ជាតារា K-Pop មានកេរ្ដ៍ឈ្មោះ មុនពេលបង្ហាញខ្លួន បើនិយាយទៅគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ។ ខាងក្រោមនេះ ជាតារា៤រូប ដែលមានមុខមានមាត់ល្បី មុនការបង្ហាញជាផ្លូវការរបស់ពួកគេទៅទៀត។
១. Seunghoon (WINNER)
Seunghoon បានបង្កើតកេរ្តិ៍ឈ្មោះដោយខ្លួនឯងរួចទៅហើយ មុនពេលចូលជាសមាជិក WINNER។ ពេលនោះ គេបានចូលក្នុងកម្មវិធី K-Pop Star និងមានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រោះតែសមត្ថភាពដ៏ពូកែរបស់គេ។
តែទោះជាយ៉ាងណាក៏ដោយ Seunghoon មិនបានទទួលជ័យលាភីក្នុងកម្មវិធីនេះទេ ប៉ុន្តែគេនៅតែទទួលបានការស្នើឱ្យធ្វើជា Trainee នៅ YG Entertainment រហូតដល់ Debut ជាសមាជិក WINNER បច្ចុប្បន្ននេះ។
២. Ryujin (ITZY)
Ryujin ត្រូវបានគេស្គាល់ច្រើនគួរសម កំឡុងពេល Pre-debut ដោយសារតែពេលនោះ Ryujin បានបង្ហាញខ្លួន ក្នុង Music Video BTS‘s LOVE YOURSELF Highlight។ នាងត្រូវបានគេកោតសរសើរ ដោយសារតែសមត្ថភាពរាំ និងមុខមាត់ទាក់ទាញ គួរឱ្យស្រឡាញ់របស់នាងផងដែរ។
មកដល់ពេលនេះ Ryujin ជាសមាជិកម្នាក់ ក្នុងក្រុម ITZY។
៣. Yujin (IZ*ONE)
Yujin ត្រូវបានគេស្គាល់ច្រើន មុនពេលចូលកម្មវិធី Produce 48 ទៅទៀត គួររំលឹកផងដែរថា កម្មវិធីមួយនេះ បានបង្កើត IZ*ONE ឡើងមក។ Yujin ត្រូវគេទទួលស្គាល់ ព្រោះតែនាងបានចូលរួមក្នុង Music Video និង Commercial Video ជាច្រើន មុនពេលចូលរួមក្នុងកម្មវិធី Produce 48 និងក្លាយជាសមាជិកក្រុម IZ*ONE ។
៤. Jennie (BLACKPINK)
ក្រោយមកទៀត កាន់តែមានអ្នកស្គាល់ច្រើន នៅពេលដែលនាងបង្ហាញខ្លួនលើឆាកតែមួយជាមួយ G-Dragon ក្នុងបទ "Black"។
ទីបំផុត Jennie ក៏បាន Debut ជាសមាជិក Blackpink នៅឆ្នាំ២០១៦។
Source: Koreaboo