វ៉ាង់សាំង covid-19 នឹងជួយការពារអ្នកពីការឆ្លង និងការពារពីស្ថានភាពធ្ងន់ធ្ងរនៃជម្ងឺ។ ក្នុងករណីខ្លះអាចមានមនុស្សមួយចំនួន នឹងមានអាការៈធ្វើទុក្ខបន្តិចបន្តួច បន្ទាប់ពីទទួលការចាក់វ៉ាង់សាំងរួច ទាំងនេះគឺជាសញ្ញាធម្មតា ដែលបញ្ជាក់ថាខ្លួនប្រាណរបស់យើងកំពុងបង្កើតការការពារ និងភាពស៊ាំប្រឆាំងនឹងមេរោគ។ អាការៈធ្វើទុក្ខទាំងនេះ អាចប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃរបស់យើង ប៉ុន្តែវាកើតឡើងត្រឹមតែ ២ទៅ៣ថ្ងៃប៉ុណ្ណោះ។ មនុស្សមួយចំនួនទៀត ក៏គ្មានអាការៈធ្វើទុក្ខទាំងនេះដែរ។
អាការៈទូទៅ មានដូចជា៖
*ឈឹ ឡើងក្រហម និងហើមនៅត្រង់កន្លែងចាក់
*ក្ដៅខ្លួន ឬញាក់
*ឈឺក្បាល
*ឈឺសាច់ដុំ
*ឈឺសន្លាក់
*ក្អួត ឬចង្អោរ
*អស់កម្លាំង
*ហើមកូនកណ្ដុរ
ដើម្បីកាត់បន្ថយអាការៈ៖
*ដើម្បីកាត់បន្ថយការឈឺចាប់ត្រង់កន្លែងចាក់ អ្នកអាចដាក់ក្រណាត់ស្អាត ជ្រលក់ទឹកត្រជាក់ ដាក់ស្អំពីលើកន្លែងមុខម្ជុល និង ធ្វើលំហាត់ចលនាដៃ។
*ដើម្បីកាត់បន្ថយអាការៈធ្វើទុក្ខក្នុងខ្លួន អ្នកអាចផឹកឱ្យបានច្រើន និងស្លៀកពាក់ស្ដើងៗ ធូរៗ ទូលាយៗ។
បន្ទាប់ពីចាក់លើកទី២
អាការៈធ្វើទុក្ខបន្ទាប់ពីចាក់លើកទី២ អាចនឹងខ្លាំងជាងលើកទី១បន្តិចដែលអ្នកធ្លាប់មាន។ ប៉ុន្តែដូចនិយាយអ៊ីចឹង អាការៈនេះ គឺជាសញ្ញាធម្មតា ដែលបញ្ជាក់ថាខ្លួនប្រាណរបស់អ្នកកំពុងតែបង្កើតការការពារ ហើយវានឹងបាត់ទៅវិញ ក្នុងរយៈពេលតែ២ទៅ៣ថ្ងៃប៉ុណ្ណោះ។
ពេលណាដែលអ្នកត្រូវទៅរកគ្រូពេទ្យជំនាញ?
*ប្រសិនបើ ម្ដុំត្រង់កន្លែងដែលអ្នកចាក់ មើលទៅមិនធូរស្រាល និងធ្ងន់ធ្ងរទៅក្នុងរយៈពេល ២៤ម៉ោង។
*ប្រសិនបើ អាការៈធ្វើទុក្ខរបស់អ្នក បន្ទាប់ពីរយៈពេល ២ទៅ៣ថ្ងៃហើយ នៅមិនទាន់បាត់ទៅវិញទៀត។
ប្រសិនបើអ្នកមានអាការៈប្រតិកម្ម នឹងវ៉ាង់សាំង ត្រូវប្រញ៉ាប់ទាក់ទងទៅអ្នកជំនាញភ្លាម។
អ្វីដែលត្រូវចងចាំ៖
*អាការៈទាំងនេះអាចធ្វើទុក្ខដល់សមត្ថភាព នៃសកម្មភាពរបស់អ្នកប្រចាំថ្ងៃ តែវានឹងបាត់ទៅវិញក្នុងរយៈពេល ២ទៅ៣ថ្ងៃ។
*ប្រភេទវ៉ាង់សាំង Pfizer-BioNTech COVID-19 Vaccine and Moderna COVID-19 Vaccine ត្រូវការការចាក់២ដង ដើម្បីឱ្យមានប្រសិទ្ធិភាពបំផុត ក្នុងការការពារ។ អ្នកគួរតែចាក់វាលើកទី២ ទោះបីជាមានអាការៈធ្វើទុក្ខក៏ដោយ ឬលុះត្រាតែមានករណីដែលអ្នកជំនាញប្រាប់ថាអ្នកមិនអាចចាក់បាន។
*វាត្រូវការពេល ដើម្បីឱ្យខ្លួនប្រាណរបស់អ្នកបង្កើតការការពារ បន្ទាប់ពីចាក់វ៉ាង់សាំងរួច។ មនុស្សទាំងអស់ត្រូវបានសន្និដ្នានថា ត្រូវការរយៈពេល ២អាទិត្យ បន្ទាប់ពីការចាក់លើកទី២ របស់ Pfizer-BioNtech or Moderna COVID-19 vaccine ឬក៏២អាទិត្យដូចគ្នា បន្ទាប់ពី single-dose J&J/Janssen COVID-19 vaccine។ *ក្នុងកំឡុងពេលនេះ អ្នកត្រូវនៅតែគោរពតាមគោលការណ៍ ការពារសុវត្ថិភាពរបស់ក្រសួងសុខាភិបាលដដែល រហូតដល់គ្រប់ចំនួន ២សប្ដាហ៍។
*ការសិក្សាអំពី មេរោគនៅតែបន្តធ្វើ ដើម្បីទប់ស្កាត់ការចម្លងបន្តទៀត។ ដូច្នេះហើយ បន្ទាប់ពីអ្នកទទួលបានការពារពីវ៉ាង់សាំងរួច អ្នកក៏គួរតែរក្សាភាពប្រុងប្រយ័ត្នដូចគ្នានៅទីកន្លែងសាធារណៈ ដូចជាពាក់ម៉ាស់ រក្សាគន្លាត ចៀសវាសទីកន្លែងមនុស្សច្រើន ទីកន្លែងដែលមានខ្យល់ចេញចូលមិនល្អ និងឧស្សាហ៍លាងដៃឱ្យបានស្អាត។ CDC នឹងបន្តក្នុងការផ្ដល់ពត៌មានបន្ថែមទៀត។