វិធីទាំង ៥​ សម្រាប់​ជម្រុះ​រោម​គ្រប់​កន្លែង​លើ​ដង​ខ្លួន​​

វិធីទាំង ៥​ សម្រាប់​ជម្រុះ​រោម​គ្រប់​កន្លែង​លើ​ដង​ខ្លួន​​

សម្រស់
RY-LY-avatar-thumbnail

RY LY

24

23

2021-04-11T09:44:08.000Z


ក្រែម​ជម្រុះ​រោម​

ក្រែម​ឬ​ជែល​ជម្រុះ​នេះ​ គឺ​ជម្រុះ​រោមបាន​​ភ្លាម​ គ្រាន់​តែ​យើង​លាប​ទៅ​លើ​ស្បែក​ ទុក​ប៉ុន្មាន​នាទី​ ហើយ​​ជូត​ចេញ​ រោម​នឹង​ដាច់​ជ្រុះ​មក។​​ វិធី​នេះ​គឺ​ដូច​កោរអ៊ីចឹង​ វា​ដាច់​ត្រឹម​ផ្នែក​ខាង​លើ​​ប៉ុណ្ណោះ​ ដែល​វា​ងាយ​នឹង​ដុះ​ឡើង​វិញ​។ ក្រែម​ប្រភេទនេះ បើ​អ្នក​ទាំង​អស់​គ្នា ចង់​​ប្រើ​សម្រាប់​ជម្រុះ​រោម​នៅ​លើ​មុខ​ គឺ​ត្រូវ​ច្បាស់​ថា​វា​អាច​ប្រើ​សម្រាប់​មុខ​បាន​ ព្រោះ​​វា​មាន​សារធាតុខ្លាំង​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ស្បែក​មុខ​។​

article-detail-content-image-902689c7-ffaa-40c1-9803-2315d59a0206.jpg

 

កោររោម​

វិធី​នេះ​គឺ​ដូច​​ក្រែម​ជម្រុះ​ដែរ​ ព្រោះ​​ដាច់​ត្រឹម​​ផ្នែក​ខាង​លើ​​​​ ហើយ​​ដុះ​ឡើង​វិញ​លឿន​ ថែម​ទាំង​​អាច​​មាន​​ដុះ​រោម​កប់​ផង​ដែរ​។

article-detail-content-image-79b1cf86-7aba-4318-934a-d48cf6604e76.jpg

 

បក ឬដក​ជម្រុះ​រោម​

បកឬ​ដក​ គឺ​ធ្វើឱ្យ​ជ្រុះ​ចេញ​ដល់​គល់​ វា​​ក៏​អាច​ដុះ​រោម​កប់​មក​វិញ​ដូច​គ្នា និង​ឡើង​ដុំ​ពក​បើ​សិន​ជា​យើង​មិន​​មើល​ថែ និង​ធ្វើ​តាម​វិធី​ដែល​ត្រឹម​ត្រូវ​ទេ​នោះ​​។ ​

article-detail-content-image-f4d23ed2-4cfa-4a83-aeea-4fade0f1d09b.jpg

វិធី​ថែទាំស្បែក​មុន​និង​ក្រោយ​ ការបក​រោម​ត្រឹម​ត្រូវ​ ការពារដុះ​រោម​កប់​​ និង​ឡើង​ដុំ​ពក

ម៉ាស៊ីន​ដក​រោម​

វីធី​នេះ​គឺ​ដូច​​នឹង​ការ​បក​-​ដក​ដែរ ព្រោះ​ត្រូវ​ដក​រោម​ចេញ​ដោយ​ទាំង​គល់​ តែ​វិធី​នេះ​ងាយ​ស្រួល​ ដោយសារ​តែ​​យើង​ប្រើ​​ម៉ាស៊ីន​ ហើយ​ក៏​វា​មិន​សូវ​ឈឺខ្លាំង​ដូច​​បក​ដែរ​។

article-detail-content-image-4d7c672a-0be9-4e18-a466-5800e5513da5.jpg

 

ការបាញ់ឡាស៊ែ

ការបាញ់​ឡាស៊ែគឺ​ជា​វិធី​កម្ចាត់​រោម​រយៈពេល​វែង​។ វិធី​នេះ​​​​គោល​បំណង​កម្ចាត់​ឱ្យ​ដល់​គល់​រោម​ កម្ដៅ​ខ្ពស់​នៃ​​​ឡាស៊ែ​​មាន​នាទី​ បញ្ឈប់​​ការ​ដុះ​រោម​ថ្មី​ឡើង​វិញ​។

ការ​បាញ់​ឡាស៊ែជម្រុះ​រោម​​អាច​ធ្វើ​បាន​គ្រប់​ទីកន្លែង​នៃ​ដង​ខ្លួន​ ចៀសវាង​តែ​​បរិវេណ​ភ្នែក​។ ការបាញ់​​ឡាស៊ែនេះ​ដែរ គឺ​ត្រូវ​ការ​ការ​ធ្វើ​ច្រើន​ដង​ទើប​បាន​លទ្ធផល​​ល្អ​។

ការ​ដុះ​ឡើង​វិញ​នៃ​រោម​ គឺ​អាស្រ័យ​ទៅ​​លើ​មនុស្ស​ម្នាក់​ៗ ​​អ្នក​ខ្លះ​បាន​រាប់​ខែ ហើយ​អ្នក​ខ្លះ​បាន​​ដល់​រាប់​ឆ្នាំ​ ឬ​បាត់​ជារៀង​រហូត​តែ​ម្ដង​។ បើ​រោម​នោះ​ដុះ​ឡើង​វិញ​ គឺ​ដុះ​មក​​តិចនិង​ស្មើង​ៗប៉ុណ្ណោះ​។

ផលរំខាន​​បន្ទាប់​ធ្វើ​បាញ់​ហើយ​ គឺ​អាច​នឹង​រលាកក្រហម​​នៅ​លើ​ស្បែក​ តែ​វា​បាត់​ទៅ​វិញ​​ក្នុង​រយៈពេល​​ ២ ទៅ​ ៣ ម៉ោងប៉ុណ្ណោះ​។ វិធី​នេះ​សម្រាប់​អ្នក​មាន​ស្បែក​ស្រអែម​អាច​នឹង​បន្សល់​ស្នាម​​អាចមន៍រុយ​​ តែ​វា​នឹង​បាត់​ទៅ​វិញ​ដូចគ្នា​។