ទឹកផ្លែឈើស្រស់ទាំង៧មុខនេះ ជាគ្រឿងជំនួយដល់ស្បែកស្អាតបែបធម្មជាតិ

ទឹកផ្លែឈើស្រស់ទាំង៧មុខនេះ ជាគ្រឿងជំនួយដល់ស្បែកស្អាតបែបធម្មជាតិ

សុខភាព
RY-LY-avatar-thumbnail

RY LY

37

35

2020-12-18T04:08:07.000Z


បើ​សិន​ជា​​អ្នក​​ចង់​បាន​​ស្បែក​ភ្លឺ​ និង​ម៉ត់​រលោង​ កុំ​ភ្លេច​ឧស្សាហ៍ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់​ ទាំង​៧មុខ​នេះ​៖

១. ទឹក​ការ៉ុតស្រស់

ទឹក​ការ៉ុត​ សំបូរ​ទៅ​ដោយ​វីតាមីន​អេ (Vitamin A) បំប៉ន​ស្បែក​ពីខាង​ក្នុង​។ ជម្រុះ​ចោល​នូវ​សារធាតុពណ៌មិន​ល្អ​ពី​ក្នុងរាង្គកាយ​។ ញ៉ាំទឹក​ការ៉ុត​រាល់​ថ្ងៃ​អាច​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា។

article-detail-content-image-f96a1216-ee8f-4170-8f27-91505665797b.jpg

 

២. ទឹក​ទទឹម​ស្រស់

ទឹក​ទទឹម​​មាន​ប្រយោជន៍​ក្នុង​ការ​​បង្កើត​កោសិកា​ស្បែក​ថ្មី​  និង​ធ្វើ​ឱ្យ​ស្បែក​ដែល​ខូច​ឆាប់​ត្រឡប់​មក​​ដើម​វិញ​។

ញ៉ាំទឹក​​ទទឹម​ស្រស់​​ជួយ​ធ្វើ​ឱ្យស្បែក​​ម៉ត់ និង​ការពារ​ជំងឺ​ស្បែក​​ផ្សេង​ៗ។ លើ​ស​ពី​នេះ​ ក៏ផ្តល់​​សំណើម​ដល់​ស្បែក​ ការពារ​ភាព​ជ្រីវជ្រួញ​ផងដែរ។

article-detail-content-image-a91a44ed-f20b-4898-91b9-029055f315f3.jpg

 

៣. ទឺក​ទំពាំងបាយ​ជូរ​ស្រស់​

ទឹក​ទំពាំង​បាយ​ជូរ​ សំបូរ​ទៅ​ដោយ សារធាតុប្រឆាំងអុកស៊ីតកម្មច្រើន​ជាង​គេ​​។ លើស​ពី​នេះ​ក៏​ជួយ​សម្រួល​សសៃ​ឈាមរត់​ និង​ជួយស្បែក​​ទ្រូង​ម៉ត់​ភ្លឺ​។

article-detail-content-image-522f4331-ff70-4c2b-8759-ccc914c1d6bd.jpg

 

៤. ទឹក​ឈើរី​

ទឹក​ឈើរី​ជួយ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​ស្បែក​ និង​ជំងឺ​រលាក​ស្បែក​ ធ្វើ​ឱ្យ​ស្បែក​ភ្លឺថ្លា។ ផឹក​ទឹក​​ឈើរីស្រស់​គឺ​ជួយបណ្ដេញ​ជាតិ​កខ្វក់​នៅ​ក្នុង​ខ្លួន​ សារធាតុ​កខ្វក់​ទាំងនេះ​ហើយ​ ដែល​ជា​មូលហេតុ​​​ធ្វើ​​ឱ្យ​​ស្បែក​យើង​ស្រអាប់។

article-detail-content-image-4dbe0daf-c937-448c-857d-ece91c3fea08.jpg

 

៥. ទឹក​ប៉េងប៉ោះ

ទឹក​ប៉េងប៉ោះ​ សំបូរ​ទៅ​ដោយ​ សារធាតុ ​Lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយ​។ លើសពីនេះទឹកប៉េងប៉ោះក៏ជួយបង្រួមរន្ធញើស​ស្បែក​​មុខផងដែរ។ សម្រាប់អ្នក​ដែល​មាន​ស្បែក​មុខ​ខ្លាញ់​ ទឹក​ប៉េងប៉ោះ​ក៏​​ជួយទប់​ស្កាត់​ការ​ផលិត​ប្រេង​ដែល​លើស​​។​​

article-detail-content-image-b2d5aafa-ee68-40b5-8d32-58d3fb54b31c.jpg

 

៦. ទឹក​ត្រសក់​

ទឹក​ត្រសក់​ជួយ​ការ​ពារ​សញ្ញា​ផ្សេងៗ​នៃ​ភាព​ចាស់​។ ទឹក​ត្រសក់​សំបូរ​ទៅ​ដោយ​ជាតិ​ទឹក​ ដែល​ជួយ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាង្គកាយ​ដូច​​ទឹក​ឈើរី​ដែរ​។ ផឹក​មួយ​កែវ​ជា​រៀងរាល់​ថ្ងៃ​ នឹង​ជួយ​ឱ្យ​ស្បែក​​ស​រលោង​ភ្លឺថ្លា។

article-detail-content-image-4d0f8c29-c309-446a-ad2b-c0bfd1623264.jpg

 

៧. ទឹក​ក្រូច​ស្រស់

ទឹក​ក្រូច​ច្របាច់​ស្រស់​សំបូរ​ដោយ​ វីតាមីន​ស៊ី (Vitamin C) ដែល​ជួយ​ឱ្យ​​ស្បែក​អ្នក​​ប្រែ​ជាសឡើង​វិញ លែង​ជ្រួវជ្រួញ​ និង​ស្រអាប់​​ បន្ទាប់​ពី​ខូច​ខាត​ដោយ​កម្ដៅ​ថ្ងៃ​។ វីតាមីន​ស៊ី​ ក៏​ជា​​ធាតុ​ផ្សំ​ដ៏​មាន​សារៈសំខាន់​ខ្លាំង​ដែរ ​ក្នុង​ការ​បង្កើត​ខូឡេជែន​។

ញ៉ាំជា​រៀងរាល់​ថ្ងៃ​ នឹង​ជួយ​ការ​ពារ​​ និង​កាត់បន្ថយ​​ភាព​ចាស់​លើ​ស្បែក​។

article-detail-content-image-8299713c-50b3-4482-a43e-0330a8ab1548.jpg

 

ប្រភព៖ GUU.vn