គ្រឿងផ្សំ
- ម៉ាការ៉ុនី (ឬនុយ)
- សាច់មាន់
- ដំឡូងបារាំង
- ការ៉ុត
- ខ្ទឹមបារាំង
- ម្ស៉ៅស៊ុប
- ម្រេចម៉ត់
- ជីវ៉ាន់ស៊ុយ និងឬសរវស់វា
- ស្លឹកខ្ទឹម និងខ្ទឹមបំពង
របៀបធ្វើ
- ដំបូងត្រូវយកម៉ាការ៉ុនី ឬនុយរបស់យើងទៅស្ងោរឱ្យទន់សិន
- រួចដាក់ឆ្នាំងដាំទឹក ដាក់ឬសជី និងម្ស៉ៅស៊ុប រួចដាំឱ្យពុះ
- បន្ទាប់ពីទឺកពុះត្រូវដាក់ដំឡូងបារាំងមុនសិន ព្រោះដំបូងត្រូវការរយៈពេលយូរដែលត្រូវឆ្អិន
- ក្រោយមកទៀត ត្រូវដាក់ការ៉ុត និងខ្ទឹមបារាំងជាបន្ត
- ពេលបន្លែចាប់ផ្តើមជិតឆ្អិនហើយ ត្រូវដាក់សាច់មាន់ចូល
- បន្ទាប់ពីសាច់មាន់ឆ្អិន យកម៉ាការ៉ុនី ឬនុយដែលទន់នោះដាក់ចូលឱ្យពុះបន្តិច
- ចុងបញ្ចប់ដាក់ម្រេចម៉ត់ ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឺម និងខ្ទឹមបំពងចូល ដើម្បីឱ្យកាន់តែឆ្ងុយថែមទៀត។
ប្រភព៖ ขออีกคำ Yummy