ខោខោវប៊យ ៥ប្រភេទ ដែលស្រីៗគួរតែមានក្នុងទូរ

ខោខោវប៊យ ៥ប្រភេទ ដែលស្រីៗគួរតែមានក្នុងទូរ

ម៉ូដនិយម
RY-LY-avatar-thumbnail

RY LY

14

12

2021-01-03T10:14:05.000Z


ខោខោវប៊យ គឺជា​ប្រភេទ​​ខោ​ដែល​ស្រីៗ​គ្នា​យើង​គួរ​តែ​​មាន​នៅ​​ក្នុង​ទូរ ព្រោះ​ថា​​ខោប្រភេទ​នេះ គឺ​អាច​ស្លៀកពាក់​បាន​គ្រប់​កាលទេសៈ និង​ងាយ​ស្រួល​​ទៀត​ផង​។

តោះ​ឥឡូវ​យើង​ទៅ​រើស​ខោខោវប៊យ​ទាំង ​៥ប្រភេទ​​ទាំងអស់​គ្នា​!

Straight Fit

ដែល​ជា​ប្រភេទ​ខោ រឹបផ្នែក​ខាង​លើ​ ត្រង់​ចង្កេះ​និង​ត្រគាង​ តែ​ធូរចាប់​ពី​ភ្លៅ​ចុះ​មក​​។ ខោប្រភេទ​នេះមិន​រើស​រូបរាងទេ និង​អាច​ធ្វើ​ឱ្យ​ជើង​យើង​មើល​ទៅ​​ស្រឡូន​ជាង​មុនទៀត​ផង​​។

article-detail-content-image-3e83e4cd-7ae6-47e8-8680-1b22b0a0229b.jpg
article-detail-content-image-726e7173-b00a-4176-9b24-9671296c48e3.jpg
article-detail-content-image-8f0c9c8f-121e-4d21-8e97-159025b65695.jpg
article-detail-content-image-1b9afa72-1d72-405d-9af4-82fed30288a8.jpg
article-detail-content-image-a3d8706f-e2d4-4b6f-b247-c3d9074eb19c.jpg

 

Skinny Fit

ដែល​ជា​ប្រភេទ​រឹប​ពី​លើ​​ដល់​ក្រោម​ ដែល​​យើង​និយមហៅ​ថា​ជើង​កំប៉ុង​​។ ខោខោប៊យ​ប្រភេទ រាងរើស​រូបរាងបន្តិច បើ​អ្នក​មាន​ជើង​ស្អាត​​ គឺ​ថា​​ពាក់​តឺនុយ​ម៉េច​ក៏​សម​ដែរ តែ​សម្រាប់​អ្នក​មាន​ជើង​ ឬភ្លៅ​ធំ អាច​មើល​ទៅ​ឃើញ​កាន់​តែ​ធំទៀត​​ តែ​​បើ​ពាក់​ជាមួយ​​អាវ​សម្រុង​វែង​ៗ គឺ​អាច​​ពាក់​បាន​។

article-detail-content-image-35bfb853-9598-45a3-af4c-4b74fd92c7ce.jpg
article-detail-content-image-132f4b49-60d1-4dc7-b740-70365373a751.jpg
article-detail-content-image-3975f720-6d89-40e8-ab26-1d667efb5f5d.jpg
article-detail-content-image-e611fc10-8226-4bf5-aa22-2425e3c0d4af.jpg

 

Boyfriend Jeans

ជា​ប្រភេទ​ ដែល​កំពុង​និយម​ ខោប្រភេទ​នេះ​ សាកសម​ជាមួយ​​រូបរាង​គ្រប់​ប្រភេទ​ ជាពិសេស​សម្រាប់​គ្នា​យើង​ ដែល​មានសាច់​​ត្រង់​ផ្នែក​ខាង​ក្រោម​ ដូច​ជា​ត្រគាក និង​ភ្លៅ​ធំ​ជា​ដើម​ ព្រោះ​អាច​បិតបាំងសាច់​ទាំង​នោះ​បាន។

article-detail-content-image-86fd3704-ccc0-4f14-9948-2bb543988cbe.jpg
article-detail-content-image-4217d41d-e8b4-465a-a943-45a7958fe55b.jpg
article-detail-content-image-03523bb4-6baf-4471-8540-3224a8a3f3b3.jpg
article-detail-content-image-b2fac1f6-c71d-479e-a528-6c244cd15e76.jpg

 

Boot Cut

ជា​ប្រភេទ​ខោជើង​ប៉ាត់​។ ខោប្រភេទ​នេះ​ គឺ​សាកសម ស្លៀក​ទៅ​ធ្វើ​ការ​​ជាមួយ​អាវ​ក្រោស៊ែ និង​ស្បែក​ជើង​កែវ មើល​ទៅ​ដូច​​ Businesswomen ស្អាត​​ ទាក់ទាញ។

article-detail-content-image-07651a40-d880-461b-a87d-63e48918b587.jpg
article-detail-content-image-6eb244a8-84a7-4d57-aa6b-f34e45dbdde1.jpg
article-detail-content-image-712cc792-f942-4cdb-8ac3-a305799175d5.jpg

 

Wide Leg

ប្រភេទ​ខោធំ សំយ៉ុង​ធំ​​ ដែល​សាកសម​​សម្រាប់​រូបរាង​គ្រប់​ប្រភេទ​ដូច​គ្នា។ បើ​ចង់​​ស្លៀកខោប្រភេទ​ គឺ​ត្រូវ​ជ្រើស​រើស​ជា​ប្រភេទ​ចង្កេះ​វែង​ លើផ្ចិត​ ជាមួយ​នឹង​អាវខើច​ ចេញ​ស្បែក​ពោះ​តិចៗ​ទើប​ស្អាត​ និង​មើល​ទៅ​ឃើញ​ខ្ពស់​ផង​ដែរ​។

article-detail-content-image-c76f887a-509c-4770-b7f7-db3881e88604.jpg
article-detail-content-image-afe80247-bf06-4fc9-bca7-a72b7dcc8066.jpg
article-detail-content-image-3dd9130c-2903-49f4-84f8-6246a71d7f00.jpg
article-detail-content-image-aacd8fde-fb14-4152-863f-76471a5eb498.jpg

 

ប្រភព៖ Goodymy