អ្នកនៅសៀមរាប កំពុងតែចង់រកន្លែងស្ងប់ស្ងាត់ ដើម្បីធ្វើការ ឬអង្គុយរៀន?
បណ្ណាល័យ ក៏ជាកន្លែងមួយដែលល្អបំផុតដែរ សម្រាប់អ្នកដែលត្រូវការភាពស្ងប់ស្ងាត់។
បច្ចុប្បន្ននេះ បណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សា បានក្លាយជាបណ្ណាល័យស្រាវជ្រាវធំជាងគេនៅក្រៅរាជធានីភ្នំពេញដែលមានសៀវភៅ របាយការណ៍ស្រាវជា្រវ និក្ខេបទថ្នាក់បណ្ឌិត ឯកលេខនា និងទិនានុប្បវត្ដិ សរុបជាង២ម៉ឺន ជាភាសាខ្មែរ អង់គ្លេស និងបារាំង ដែលភាគច្រើនពាក់ព័ន្ធទៅនឹង វិទ្យាសាស្រ្តសង្គម និងមនុស្សសាស្រ្ត របស់ប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ មួយផ្នែកនៃឯកសារទាំងនេះ គឺបានពីការបរិច្ចាគ របស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីឯកសារដ៏ច្រើនសម្បូរបែប បណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សា មានបំពាក់កុំព្យូទ័រ និងប្រព័ន្ធអ៊ីនធើណិត ដែលសាធារណជនអាចប្រើប្រាស់ សម្រាប់ការស្រាវជ្រាវដោយឥតគិតថ្លៃ។
បណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សា មានទីតាំងស្ថិតនៅក្នុងវត្តដំណាក់ ខេត្តសៀមរាប បើកស្វាគមន៍លោកអ្នក ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ពេលព្រឹកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ និងពេលរសៀលចាប់ពី ម៉ោង១៖៣០នាទី ដល់់ម៉ោង៥៖២០នាទីល្ងាច។
ពត៌មានបន្ថែមអំពីបណ្ណាល័យ សូមទាក់ទងតាមរយៈសារអេឡិចត្រូនិច៖ library@khmerstudies.org ឬ លេខទូរស័ព្ទ៖ ០៨៥ ៧២ ៩៩ ៧៧
ប្រភព៖ Center for Khmer Studies