វិធីត្រាំស្វាយឱ្យស្រួយឆ្ងាញ់ ហើយទុកបានយូរ

វិធីត្រាំស្វាយឱ្យ​ស្រួយឆ្ងាញ់ ហើយទុកបានយូរ

រៀន​ធ្វើម្ហូប​
RY-LY-avatar-thumbnail

RY LY

17

20

2021-03-29T09:20:38.000Z


វិធីទី១

គ្រឿងផ្សំ

សម្រាប់​ក្ដិបស្វាយ៣គីឡូ

  • ស្ករស១គីឡូ
  • អំបិលប្រហែល ១ខាំទៅ១ខាំកន្លះ

របៀបធ្វើ

  • ក្ដិបស្វាយ ចិតសំបកលាងទឹកឱ្យ​ស្អាត ពុះយកគ្រាប់ចេញ និង​ត្រៀមទឹកកកឱ្យ​ហើយជាស្រេច
  • ដាំទឹកក្ដៅអោយពុះ ចាក់ស្វាយចូលភ្លាម ច្របល់ចុះឡើង បិទភ្លើង ស្រង់ចេញ ដាក់ត្រាំទឹកកកភ្លាមៗ
  • ត្រាំប្រហែល១៥នាទី ទើបស្រង់ចេញ ហើយលាយស្ករអំបិល ច្របល់ជា១ស្វាយឱ្យ​រលាយស្ករនឹងអំបិលអស់ ទើបចាក់ចូលប្រអប់រក្សារទុកក្នុងទូទឹកកក ៣ថ្ងៃទើបញាំបាន នៅជាតិជូរតិចតួច បើ៥ថ្ងៃទៅ១អាទិត្យ ទើបអស់ជាតិជូរ។

 

វិធីទី២

បានញាំលឿន សម្សាប់​ស្វាយ២គីឡូ

  • ដាំទឹក ដាក់ស្ករនឹងអំបិលចូលតែម្ដង ទឹក១លីត ស្ករសកន្លះគីឡូ អំបិល១ខាំ ពេលពុះទុកវា១០នាទី ហើយចាំចាក់ស្វាយចូល។ ត្រាំបែបនេះ​រហូត ដាច់ខាតកុំគ្របគម្រប ហើយឧស្សាហ៍ច្របល់វា ពេលវាត្រជាក់ ស្វាយស្រួយអាចញាំបានហើយ អាចរក្សារទុកក្នុងទូទឹកកកបាន។
  • តែបើចង់ឱ្យ​ឆ្ងាញ់ ទុកស្អែកឬខានស្អែកកាន់តែចូលជាតិឆ្ងាញ់។

article-detail-content-image-c0b35ae8-aa23-4927-aa4c-dc12d5f117f0.jpg

article-detail-content-image-47cf54e4-b8da-44ab-a0e1-ae74b202fa5b.jpg

article-detail-content-image-f49b3719-943f-43a0-887e-19fcd9480577.jpg

article-detail-content-image-ae14e225-8394-4313-aced-ae3c6f4f4e87.jpg

article-detail-content-image-9226c1ee-642c-4a67-9c09-fb2ea157f6fc.jpg

article-detail-content-image-705d7ac2-da70-4f07-ab43-914d16ce70ad.jpg

 

សាកល្បងទាំងអស់គ្នាណា!?

 

ប្រភព៖ Facebook: Sakorak