មនុស្សប្រុសជាច្រើនមិនខ្វល់ខ្វាយរឿងសម្លៀកបំពាក់ទេ គឺថាមានអីពាក់ហ្នឹងតែម្ដង។ អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយថា B.Stylist និយាយតែរឿងមនុស្សស្រី ម៉េចបានមានអត្ថបទ សម្លៀកបំពាក់មនុស្សប្រុសអ៊ឹចឹង? ចា៎ ខ្ញុំដឹងថាគ្មានមនុស្សប្រុសណាមកអានអត្ថបទនេះទេ អ៊ីចឹងមានតែមនុស្សស្រីហ្នឹងហើយ ជួយចែករំលែកឱ្យប្រុសៗបានមើលផង?
តោះឥឡូវយើងទៅមើលពីរបៀបស្លៀកពាក់ ឱ្យស៊ីគ្នានិងស្អាត សង្ហាដូច Oppa នោះអី?
១. T-shirt + Shorts
អាវយឺតគឺសាមញ្ញតែស្អាត តាំងយូរណាស់មកហើយ ឯចំណែកខោខ្លីវិញគឺថារបៀប Casual ដូច្នេះពីរនេះរួមគ្នា គឺថាក្លឹបស្អាតសមគ្នាតែម្ដង។ តានុយអាវចូលខោបន្តិចទៅ មើលទៅមិនស្អេកស្កោះ ហើយអាចមើលទៅឃើញខ្ពស់ទៀត។ មើលទៅបែប Basic។ ព្យាយាមកុំពាក់ជាមួយនឹងស្បែកជើងផ្ទាត់ តែជំនួយដោយស្បែកជើងប៉ាត់តាបែប Canvas ឬ Sneaker ក៏បាន។
២. Sweater + Shorts
និយាយពី Sweater បើមិនមែនខែរងាទេ គឺថាពិបាកពាក់តែម្ដង ព្រោះក្ដៅ តែឥឡូវក៏បានអាវប្រភេទ Sweater សាច់ក្រណាត់ស្ដើង ងាយពាក់សម្រាប់ខែក្ដៅផងដែរ។
៣. White Tee + Lined Jacket
ស្ទាយមួយនេះ ជនជាតិជប៉ុន គឺពេញនិយមមែនទែន។ ក្នុងករណីបើអ្នកគិតថា អាវយឺតស សាមញ្ញពេក អ៊ីចឹងសាកបន្ថែមអាវក្រៅ ក្រឡាការ៉ូបន្តិចទៅ នឹងផ្លាស់ប្តូរLook របស់អ្នកបានហើយ។ អាវមានស្នូតបណ្ដោយ អាចធ្វើឱ្យអ្នកមើលទៅឃើញខ្ពស់ជាងមុន បន្ថែមជាមួយស្រោមជើងវែង ស្បែកយើងប៉ាត់ទៀត គឺកាន់តែសង្ហាទៀត។
៤. Lined Shirt + Quarter Pant
អាវសាមីឆ្នូតឈរ ជាមួយនឹងខោសាច់ក្រណាត់ក្រាស់ និងធ្វើឱ្យអ្នកមើលទៅខ្ពស់ បន្ថែមជាមួយការមូរដៃអាវឡើងបន្តិច គឺធានាថា នេះជាចំណុចដែលមនុស្សស្រីជាច្រើនលង់នឹងមនុស្សប្រុស ><