ដូចដឹងហើយថា បន្ទប់គេងសម្រាប់ស្រីៗ គឺជាកន្លែងមួយដែលចំណាយពេលគេង តែងខ្លួនម្ដងៗរាប់ម៉ោងនៅក្នុងនោះ ជាពិសេសពេលពិបាកចិត្តមិនចង់ជួបគេអីជាដើម។
ជាក់ស្ដែងដូចបន្ទប់របស់កញ្ញា Kanyarat Srinarong។ បន្ទប់នេះ ដំបូងគិតថាចំណាយអស់ត្រឹមតែ ៧,០០០បាត (225.35$) ប៉ុណ្ណោះ តែនៅពេលរៀបចំហើយជាក់ស្ដែង គឺអស់ ១៣,០០០បាត (418.51$) លើសប្រហែលពាក់កណ្ដាលការរំពឹងទុក។ ប៉ុន្តែមិនអីទេ ព្រោះពេលរៀបចំហើយ ឃើញលទ្ធផលបន្ទប់ចេញមកហើយ គឺថាមានក្ដីសុខតែម្ដង។
ពណ៌សំខាន់ៗក្នុងបន្ទប់ មាន៣ពណ៌ គឺស ត្នោត និងពណ៌ជារបៀបឈើ។ ធ្វើឱ្យបរិយាកាសនៃផ្នែកខាងក្នុងនេះបែបសមរម្យ កក់ក្ដៅ និងគួរឱ្យចង់រស់នៅ។ ជាមួយនឹងការបន្ថែមភ្លើងតូចៗនៃផ្នែកខ្លះបន្តិចទៅ រឹតតែធ្វើឱ្យដូចទីក្នុងក្ដីសុបិន្ត។
អ្វីដែលកាន់តែពិសេសនោះ គឺមានដាំរុក្ខជាតិតូចៗមួយចំនួន ក៏បន្ថែមនូវភាពស្រស់ស្រាយផងដែរ។ ដើម្បីធ្វើឱ្យបន្ទប់កាន់តែស្រស់ស្អាតពេញលេញ ក៏មិនភ្លេចជាមួយសំភារៈពណ៌ឈើ ថូផ្កា ទូរដាក់សៀវភៅ តុរៀន ទូរសម្អាងនិងស្នួរខោអាវដែរ ដែលធ្វើឱ្យមើលទៅត្រជាក់ភ្នែកតែម្ដង។
Renovate bedroom, size 24 square meters, budget 13,000 baht, beautiful, cute, feminine style, with ideas for decorating the TV corner, working corner, and dressing room. Complete in one room.
Resource: Kapook