៥រឿងដែលអ្នកត្រូវតែធ្វើ នៅពេលអាយុ ខ្ទង់២០

៥រឿងដែលអ្នកត្រូវតែធ្វើ នៅពេលអាយុ ខ្ទង់២០

Girl’s Talk
RY-LY-avatar-thumbnail

RY LY

56

59

2021-01-04T15:36:17.000Z


អាយុខ្ទង់២០ គឺ​ជា​អាយុមួយ​ ដែល​មិន​យូរ​មិន​ឆាប់​​ នឹងមាន​អារម្មណ៍​ថា​វង្វេងក្នុងផ្លូវ​ជីវិតរបស់​ខ្លួន​ឯង​។ ជាវ័យ​ដែល​ត្រូវ​សម្រេច​ចិត្ត​ថា​ ត្រូវ​រៀន​ជំនាញ​អ្វី​ ​​ត្រូវ​ចូល​ធ្វើ​ការអ្វី​​ ដើម្បីបន្ត​ជីវិត​រស់​នៅ​ទៅ​ថ្ងៃ​អនាគត​។ មាន​រឿង​ជា​ច្រើន​ទៀត​ ដែល​មនុស្ស​ខ្ទង់​២០ឆ្នាំ​ ត្រូវ​ជួប​ប្រទះ​ ព្រោះ​វ័យ​នេះ​ហើយ​ ជា​វ័យ​ចាប់​ផ្ដើម​​មែន​ទែន​ ក្នុង​ជីវិត​មួយ​នេះ​។

បើ​អ្នក​ទាំង​អស់​គ្នា​ កំពុង​វង្វេង​ខ្លាំង សាក​ល្បងក្រឡេក​ទៅមើល​រឿង​​ទាំង​៥​ខាង​ក្រោម​នេះ​ទៅ​សិន​​!

១. បង្កើតប្រាក់ចំណូលអកម្ម (Passive Income)

យកលុយដែលអ្នករកបាន ទៅធ្វើអ្វីក៏ដោយ ដែលអាចឱ្យអ្នកបង្កើតបានប្រាក់ចំណូលអកម្ម ដូច​ជា​ ជួលផ្ទះឱ្យ​គេ​ បង្កើតApp​ទូរស័ព្ទ ទិញ Stock សរសេរ Blog និង​បង្កើត​ Youtube Channel អី​ជា​ដើម​​ -ល-  ព្រោះថាអ្នក​មិនចាំបាច់ យកពេលរបស់អ្នកទៅចំណាយ​ជាមួយ​វាច្រើនទេ ពេលវេលា​របស់អ្នក អាចយកទៅធ្វើការពេញ​ម៉ោង​ ដើម្បីបានជាចំណូល​សកម្មបន្ថែម​។

ព្រោះ​តែ​នៅពេលអ្នកមាន​អាយុខ្ទង់៣០ អ្នក​ប្រាកដជាចង់​ផ្ដោត​ទៅ​លើ​រឿង​ ឬ​ការងារ​មួយ​ ដែល​អ្នក​ចូល​ចិត្ត​ អ្នក​មិន​ចាំបាច់​ត្រូវ​ខ្វល់​ពី​រឿង​រក​លុយកាក​​ និង​ធ្វើអ្វី​ដែល​អ្នក​មិន​ចូល​ចិត្ត​ព្រោះ​តែ​លុយ​ទៀត​ទេ​។ ពេល​មួយ​នោះ​មក​ដល់​ អ្នក​​នឹង​​មាន​ពេល​ត្រៀម​ខ្លួន​ ក្នុង​ការ​​ផ្សងព្រេង​ឬ​រត់​តាមក្ដីស្រម៉ៃអ្នក​ពិត​ប្រាកដ​វិញ​ម្ដង​។

article-detail-content-image-cf8aca88-78ed-4d28-8158-7f03e9b2d8ef.jpg
article-detail-content-image-7b76840b-25fc-40de-8456-a656d5eec8b4.jpg

 

២. មាន​ទំនាក់​ទំនង​ល្អ​ ជាមួយ​ខ្លួន​ឯង​

យល់​ដឹង និង​ស្គាល់​​អ្វី​ដែល​ខ្លួន​ឯង​​ចង់​បាន​ អ្វី​ដែល​ធ្វើ​ឱ្យ​យើង​​សប្បាយ​ចិត្ត​​ និង​អ្វី​ដែលយើង​​ស្រឡាញ់​បំផុត។ យើង​​មិន​ត្រូវ​ការ​អ្នក​ណា​មក​យល់​ពី​ខ្លួន​យើង​​ តែយើង​​ត្រូវ​ការ​ខ្លួន​​ឯង​ខ្លាំង​ ព្រោះ​តែ​ចុងបញ្ចប់​ គឺ​មាន​តែ​យើង​ទេ ដែល​​ដើរ​កំដរខ្លួន​ឯង​លើ​ផ្លូវ​ជីវិតមួយនេះ​​គ្រប់​ពេល​ ដូច​នេះ​ហើយ​​ត្រូវ​ចេះ​ស្រឡាញ់​ខ្លួន​​ឯ​ង។

article-detail-content-image-5250edd2-908c-455d-adfa-77d5f5589f54.jpg

 

៣. ដើរលេង

ដើរ​លេង​ទៅ​ប្រទេស​ផ្សេង​ៗ​ យ៉ាង​ហោច​ណាស់​ មួយ​ឆ្នាំ​ម្ដង ទៅ​កន្លែង​​ដែល​អ្នក​មិន​ដែល​ទៅ​ពី​មុន​មក​។ វានឹង​ជួយ​​​អ្នក​ឱ្យ​មើល​ឃើញ​ខ្លួន​ឯង​ កាន់​តែ​ច្រើន​។

article-detail-content-image-d48405f4-da28-4571-a55e-5811a7119cf7.jpg

 

៤. ប្រកាន់​ភ្ជាប់​នូវ​ដំណើរ​​ជីវិត​ខ្លួន​ឯង​

ក្នុង​សម័យ​នេះ​ អ្នក​ខ្លះ​មិន​ទាន់​រក​ឃើញ​​ដំណើរ​ជីវិត​ខ្លួន​ឯង​​នៅ​ឡើយ​​ទេ។ ពេល​ខ្លះ​ដើរៗ មើល​ឃើញ​គេ​​ជោគជ័យ​ ចាប់ផ្ដើម​​រត់​ចូល​ទៅ​ដើរ​តាម​ផ្លូវ​ជីវិត​គេដែរ ទាំង​ដែល​ខ្លួន​ឯង​មិន​ដឹង​ច្បាស់​ផង​ ថា​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​គេ​ គេ​ត្រូវ​ដើរ​ធ្លាក់​លូប៉ុន្មាន​ដង​។

មនុស្ស​គ្រប់​គ្នា មាន​ពេល​ និង​ជីវិត​ផ្សេងៗគ្នា​។ អ្នក​ខ្លះ​​ដែល​មាន​អាយុ​ស្របាល​នឹង​យើង​ តែពេល​នេះ​គេ​ប្រហែលជា​​កំពុង​រវល់​ជាមួយ​អាជីវកម្មខ្លួន​ឯង អ្នក​ខ្លះ​ប្រហែល​ជា​​កំពុង​ធ្វើ​ជាអ្នក​គ្រប់​គ្រង់​ជាន់​ខ្ពស់​ នៅ​ក្រុមហ៊ុន​ល្បី​ណាមួយ​ ហើយ​អ្នក​​ខ្លះទៀត​ប្រហែល​កំពុងជាប់​​រវល់​មើល​ថែគ្រួសារ​របស់​ពួក​គេ​ផង​មិន​ដឹង។

ទោះ​ឥឡូវយើង​​កំពុង​ស្ថិត​នៅ​ត្រង់​​ណា​ក៏​ដោយ​ យើង​​ត្រូវ​ប្រាកដ​ថា​ ​​យើង​នៅ​កន្លែង​ដែល​គួរ​នៅរួច​ហើយ​​​​​។ ត្រូវ​ចាំ​ថា​ ឱកាសគឺ​មាន​គ្រប់​ពេល​វេលា​​ គង់​តែ​មាន​ថ្ងៃ​មួយ​ ដែល​ជា​ថ្ងៃ​របស់​យើង​​។

article-detail-content-image-0027c9eb-853e-4c49-857c-fef84d7f5d03.jpg

 

៥. ​រៀបគម្រោង​ជីវិត​

យើង​​មិន​អាច​​ទប់​ស្កាត់​​​អ្វី​អាក្រក់​ៗ មិន​ឱ្យ​កើត​ឡើង​បាន​ឡើយ​ តែ​យើង​អាច​ធ្វើ​ឱ្យ​រឿង​អាក្រក់​ទាំង​នោះ​ ជា​កម្លាំង​ចិត្ត​ និង​មិន​មែន​ជា​ឧបសគ្គ​របស់​យើង​បាន​។ ដើម្បី​រៀប​គម្រោង​ការ​ដ៏ល្អ​មួយ​ នៅ​ក្នុង​ជីវិត​បាន​ យើង​ត្រូវ​មាន​​​គម្រោង​ការខ្លី​ និង​គម្រោង​វែង​ សម្រាប់​​គោលដៅ​ណា​មួយ​​។  រឿង​ខ្លះ​ប្រហែល​ជា​ប្រែប្រួល​ ដោយ​មិនបាន​រំពឹង​ទុក​ តែ​​ការ​បង្កើត​គម្រោងការ​ក្នុង​ជីវិត​ និង​​ផ្ដោត​ទៅលើ​វា​ គឺ​ត្រូវ​តែ​មាន​។ ​​​ព្យាយាម​គ្រប់គ្រង​អ្វី​ ដែល​យើង​អាច​គ្រប់​គ្រង​បាន​។

article-detail-content-image-736cd8b6-1294-4a20-b964-50cf4c8b1ed9.jpg

កែសម្រួលពី​៖ I Choose To