ក្រោកអង្គុយ ឬគេងភ្លាម ចេះតែងងឹតមុខ បណ្តាលមកពីអី?

ក្រោកអង្គុយ ឬគេងភ្លាម ចេះតែងងឹតមុខ បណ្តាលមកពីអី

សុខភាព
RY-LY-avatar-thumbnail

RY LY

3

8

2021-02-14T09:58:02.000Z


បញ្ហាមួយនេះ មានមនុស្សមួយចំនួនឧស្សាហ៍ជួបប្រទះច្រើនដងក្នុងមួយថ្ងៃ។ រាល់ពេលដែលក្រោកអង្គុយ ឬគេងភ្លាម ចេះតែមានអារម្មណ៍ថា វិលមុខ ទន់ដៃ ទន់ជើងអស់ ងងឹតមុខ ដោយមិនដឹងពីមូលហេតុច្បាស់លាស់ថា វាបណ្តាលមកពីអីឲ្យប្រាកដ។
 
ទាក់ទងនឹងបញ្ហាងងឹតមុខនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានប្រាប់ឲ្យដឹងថា ការងងឹតមុខ ក្រោយពីក្រោកពីអង្គុយ ឬគេងភ្លាមៗ វាមានមូលហេតុច្រើនដែលទាក់ទងនឹងជំងឺមួយនេះ តែបញ្ហាចំបងគឺទាក់ទងនឹង សម្ពាធឈាមធ្លាក់ចុះ។ ពេលខ្លះ យើងក្រោកឡើងពីអង្គុយ ឬគេងភ្លាមៗ ធ្វើឲ្យយើងមានអារម្មណ៍ថា វិលមុខ ឈរមិននឹង ឬក្នុងករណីខ្លះ អាចបណ្តាលឲ្យសន្លប់តែម្តង។
 
បន្ថែមពីលើនេះ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា កុំគិតថា គ្រាន់តែការងងឹតមុខមួយភ្លែតៗក្រោយពីអង្គុយ ឬគេងភា្លម គ្មានបញ្ហាអ្វីធ្ងន់ធ្ងរដល់សុខភាពឲ្យសោះ។ ផ្ទុយទៅវិញ វាអាចប៉ះពាល់ដល់សុខភាពរបស់យើងបាន ហើយថែមទាំងអាចប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
ដូចនេះ បើមានបញ្ហានេះ គួរទៅពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ ដើម្បីការពារសុខភាព និងអាយុជីវិតរបស់យើង។
 
ដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ Dr.ចាន់ ស៊ីណេត
 
 
 
 
ប្រភព៖ Medical news for Cambodia