របៀបប្រើ Skincare ឱ្យត្រឹមត្រូវ ដែលយុវ័យចំនួនធំ មិនទាន់បានដឹង

របៀបប្រើ Skincare ឱ្យត្រឹមត្រូវ ដែលយុវ័យចំនួនធំ មិនទាន់បានដឹង

សម្រស់
RY-LY-avatar-thumbnail

RY LY

189

211

2020-12-31T10:06:23.000Z


ឃើញ​តែ​គេ​ធ្វើ​ Skincare ៗ ៥ជំហាន​ ១០​ជំហា​ន ចុះ​អ្នក​ទាំង​អស់​គ្នា​មាន​ដឹង​ទេ ប្រើ​ចេះ​តែ​ប្រើ​ៗ​ មិន​ដឹង​ក្បួន​ ដឹង​ពី​តិចនិច ក៏​គ្មាន​ប្រសិទ្ធ​ភាព​ដែរ​?

ខាង​ក្រោម​នេះ​ជា​វិធី​ប្រើប្រាស់​ Skincare ដែល​ត្រឹម​ត្រូវ​

១. លាង​សម្អាតស្បែក​

នេះ​គឺ​ជា​រឿង​ទូទៅ​ទៅ​ហើយ​ ព្រោះ​​ថា​គិត​ទៅ​ៗក៏​វា​សមហេតុ​ផល​ដែរ ព្រោះ​ថា​បើ​យើង​មិន​បាន​លាង​ផ្ទៃ​មុខ​ឱ្យ​ស្អាត អ៊ីចឹង​ជាតិ​ខ្លាញ់​លាយ​​ជាមួយ​ដី​កកក្នុង​រន្ធ​រោម​ ឬ​ក៏​Makeup ពេញ​មួយ​ថ្ងៃ​របស់​យើង​ គឺ​ថា​រារាំង​មិន​ឱ្យ​​Skincare របស់​យើង​ ចូល​ទៅ​ក្នុង​ស្បែក​បាន​ទេ​។ ដូច្នេះ​ហើយ​ ទោះ​ជា​យ៉ាង​ណា​ ក៏​កុំ​ភ្លេច​លាង​សម្អាត​ស្បែក​​ឱ្យ​ស្អាត។​

article-detail-content-image-336c8d3b-49ee-45b6-9a1f-e956413bcb60.jpg

 

២. កុំ​ជូត​មុខ​ឱ្យ​ស្ងួត​ពេក​

ជាតិ​ទឹក​ដែល​យើង​ទើប​តែ​លាង​មុខរួច​ ស្បែក​មុខ​ដែល​នៅ​សើម​តិចៗ​ គឺ​ជំនួយ​ដល់​ការ​ជ្រាបចូល​ផលិត​ផលដែល​ប្រើ​ ឱ្យ​​ឆាប់​ចូល​ទៅ​ក្នុង​ស្បែក​។

article-detail-content-image-67c5fc4e-a63b-4328-8757-b5a36e02c986.jpg

 

៣. ជំរុះ​កោសិកាចាស់​

គ្រឿង​ Makeup និង​ធូលី​ដែល​សេសសល់​ មិន​មែន​ត្រឹម​តែ​ជា​ឧបសគ្គ​ក្នុង​ការ​ប្រើ​ប្រាស់​ Skincare ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស្បែក​ចាស់​ៗ​ដែល​ងាប់​របស់​យើង​ ក៏​ដូច​គ្នា​។

ប្រសិន​បើ​​ចង់​ឱ្យ​ផលិត​ផល​របស់​យើង​​ ជ្រាបចូល​ស្បែក​និង​ធ្វើ​ការ​បាន​ល្អ​នោះ​ ដូច្នេះ​កុំ​ភ្លេច​ក្នុង​ការ​ជម្រុះ​កោសិកាចាស់​ ជា​រៀង​រាល់​អាទិត្យ​។

article-detail-content-image-5a7f723b-7f2b-4a90-9066-5b769cc6c8d1.jpg

 

សារធាតុ​ដែល​ជួយ​ជម្រុះ​កោសិកាស​ ចេញ​ពី​ស្បែក​៖

  • បើ​អ្នក​មាន​ស្បែក​ប្រភេទខ្លាញ់​ អ៊ីចឹង​គួរ​ប្រើ​ Salicylic Acid
  • បើ​អ្នក​មាន​ស្បែក​ប្រភេទ​ស្ងួត​ អ៊ីចឹង​គួរ​ប្រើ​ glycoli Acid
  • បើ​អ្នក​មាន​ស្បែក​ងាយ​ប្រតិកម្ម​​ អ៊ីចឹង​គួរ​ប្រើ​ Lactic Acid

អ្នក​ទាំង​អស់​គ្នា​អាច​ប្រើ​សារធាតុ​ទាំង​នេះ​ ២​ ទៅ​ ៣​ដង​ក្នុង​មួយ​អាទិត្យ​បាន​ហើយ​ ព្រោះ​បើ​ប្រើ​ច្រើន​ នឹង​ធ្វើ​ឱ្យ​ស្បែក​យើង​ស្ដើង​ ងាយ​រលាក​ទៀត​ផង​​។

article-detail-content-image-25b94f1e-6a88-4439-a7cb-4aabf78f7985.jpg

 

៤. ធ្វើ​តាម​ដំណាក់​កាល​ដែល​ត្រឹម​ត្រូវ​

ជាទូទៅ​ ផលិត​ផល​ណា​ដែល​មានសាច់រាវ​ គឺ​ត្រូវ​​ប្រើ​មុន​គេ​ ឧទាហរណ៍ ដូច​ជា Tone និង​ Serum ជា​ដើម​ ហើយ​​ផលិត​ផលដែល​មាន​សាច់​ខាប់​ ដូច​ជា Moisturizer និង​ Sunscreen អី​ហ្នឹង ត្រូវ​ប្រើ​ក្រោយគេ​​។

ពីព្រោះ​ថា​បើ​យើង​ប្រើ​ផលិត​ផល​ដែល​មាន​សាច់​ខាប់​មុន​ គឺ​វា​ទៅ​រារាំង​ការ​ជ្រាបចូល​របស់​​ផលិត​ផល​​ផ្សេងៗទៀត​។

article-detail-content-image-ae577d47-e7f6-41ea-be57-7fe065926548.jpg
article-detail-content-image-6fd94741-8224-4d8f-b160-f4a1cedbb244.jpg

 

ប្រភព៖ Beautifulwithbrains