្តែ​​តែងតែ​សោកស្ដាយ​ ការ​សម្រេច​ចិត្ត​ ដែល​ហួស​ហើយ​។

 

ពណ៌ខ្មៅ

អ្នក​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កម្លាំង​ឥទ្ធិពល​ និង​ការ​គ្រប់​គ្រង​ទៅ​លើ​ជីវិតខ្លួន​ឯង​។

article-detail-content-image-7f94e941-308d-4da5-a174-8d7da653f117.jpeg

 

អ្នក​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​ និង​ផ្តោត​ទៅ​បាន​លើ​​រឿង​តូច​តាច​យ៉ាង​ណា​ក៏​ដោយ ជា​ពិសេស​នៅ​កន្លែង​ធ្វើការ​។

ទោះ​ជា​យ៉ាង​ណា​ ក៏​អ្នក​នៅ​តែ​ពិបាក​ក្នុង​ការ​បង្ហាញ​ ឬ​ចែករំលែក​អារម្មណ៍​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ​ផង​ដែរ​។

មនុស្សម្នា តែង​តែ​គិត​ថា​អ្នក​ជាមនុស្ស​អាថ៌កំបាំង ​ពិបាកចូល​ទៅ​ជិត និងពិបាក​យល់​ពី​អ្នក​។

 

ពណ៌ស

អ្នក​ជា​មនុស្ស​ចេះ​រៀបចំ​ ​​ឯករាជ្យ​លើ​ខ្លួន​ឯង​ និង​ដោះស្រាយ​បញ្ហា​ពឹង​ផ្អែក​លើ​​ភាពសមហេតុផល​។

article-detail-content-image-3c3424fd-a4e1-4ac5-a5a3-d49e52c64f9a.jpeg

 

អ្នក​មាន​រសនិយម​ក្នុង​សិល្បៈ ហើយតែងតែ​ចេះ​រៀបចំ​ តុបតែង​ផ្ទះ​បាន​យ៉ាង​ស្អាត និង​ជា​មនុស្ស​មាន​ស្ទាយ​ផ្ទាល់​ខ្លួន​។

អ្នក​ជា​មនុស្ស​ជឿជាក់​ខ្ពស់​ ប៉ុន្តែ​បែរ​ជា អ្នក​ដទៃ​គិត​ថា​អ្នក​មនុស្ស​មិន​សូវ​និយាយ​ស្ដី​ និង​មិន​ចុះ​សម្រុក​គេ​ទៅ​វិញ​។

អ្នក​មិន​ចូល​ចិត្ត​ការ​ខកចិត្ត​ទេ ប៉ុន្ទែ​អ្នក​បែរ​ជា​ឧស្សាហ៍ជួប​​​ ព្រោះ​អ្នក​តែង​តែ​មាន​ការ​រំពឹងទុក​ខ្ពស់ ​មិន​ថា​ចំពោះ​ខ្លួន​ឯង ឬ​អ្នក​ដទៃ​ទេ។

 

ពណ៌ប្រផេះ​

អ្នក​ជា​មនុស្ស​ដែល​អាច​ទុក​ចិត្ត​បាន​ និង​ចាស់ចិត្ត​ចាស់​គំនិត​។ អ្នក​ប្រុងប្រយ័ត្ន​ខ្ពស់​គ្រប់​ពេល​ ព្រោះ​តែ​ជា​មនុស្ស​ចង់​បាន​ភាព​ស្ងប់សុខ​ និងសន្តិភាព។

article-detail-content-image-c35a23a8-1499-414b-adac-5e498d0c802d.jpg

 

អ្នក​យល់​ថា​អាកប្បកិរិយា និង​ច្បាប់​វិន័យ​ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ព្រោះ​ទាំង​នេះ​ នឹង​អាច​ទទួល​បាន​​ភាព​​គោរព​ពី​អ្នក​ដទៃ​។

 

អ្នក​ចង់​បាន​តុល្យ​ភាពក្នុង​ជីវិត ភាព​នឹងនរនិង​ជំនឿ​​​។ អ្នក​ក៏​ជា​មនុស្ស​សុក្រឹតយុត្តិធម៌ ដែល​គ្រប់​គ្នា​អាច​ជឿទុក​ចិត្ត​គំនិត​អ្នក​បាន​។

 

ពណ៌ត្នោត​

មនុស្ស​ដែល​ស្គាល់​​អ្នក​ គិត​ថា​អ្នក​ជា​មនុស្ស​ស្មោះត្រង់​។

article-detail-content-image-e69b4dcc-5c1b-49f4-a3b6-ebf2c1876e46.jpeg

 

អ្នក​ចូល​ចិត្ត​​ជីវិត​មាន​ស្ថេរភាព​ និង​ធម្មតាៗ​ ហើយ​មិន​ខ្វល់ខ្វាយ​ពី​របស់​របរ​ក្រៅ​ខ្លួន​។

អ្នក​បើកទូលាយ​ រាល់​បំណង​របស់​អ្នក ​​តែ​​មិន​ពូកែសង្កេត​​ពី​អ្វីៗ ដែល​លាក់​បាំង​របស់​អ្នក​ដទៃឡើយ​។

អ្នក​ចូល​ចិត្ត​ ធ្វើ​អី​មួយ​ៗ​ បន្តិចម្ដងៗ​ ហើយ​អ្នក​គិត​ថា​បទពិសោធន៍​ គឺ​ជា​មេរៀន​ចំពោះ​ភាព​ជោគជ័យ។

 

ប្រភព៖ Goodymy