ប្រភេទកាហ្វេដែលញ៉ាំរាល់ថ្ងៃ អាចបញ្ជាក់ថាអ្នកជាមនុស្សបែបណា

ប្រភេទកាហ្វេដែលញ៉ាំរាល់ថ្ងៃ អាចបញ្ជាក់ថាអ្នកជាមនុស្សបែបណា

ទស្សន៍ទាយ
RY-LY-avatar-thumbnail

RY LY

24

0

2020-12-20T10:23:06.000Z


អ្នក​ខ្លះ​​ព្រឹក​ឡើង បើ​អត់​កាហ្វេ ដឹង​តែ​មិន​និយាយ​រក​គេ​តែ​ម្ដង ហេងហាងដូច​ខ្វះ​រសជាតិ​ជីវិត។ ចូល​ហាងកាហ្វេ កម្មង់​កាហ្វេមួយ​កែវ ដែល​យើង​តែងតែកម្មង់​រាល់​ថ្ងៃ​ ចុះ​ដែរដឹងអត់​ថា​កាហ្វេ ក៏​អាច​បញ្ជាក់​ពី​អត្តចរិករ​បស់​អ្នក​ផឹក​បាន​ដែរ។ ជឿមិន​ជឿសាក​​ទាំង​អស់​គ្នា​៖

ខាង​ក្រោម​នេះ​ ជា​កាហ្វេទាំង​៧រសជាតិ​ រសជាតិ​មួយ​ណា​ដែល​អ្នក​តែងតែ​ញ៉ាំ?

១. Espresso

២. Latte

៣. Americano

៤. Mocha

៥. Cappuccino

៦. Macchiato

៧. Ice Coffee

 

សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ ១. Espresso

article-detail-content-image-5535c532-9341-425a-9316-fce12653c242.jpg

article-detail-content-image-fb0318ef-b080-4c41-a303-78af7f1f44b1.jpg

 

អ្នក​គឺ​​មនុស្ស​ដែល​ចូល​ចិត្ត​ភាព​ត្រឹម​ត្រូវ​ ស្រស់​ស្អាត។ ​​ជា​មនុស្សរស់រាយ​ អត់ធ្មត់ បត់បែន​តាម​កាលៈទេសៈ ក្លាហាន ហ៊ាន​សាកល្បង​អ្វី​ថ្មី​ៗ។ អ្នក​គឺ​ជា​ប្រភេទមនុស្ស Extrovert ចូល​ចិត្ត​ចេញ​ក្រៅ និង​បង្កើត​មិត្តភក្តិថ្មី​ៗ។ អ្នក​ជា​មនុស្ស​​ឯករាជ្យ​ ​នៅ​កន្លែង​ធ្វើការ​ និង​ជា​អ្នក​បង្កបរិយាកាស សប្បាយរីករាយ​ឱ្យ​​មិត្តរួម​ការងារទៀត​ផង​។

 

សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ ២. Latte

article-detail-content-image-d0ab73a6-4e12-4bf6-8cc7-f0a2b31d2da6.jpg

article-detail-content-image-2a05243d-031f-450c-82cb-fc82e62f77fa.jpg

អ្នក​គឺ​ជា​មនុស្ស​គិត​ដិតដល់ សម្រេចចិត្ត​ ឬ​ក៏​ធ្វើ​រឿង​អ្វី​ក៏​ដោយ​ ត្រូវ​តែ​គិត​យ៉ាងហោច​ណាស់​ឱ្យបាន​​២ដង​ដែរ។ អ្នក​មិន​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​បង្កហានិភ័យ​ និង​គ្រោះថ្នាក់​ទៅ​ថ្ងៃ​ក្រោយឡើយ។ អ្នក​គិត​ហើយ​គិត​ទៀតក្នុង​ការធ្វើ​អ្វី​មួយ​ៗ។

អ្នក​ក៏ជាមនុស្ស​ចូល​ចិត្ត​ជួយគេ។​ សុខចិត្តចំណាយ​ពេល​ និង​កម្លាំង​ជួយ​គេ​ ដោយ​មិនខ្វល់​ពី​គុណស្រ័យ​។ អ្នកជា​មនុស្ស​ល្អ​ ទន់ភ្លន់​ ស្មោះត្រង់​ នឹង​មនុស្ស​ជុំវិញ​ខ្លួន​។ ប៉ុន្តែអ្នក​មិន​ពូកែក្នុង​ការ​សម្រេច​ចិត្តធ្វើ​ ឬ​ដោះស្រាយ​បញ្ហានោះទេ​។

 

សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ ៣. Americano

article-detail-content-image-e755c2ca-1af8-440e-92b8-f67bedf85a87.jpg

article-detail-content-image-12b299d1-8e7c-45ac-9ed2-d2efdd87f036.jpg

 

អ្នក​គឺជា​មនុស្ស​មាន​តម្លៃ​សីលធម៌ខ្ពស់​ ប្រភេទមនុស្សដែល​រៀបរយ មិន​ចូល​ចិត្ត​រញ៉េរញ៉ៃច្រើន​ និង​មាន​ការគិត​គូរច្បាស់​លាស់​។ អ្នក​នឹង​មិន​ធ្វើ​ជា​ដាច់​ខាត បើ​រឿង​នោះ​ប៉ះពាស់​ដល់​តម្លៃអ្នក​ដទៃ​។ មិន​លោភលន់​ ចូល​ចិត្ត​អ្វី​ងាយៗ​ តែត្រឹម​ត្រូវ​។

 

សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ ៤. Mocha

article-detail-content-image-2b3453f9-2b68-4185-b4b3-8eff8ae4edbc.jpg

article-detail-content-image-9eb30f6a-60a0-4929-8a6a-d3da72dc7325.jpg

អ្នក​គឺ​ជា​មនុស្ស​មាន​ភាព​ច្នៃប្រឌិតខ្ពស់​ (Creative) និងតែ​ង​​តែ​ឃើញ​រឿងដែល​អ្នក​ដទៃ​មិន​អាច​គិត​ឃើញ​ ប៉ុន្តែ​អ្នក​ក៏​ចូល​ចិត្ត​ភាព​រ៉ូមែនទិច និង​រឿងប្លែកៗ អស្ចារ្យដែរ។ ជាមួយ​គ្នា​នោះ​ដែរ អ្នក​ក៏​ចូល​ចិត្ត​សប្បាយ​ និង​សាកល្បង​អ្វី​ថ្មី​ៗ​។

 

សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ ៥. Cappuccino

article-detail-content-image-fa8bef9c-9110-4346-bca6-18461e03cd06.jpg

article-detail-content-image-744507bf-a4f5-435e-8395-bd808289fe3e.jpg

 

អ្នក​ជា​មនុស្ស​ងាយ​ទាក់ទង ស្រួល​និយាយ​គ្នា អ្នក​នៅ​ជុំ​វិញ​ខ្លួន​អ្នក​តែងតែ​ចាំ​ជួយ​ និង​សហការជាមួយ​អ្នក​ជា​និច្ច​។ ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ អ្នក​ក៏​មាន​ភាពអវិជ្ជមាន​តូច​មួយ​ដែរ គឺ​អ្នក​ចូល​ចិត្ត​ទៅ​មក​ណា​យឺត​ ទៅ​ប្រជុំ​មិន​ដែល​ទាន់​​​ ហោចណាស់​ក៏​យឺត​ ៥នាទី ទៅ១ម៉ោង​ដែរ។

 

សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ ៦. Macchiato

article-detail-content-image-e67f5c18-236a-4ad6-aed1-decf3669306e.jpg

article-detail-content-image-4f219536-fcb2-4d45-adea-3051933ae0ea.jpg

 

អ្នក​មិន​មែន​ជា​មនុស្ស​សម្ភារៈនិយម។​​ កាបូប ស្បែកជើង ទូរសព្ទ ​​ចេញ​ថ្មី​ៗ ឬប្រេន​ៗអី មិន​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​បាន​ទេ​។ អ្នក​ជា​មនុស្ស​ប្រភេទ Introvert មិន​ចូល​ចិត្ត​ចេញ​ក្រៅ​ ជប់លៀង​ ឬ​ទៅ​ណា​មក​ណា​ជាមួយ​មនុស្ស​​ច្រើន​ទេ​។

 

សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ ៧. Ice Coffee

article-detail-content-image-df5ea7c3-f389-4b4a-be68-34fc0ca8ae06.jpg

article-detail-content-image-95505a22-6a99-4d13-97b9-ff1cb2394871.jpg

 

អ្នក​ជា​មនុស្ស​ម៉ឹងម៉ាត់​ និង​អាច​ដោះស្រាយ​បញ្ហា​បាន​ច្រើនយ៉ាង និង​រឿង​លំបាក​គ្រប់​យ៉ាង​ដោយ​ខ្លួន​ឯង​។ អ្នក​ក្លាហាន​នឹង​និយាយ​តវ៉ា ពេលជួប​រឿង​អយុត្តិធម៌។ អ្នក​មិន​ពូកែ​សង្កេតទឹក​មុខ​ និង​អប្បកិរិយារបស់​អ្នក​ដទៃ​ទេ​។ អ៊ីចឹង​ហើយ​បាន​ជា​ពេល​ខ្លះ​អ្នក​អាក់អន់​ចិត្ត​យ៉ាង​ងាយ​ មិន​ទាំង​ដឹង​ការពិត​របស់​គេ​ផង​។

 

ប្រភព៖ GOODYMY