របៀបធ្វើសម្លម្ជូរខ្ទិះ

របៀបធ្វើសម្លម្ជូរខ្ទិះ

រៀន​ធ្វើម្ហូប​
RY-LY-avatar-thumbnail

RY LY

14

31

2021-02-14T10:49:40.000Z


គ្រឿងផ្សំ៖
-សាច់ ៖ ឆ្អឹងជំនីរជ្រូក ២គីឡូក្រាម។ ស្លខ្ទិះនឹងយើងចង់ស្លសាច់មាន់ក៏បាន ត្រីក៏បាន តាមការចូលចិត្ត។
-ម្នាស់ ៖ ១ផ្លែ
-ជីនាងវង
-សណ្តែកគួរ ១៥គួរ
-គ្រឿងបុក ៖ គល់ស្លឹកគ្រៃ រំដេង រមៀត ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម
- ម្ទេសឆ្អើ: ត្រាំទឹកក្តៅ រើសអោយស្អាតហើយចិញ្រ្ចាំអោយម៉ត់
-អំបិល ១ស្លាបកាហ្វេ
-អំពិលទុំ ៖ ត្រាំទឹកក្តៅ សម្រិតយកទឹក ៥ស្លាបព្រាយបាយ
-ស្ករ ៣ស្លាបព្រាបាយ
-ទឹកត្រី ៣ស្លាបព្រាបាយ
-កាពិ ៣ស្លាបបាយ
-ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាបាយ
-ម្សៅស៊ុប ២ស្លាបបាយ
-ប្រើទឹក ៣លីត្រ
-ខ្ទិះដូង ១កំប៉ុង
-ស្នៀតពោត ១កំប៉ុង
 
article-detail-content-image-11af13d1-7ed4-4cd1-9b5a-0a272a5ba6f2.jpg
 
article-detail-content-image-53239720-7d7d-4700-a043-e7aabe5863f2.png
 
វិធីចម្អិន៖
បើកចង្ក្រានឲ្យក្តៅ ដាក់ខ្លាញ់ចូល ដាក់ខ្ទឹមបំពង ដាក់ម្ទេសឆ្អើចិញ្រាំចូលឆាអោយក្រហម រួចដាក់គ្រឿងចូល កាពិ ទឹកត្រី ម្សៅស៊ុប ស្ករ អំបិល លីងគ្រឿងនឹងប្រហែល ៥នាទី ឲ្យឆ្ងុយសិន សឹមដាក់សាច់ចូល ច្របល់ឲ្យសព្វប្រហែល ១០-១៥នាទី ចាក់ខ្ទិះដូងចូល គ្របចោល៥នាទី ចាក់ទឹកចូល គ្របទុកឲ្យពុះ ១០នាទី ដាក់ទឹកអំពិលទុំចូល ភ្លក់មើលឲ្យរសជាតិជូរ-ផ្អែម បើមិនផ្អែមអាចថែមស្ករ។ ដាក់ស្នៀតពោត ម្នាស់ និងសណ្តែកគួរចូលទុកឲ្យពុះ បង់ជីនាងវង ជាការស្រេច។
 
article-detail-content-image-7d9568b4-bd6d-4c69-929b-b70e0a0f1777.jpg
 
មុខម្ហូបនេះ អាចញ៉ាំស្រូបជាមួយនំបញ្ចុកក៏បាន។
 
 
 
 
ប្រភព៖ Facebook