ខែធ្លាក់ខ្យល់រងា និងខែក្ដៅហួតហែង គឺសុទ្ធតែជាសត្រូវបបូរមាត់របស់យើង។ អ្នកខ្លះក៏មើលរំលងបរិវេណបបូរមាត់នេះទៀត។
ខាងក្រោមនេះ គឺជាមូលហេតុដែលធ្វើឱ្យបបូរមាត់ប្រេះ ហើយក៏មានរូបមន្តថែរក្សាបបូរឱ្យផ្ដល់សំណើម និងព្យាបាលប្រេះផងដែរ។
ដោយហេតុថា កត្តាដែលធ្វើឱ្យស្បែកមាត់ប្រេះអាចមាន៣៖
១. ខ្វះវីតាមីន
ការបរិភោគវីតាមីនមិនគ្រប់គ្រាន់ ក៏ជាកត្តាមួយធ្វើឱ្យស្បែកបបូរមាត់ស្ងួត និងទៅជាប្រេះដែរ។ ដូច្នេះហើយ ត្រូវទទួលទានបន្លែផ្លែឈើដែលមានវីតាមីនឱ្យបានច្រើន។
២. ទម្លាប់លិឍមាត់
អ្នកខ្លះទម្លាប់ក្នុងការលិឍបបូរមាត់ខ្លួនឯង ដោយសារតែគិតថាអាចឱ្យបាត់ប្រេះមាត់បាន។ ទម្លាប់នេះ មិនត្រឹមតែធ្វើឱ្យបបូរមាត់ស្ងួតប៉ុណ្ណោះទេ ក៏អាចប្រែជាខ្មៅទៀតផង។
៣. ការដើរហាលថ្ងៃ ឬការត្រូវខ្យល់ច្រើន
កត្តា២នេះ គឺធ្វើឱ្យបបូរមាត់ស្ងួតបានយ៉ាងងាយ ដូច្នេះហើយ ត្រូវឧស្សាហ៍ប្រើ Lip Balm ដើម្បីផ្ដល់សំណើម។
ចូលដល់វិធីថែរក្សាបបូរមាត់វិញម្ដង៖
១. លាយ Brown Sugar ជាមួយទឹកឃ្មុំ ដើម្បីធ្វើជាស្រ្កាប់បបូរមាត់
ជាដំបូងត្រូវលាយទឹកឃ្លុំនិងស្ករក្នុងបរិមាណស្មើគ្នា។ លាយឱ្យសព្វ នោះយើងអាចយកមកស្រ្កាប់មាត់បានហើយ។
២. ជម្រុះកោសិកាងាប់លើបបូរមាត់ចោល ដោយប្រើកញ្ចប់តែប៉ៃតងដែលប្រើហើយ
កញ្ចប់តែដែលប្រើហើយភ្លាមៗ នៅក្ដៅអ៊ុនៗនៅឡើយ យកវាមកញីនិងដាក់នៅលើបបូរមាត់រយៈពេល ៥ ទៅ២០នាទី រួចជូតចោលនូវស្បែកដែលងាប់ថ្នមៗ។
៣. ជម្រុះកោសិកាចាស់លើមាត់ ដោយប្រើទឹកដោះគោស្រស់
យកទឹកដោះគោស្រស់ ទៅកម្ដៅអ៊ុនៗ រួចចាក់ក្នុងសំឡីជូតមុខ(cotton pad) ទុករយៈពេល១៥ ទៅ២០នាទី រួចប្រើសំលីជូតស្បែកដែលងាប់ៗចេញថ្នមៗ។
៤. ផ្ដល់សំណើមដល់ស្បែកដោយប្រើ ប្រេងក្រែម Vaseline
លាប Vaseline ឱ្យរាងក្រាស់បន្តិច នៅលើបបូរមាត់ រួចចាំពី៣ទៅ៥នាទី រួចជូតវាចេញថ្នមៗដោយសំឡីជូតមុខ។
កុំភ្លេចប្រើប្រាស់ Lip Sleeping Mask រាល់យប់មុនចូលគេង ដើម្បីភ្ញាក់ឡើងទទួលបានបបូរមាត់ទន់ លាបក្រែមបានឆាប់ចូល រលោងស្អាត។
Lip Sleep Mask Recommended !