តារា K-Pop ៥ រូប ត្រូវបានរិះគន់ដោយអ្នកគាំទ្រមួយចំនួន ព្រោះតែមានរូបរាងធាត់ពេក ដែលមិនសាកសមធ្វើជាតារា។
១. Hwasa (MAMAMOO)
MAMAMOO’s Hwasa គឺជាការកែប្រែដំបូង ក្នុងឧស្សាហកម្មមួយនេះ។ ដោយនាងមិនព្យាយាមដើរតាមបទដ្ឋានសង្គមមួយនេះទេ។ ប៉ុន្តែគួរឱ្យសោកស្ដាយ នាងត្រូវបានរិះគន់យ៉ាងចាស់ដៃ ទៅលើរូបរាងដែលខុសពីតារាកូរ៉េដទៃទៀត ជាពិសេសពេលមួយ ដែលនាងមានសាច់ ធាត់ទ្រលុកទ្រលន់។
២. Wendy (Red Velvet)
ពេល Debut ដំបូងរបស់ Red Velvet សមាជិកក្រុមទាំងអស់ ត្រូវបានទទួលភាពអាម៉ាស់ ពីអ្នកគាំទ្រមួយចំនួន ដោយពួកគេបានដាក់ឈ្មោះក្រុមនេះថា "Pig Velvet"។
Wendy ត្រូវបានគេចាប់កំហុសជាងគេក្នុងចំណោមសមាជិកទាំងអស់ ព្រោះតែនាងធាត់ជាងគេក្នុងក្រុម។
៣. CL (អតីតសមាជិក2NE1)
CL គឺជាតារាម្នាក់ ក្នុងចំណោម best rappers ទាំងអស់ នៅក្នុងឧស្សាហកម្ម K-Pop។ ប៉ុន្តែទោះជាសមត្ថភាពរបស់នាងល្អយ៉ាងក៏ដោយ ក៏ចៀសមិនផុតពីការរិះគន់ នៅពេលដែលនាងឡើងគីឡូខ្លាំងគួរឱ្យកត់សម្គាល់។
Park Bom មុនពេលបង្ហាញខ្លួនក្នុងកម្មវិធី 56th Grand Bell Awards នេះ គឺត្រូវបានដឹងថា នាងបានជួបប្រទះនូវរឿងរ៉ាវអាក្រក់ជាច្រើន ក្នុងជីវិតការងាររបស់នាង។ នៅពេលចូលរួមក្នុងកម្មវិធីខាងលើ ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នូវរូបរាងធាត់របស់នាង។
៥. Kyla (អតីតសមាជិកPRISTIN)
អតីតសមាជិក PRISTIN ម្នាក់នេះ ត្រូវបានទទួលការរិះគន់យ៉ាងខ្លាំង នៅពេលដែលនាង Debut ដំបូង ជាមួយនឹងការបញ្ចេញមតិមិនគួរសមជាច្រើនរបស់មហាជន ជាមួយនឹងរូបរាងកាម៉ាប់របស់នាង។ កាលនោះ នាងមានអាយុត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ ហើយនាងមានសមត្ថភាពខ្លាំងមែនទែន តែគួរឱ្យស្ដាយ នាងមិនគួរមកទទួលរងនូវការរិះគន់បែបនេះសោះ។
ទោះជាយ៉ាងណាក៏ដោយ រូបរាងខាងក្រៅមិនមែនជាអ្វីគ្រប់យ៉ាង ឬក៏បញ្ជាក់ពីសមត្ថភាពរបស់មនុស្សនោះទេ អ្វីដែលសំខាន់ជាងគេក្នុងជីវិតមនុស្សម្នាក់ៗ គឺសុខភាព សង្ឃឹមថាអ្នកដែលមានគំនិតអគតិ ចំពោះរូបរាងរបស់អ្នកដទៃ មានការពិចារណាឡើងវិញ។
Source: Koreaboo