១១ ចំណុចត្រូវចាំ ពេលអ្នកស្រឡាញ់អ្នកណាម្នាក់ខ្លាំង

១១ ចំណុចត្រូវចាំ ពេលអ្នកស្រឡាញ់អ្នកណាម្នាក់ខ្លាំង

Girl’s Talk
RY-LY-avatar-thumbnail

RY LY

17

12

2020-12-21T16:49:37.000Z


យើង​​ត្រូវ​ចងចាំ​ជានិច្ច ​នូវរឿង​សំខាន់ៗ​ ទាំងអស់​នេះ​ បើ​អ្នក​ទាំងអស់​គ្នា​កំពុងតែមានគ្រួសារ ឬ​មានសង្សារគ្រោងនឹង​រៀប​ការនៅថ្ងៃអនាគត...

១. កុំ​​គិតអ្វី​​តែ​ខ្លួន​ឯង​ កុំ​គិត​ថា​គេ​ទទួល​បាន​ក្ដី​ស្រឡាញ់ពីយើង​​គ្រប់​គ្រាន់​ហើយ​

article-detail-content-image-c1e14551-d381-4af1-9df8-0b20053bed1d.jpg

 

២. ទោះស្រឡាញ់​គ្នាយូរ​​​ តែ​ការណាត់​ជួប​ដូច​កាលស្រឡាញ់​គ្នា​ដំបូងៗ ត្រូវ​តែ​មាន​ (ទោះ​ចេញ​ទៅ​ក្រៅ​ ឬរៀប​ចំ​នៅ​ផ្ទះ​ក៏​ដោយ​)

article-detail-content-image-0795b3b6-f69c-4356-9215-85a46e558b8a.jpg
article-detail-content-image-3e73feca-6f71-4be5-9ae7-35d2167b6000.jpg

 

៣. ពេល​មាន​រឿង​ ត្រូវ​និយាយ​គ្នា​ដោយ​បើក​ចំហរ​ ត្រង់​ទៅ​ត្រង់​មក​ ប្រឈម​មុខ​នឹង​គ្នា​ ដើម្បី​ដោះស្រាយ​បញ្ហា​

article-detail-content-image-5e8f018f-ce98-4ebd-ad82-2b76bf6ab177.jpg

 

៤. រៀន​​យល់​ភាសាស្នេហា របស់​គ្នា​ទៅ​វិញ​ទៅ​មក​

article-detail-content-image-09b5c655-65dc-4e6e-aabd-cc88e4291918.jpg

 

៥. ត្រូវ​រៀន​ដោះស្រាយ​បញ្ហា​មួយ​ៗ និង​សន្ដិវិធី​ បើ​ថ្ងៃ​នេះ​និយាយ​មិន​ត្រូវ​គ្នា​ អ៊ីចឹង​ចូល​គេង​​ ស្អែក​ចាំ​ដោះ​ស្រាយ​បន្ត​ទៀត​

article-detail-content-image-2fbcd089-65be-49d9-919a-eaf5f683ba5f.jpg

 

៦. ពេល​មាន​ទំនាស់​ម្ដងៗ អ្នក​ខុសត្រូវ​តែ​សុំ​ទោស​​ កុំ​ខ្លាច​បាក់​មុខ​​ កុំ​ខ្លាច​អន់​ ក្នុង​ទំនាក់​ទំនង​ស្នេហា គ្មាន​ពាក្យ​ថា​ អ្នក​ណា​អន់​ អ្នក​ណា​ល្អ​ទេ​។

article-detail-content-image-a4cf43d8-dfa3-4229-bf42-c7dd1d5c8237.jpg

 

៨. ពេល​ខុស កុំ​និយាយ​តែ​ពាក្យ​ "សុំ​ទោស​"​ ត្រូវ​និយាយ​ពី​កំហុស​ដែល​បាន​ធ្វើ​ខុស និង​ហេតុផល​​​នៃ​កំហុស​នោះ​​​។

article-detail-content-image-1bc89fe5-7673-43d9-ba47-5e3992b5ee19.jpg

 

៩. ម្ដងម្កាល​ យើង​​ក៏​អាច​ធុញ​​គ្នា​​ គូស្នេហ៍​គ្រប់​គូត្រូវ​​ជួប​ដំណាក់​កាល​ "ធុញទ្រាន់​គ្នា​​" ជៀស​មិន​ផុត​។ វា​ជា​រឿង​ធម្មតា​​​ បើយើង​​មាន​ក្ដី​ស្រឡាញ់​ឱ្យ​គ្នា​ គ្រប់​គ្រាន់​និង​លើស​លប់​ភាព “​ធុញ​ទ្រាន់”​ ដូច្នេះ​មាន​រឿង​អ្វី​ក៏​មិន​អាច​បំបែក​​អ្នក​បាន​ដែរ​​។

article-detail-content-image-02c78d9e-aaf8-4c32-8e29-21b73ef8f5ff.jpg

 

១០. និយាយ​ពី​រឿង​លុយ​ និយាយ​ពី​គម្រោង​ការ ចំណូល​ចំណាយ​ ពិភាក្សា​គ្នា​ ថា​យើង​ម្នាក់​ៗ​ចង់​បាន​អី​។

article-detail-content-image-8f1e7f3e-8b70-4391-b58d-2df559576a6c.jpg

 

១១. អ្វី​ដែល​សំខាន់​ខ្លាំង​បំផុត​ សម្រាប់​ជីវិត​គូ គឺ​ការ​ធ្វើ​ល្អ​ដាក់​គ្នា​ ស្រឡាញ់​គ្នា ខ្វល់ខ្វាយ យក​ចិត្ត​ទុក​ដាក់​​គ្នា ការ​ពារ​គ្នា​ទៅ​វិញ​ទៅមក​។

article-detail-content-image-94a7c8b6-1b84-4476-a723-da15c35f96b9.jpg

 

ត្រូវ​ចាំ​ថា​ ទំនាក់​ទំនង​ស្នេហា​ មិន​មែន​ជារឿង​​ដែល​ងាយស្រួល​​  ប៉ុន្តែ​បើ​ឆ្លងកាត់​រឿង​លំបាកៗ​បាន​ជាមួយ​គ្នា​ ​គ្រប់​យ៉ាង​ នោះ​ស្នេហាគឺ​ជា​របស់​ដ៏ស្រស់​ស្អាត និង​មាន​តម្លៃ​បំផុត​ក្នុង​ភ្នែក​គូស្នេហ៍​គ្រប់​គូ គ្មាន​អ្វី​ជំនួស​បាន។

 

ប្រភព​៖ Worthsharing