ការស្លៀកពាក់របស់យើងភាគច្រើន ផ្លាស់ប្ដូរទៅតាមសម័យកាល និងការពេញនិយម។ ថ្មីៗការស្លៀកពាក់អាវ ឬរ៉ូបដែលបញ្ចេញសាច់ខ្នងដ៏ស្រស់ស្អាតទាក់ទាញ ត្រូវបានកំពុងពេញនិយមយ៉ាងខ្លាំង។ ក្នុងនេះផងដែរ ម៉ូតនៃសម្លៀកបំពាក់ទាំងនោះក៏មានច្រើនផ្សេងៗគ្នា ដែលតម្រូវតាមចំណង់ចំណូលចិត្តរបស់យើងម្នាក់ៗ។ ដូចជាអ្នកខ្លះចូលចិត្តបញ្ចេញសាច់ច្រើន អ្នកខ្លាំងចូលចិត្តបញ្ចេញសាច់តិច ឬសមល្មមដែលពួកគេគិតថាសមរម្យ ឬតាមតម្រូវតាមអត្តចរិកនិងការចូលចិត្តរបស់គេ។