មានតារា K-Pop ជាច្រើន ដែលត្រូវបានធំធាត់ឡើងជាមួយនឹងការលំបាក។ ជាក់ស្ដែងដូចតារាខាងក្រោមនេះ ត្រូវបានប្រឹងប្រែង ហ្វឹកហាត់ក្លាយជាIdol ដើម្បីជួយគ្រួសាររបស់ពួកគេ។
១. Sunmi
Sunmi ធា្លប់បានប្រាប់ថា នាងជ្រើសរើសធ្វើជាតារានៅវ័យក្មេង ព្រោះតែឪពុករបស់នាងបានធ្លាក់ខ្លួនឈឺ រហូតមិនអាចធ្វើការរកប្រាក់បាន។
និយាយតាមត្រង់ ខ្ញុំសម្រេចចិត្តធ្វើជាតារានេះក៏ព្រោះតែប៉ារបស់ខ្ញុំ។
ពេលខ្ញុំរៀនថ្នាក់ទី៥ ខ្ញុំរស់នៅតែជាមួយប៉ា និងប្អូនប្រុស២នាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយមកប៉ារបស់ខ្ញុំស្រាប់តែធ្លាក់ខ្លួនឈឺ និងចាប់ផ្ដើមធ្ងន់ទៅៗ។ គាត់សឹងតែត្រូវដាក់អុកស៊ីសែន ដើម្បីដកដង្ហើមនៅផ្ទះ តែដោយសារធ្ងន់ធ្ងរពេក ទើបត្រូវតែបញ្ជូន និងបន្តការព្យាបាលនៅមន្ទីរពេទ្យ។ ពេលនោះគ្រួសារខ្ញុំគឺក្រមែនទែន ហើយក្នុងនាមជាកូនបងគេ ខ្ញុំខំគិតថាត្រូវធ្វើដូចម្ដេចដើម្បី ដោះស្រាយបញ្ហានេះបាន។- Sunmi
ពេល Sunmi អាយុ១៤ឆ្នាំ នាងត្រូវបានជ្រើសរើសដោយ JYP Entertainment។
ដោយសារតែក្លាយជាTraineeតាំងពីក្មេង និងត្រូវឃ្លាតឆ្ងាយពីផ្ទះ ធ្វើឱ្យនាងមានសំពាធ និងធុញថប់។ ពេលនោះ Sunmi ចាប់ផ្ដើមមិនរវីរល់នឹងសាររបស់ឪពុកខ្លួន។
ពេលនោះខ្ញុំនឿយហត់យ៉ាងខ្លាំង និងធុញថប់ខ្លាំងណាស់ ក្នុងការហាត់រៀនជា Trainee ម្នាក់ ហើយស្ថានភាពប៉ារបស់ខ្ញុំទៀត... វាពិតជាច្រើនណាស់ ក្នុងការទទួលយកបាននៅអាយុប៉ុននោះ។
- Sunmi
Sunmi បានបង្ហាញទាំងទឹកភ្នែក ថាប៉ានាងបានទទួលមរណៈភាព២ខែមុនការ Debut របស់នាង នេះជាហេតុផលដែលនាងស្ដាយក្រោយបំផុត ដោយនាងមិនបានខ្វល់នឹងសារប៉ារបស់នាង។ ទោះជាយ៉ាងណាក៏ដោយ ប៉ា់របស់ Sunmi មិនចង់ឱ្យនាងបៀតទុក្ខ និងការស្ដាយក្រោយនោះទេ គាត់មានតែបានឱ្យបន្សល់នូវសារក្ដីស្រឡាញ់ចុងក្រោយសម្រាប់នាង នោះគឺមានខ្លឹមសារថា "ប៉ាសង្ឃឹមថា កូននឹងមកធ្វើជាកូនស្រីប៉ាម្ដងទៀត នៅជាតិក្រោយ"
2. Taeyang (BIGBANG)
ពេល Taeyang មានអាយុ១៣ឆ្នាំ គេសម្រេចចិត្តចាកចេញពីផ្ទះ ដើម្បីព្យាយាមធ្វើជា Idol ដោយសារគេចង់ជួយគ្រួសាររបស់គេ ដែលកំពុងតែខ្វះខាតលុយកាក់។ គេបានធ្វើដំណើរទៅទីក្រុងសេអ៊ុល ហើយទីផុតក៏ត្រូវបានជ្រើសរើសចូលក្នុងYG Enterainment ដែលពេលនោះ ផលិតកម្មមួយនេះមិនទាន់ជាផលិតកម្មធំដូចពេលនេះទេ។
ទីបំផុត Taeyang ក៏បាន Debut ជាសមាជិកក្នុងក្រុម BIGBANG ហើយមិនត្រឹមតែអាចជួយគ្រួសារគេពីការលំបាកប៉ុណ្ណោះទេ ក៏ជួយកសាងផលិតកម្ម YG រហូតមកដូចនឹងសព្វថ្ងៃនេះផងដែរ។
៣. Dara (អតីតសមាជិក 2NE1)
Dara មានអតីតកាលជាក្មេងដែលឆ្លងកាត់ការលំបាកច្រើន ព្រោះតែប៉ារបស់នាងត្រូវបានក្ស័យធុន។ គ្រួសាររបស់ Dara ត្រូវបានផ្លាស់ទៅរស់នៅប្រទេសភីលីពីន ជាមួយនឹងក្ដីសង្ឃឹមថា ប៉ារបស់នាងនៅកូរ៉េអាចចាប់ផ្ដើមការងាររបស់គាត់ឡើងវិញ។ ប៉ុន្តែផ្ទុយទៅវិញ ប៉ានាងបែរជាលួចមានគ្រួសារមួយទៀត ហើយបោះបង់ចោលគ្រួសាររបស់នាង មិនត្រឹមតែប៉ុណ្ណោះ គាត់ថែមទាំងបំផ្លាញទ្រព្យសម្បត្តិដែលនៅសល់ ទៅលើល្បែងស៊ីសងទៀតផង។
ទាំងនេះហើយ ដែលជំរុញចិត្តឱ្យ Dara ចង់ក្លាយជាតារាល្បី ដើម្បីអាចផ្គត់ផ្គង់គ្រួសាររបស់នាងបាន។ ពេល Dara បានក្លាយជាតារាសម្ដែងនិងចម្រៀងនៅភីលីពីន នាងល្បីល្បាញនៅទីនោះរួចទៅហើយ។ ក្រោយមកទៀត Dara ត្រូវបានផ្ដល់ឱកាសដោយ YG ក្លាយជា Trainee ម្នាក់ និងចុងក្រោយក៏បានក្លាយជាសមាជិកនៃក្រុម2NE1។
4. Chanmi (AOA)
នៅឆ្នាំ២០០៩ Chanmi និងម្ដាយរបស់នាងបានចូលរួមក្នុងកម្មវិធី KBS’s Human Documentary នៅក្នុងនោះដែរ Chanmi បានប្រាប់ម្ដាយនាងថា បើនាងក្លាយជាតារាល្បី នាងប្រាដកជាអាចជួយម្ដាយនាងបាន។
Source: Koreaboo