ជារឿងធម្មតាទៅហើយ ក្នុងខ្សែភាពយន្តភាគកូរ៉េ ដែលតួឯកស្រី ទោះមានមុខមាត់ និងរូបរាងបែបណា ស្រស់ស្អាត ឬមិនស្អាត ក៏នៅតែទទួលបានការចាប់អារម្មណ៏ពីតួឯកប្រុសដែរ។ ជាក់ស្ដែងតួឯកស្រីទាំងនេះ គឺជាតារាស្រី ដែលអ្នកដឹកនាំ តម្រូវឱ្យដើរតួជាស្រីរូបអាក្រក់ទាំងដែលស្អាត និងគួរឱ្យស្រឡាញ់ខ្លាំងបំផុត។
១. Suzy
Suzy ត្រូវបានតួ ជាស្រីសាមញ្ញម្នាក់ ដែលគ្មានរូបឆោមស្រស់ស្អាតអីទេ នៅក្នុងរឿង “Uncontrollably Fond”។
២. Kim Seonah
Kim Seonah ដើរតួជាអ្នកបម្រើចំណាស់ម្នាក់ ដែលគួរឱ្យរំខាន ល្ងង់ និងមិនជឿជាក់លើរូបរាងរបស់នាង ក្នុងរឿង “My Name Is Kim Samsoon.” ក្នុងនោះដែរ នាងក៏ត្រូវឡើងគីឡូជិត ៧Kgមែនទែន ដើម្បីសម្ដែងរឿងនេះ។
៣. Jang Nara
Jang Nara សម្ដែងជាតួលេខា នៅក្នុងរឿង “You Are My Destiny.” ។
៤. Han Hyojoo
Han Hyojoo សម្ដែងជាតួកូនស្រីរបស់គ្រូពេទ្យវះកាត់ ក្នុងរឿង “W” ដែលក្នុងរឿងនោះ នាងគឺជាមនុស្សស្រីម្នាក់ ដែលមិនខ្វល់ខ្វាយពីរូបសម្រស់ខ្លួនឯងអីនោះទេ។
៥. Park Hasoon
ក្នុងរឿង “Drinking Solo’s” Park Hasoon គឺជាគ្រូបង្រៀនទើបចូលម្នាក់ ដែលគ្រប់គ្នាមិនខ្វល់ខ្វាយ និងចាប់អារម្មណ៍ថានាងទាក់ទាញអីឡើយ។
៦. Park Boyoung
Park Boyoung នៅក្នុងរឿង“Abyss.” ។
៧. Lee Sungkyung
Lee Sungkyung អាចធ្វើជាតារាម៉ូដែលនៅក្នុងជីវិតពិត តែនាងសម្ដែងជាស្រីកម្លាំងខ្លាំង ចរិកប្រុស ក្នុងរឿង “Weightlifting Fairy Kim Bok-Joo.” ទៅវិញ។
៨. Mina
Last but not the least, សមាជិកក្រុមចម្រៀប Girl's Day Mina ដើរតួជានារីរូបអាក្រក់ឈ្មោះ Gong Shim ក្នុងរឿង “Beautiful Gong-Shim”
ប្រភព៖ Koreaboo