ផ្ទះ​ជាន់​លើ​ត្រូវ​បាន​រៀប​ចំ​ឡើងវិញ​ ហើយយក​រាន​ហាល​​​មក​ធ្វើ​ជា​ផ្ទះបាយ​​ លទ្ធផល​ភ្ញាក់​ផ្អើល​

ផ្ទះ​ជាន់​លើ​ត្រូវ​បាន​រៀប​ចំ​ឡើងវិញ​ ហើយយក​រាន​ហាល​​​មក​ធ្វើ​ជា​ផ្ទះបាយ​​ លទ្ធផល​ភ្ញាក់​ផ្អើល​

ជីវិតពេញនិយម
RY-LY-avatar-thumbnail

RY LY

26

27

2020-12-17T08:08:48.000Z


ផ្ទះ​នៅ​លើ​ជាន់លើ​មួយ ត្រូវ​បាន​គេ​យក​មក​កែលំអរឡើង​វិញ​ បើ​មើល​តាម​ទំហំ​ ​ គឺ​មិន​សូវ​ជា​ធំ​ប៉ុន្មាន​ទេ ដូច្នេះ​ហើយ​ អ្នក​ដែល​មាន​បំណង​ចង់​រស់នៅ​ម្នាក់​ឯង អាច​នៅ​បាន​យ៉ាង​ស្រួល​។

អ្វីដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​របស់​ផ្ទះ​នេះ​ គឺ​រានហាល​ត្រូវ​បាន​​យក​មក​ធ្វើ​ជា​ផ្ទះ​បាយ​ ​​ហុំ​ព័ន្ធ​ដោយ​កញ្ចក់​ពាក់​កណ្ដាល និង​ពាក់កណ្ដាល​ជា​ជញ្ជាំងពណ៌ស​​ ដែល​យើង​អាច​ញ៉ាំអាហារ​​បណ្ដើរ មើល​ទេសភាព​​​បណ្ដើរ​បាន។

article-detail-content-image-97037157-66f0-42eb-88ea-50a0e6ae0187.jpg
article-detail-content-image-0ab62b63-c4d3-4cca-be8f-c6910441d6a7.jpg
article-detail-content-image-9ba5064e-72e2-4a35-893f-9dfdd29a1549.jpg

 

ចំពោះ​បន្ទប់​គេងវិញ​​​ ​​ឃើញ​ថា​អាច​ដាក់​បាន​គ្រែ​មួយ​ធំល្មម​ដែរ​ ដែល​ត្រូវ​គេ​បាន​រៀប​ចំ​ទូរប្រអប់​នៅ​ជុំ​វិញ​ក្បាល​គ្រែ​។

article-detail-content-image-4ff49e14-4c58-4f03-8350-b37338080786.jpg

 

article-detail-content-image-ef6b2a4c-4b5f-4867-ac15-74f0e7787e0a.jpg

 

ឯបន្ទប់​ទទួល​ភ្ញៀវ​ គឺ​នៅ​ពី​មុខ​បន្ទប់​គេង ដាក់​សាឡុង​បាន​មួយ​ និង​ទូរពីចំហៀងមួយ​ ដែល​អាច​រូតទៅ​រូត​មក​​ ​ធ្វើ​ជា​តុធ្វើ​ការ​បាន​ទៀត​ផង​។

article-detail-content-image-3c53e88d-7961-4db8-b7ca-e8e25490eba2.jpg
article-detail-content-image-94d0b6f3-9892-4594-befe-55b9286a4c26.jpg
article-detail-content-image-3119670d-add9-4757-bb29-4426c4a667bb.jpg

 

បន្ទប់​ទឹក​តូច​ ត្រូវ​បាន​​ប្ដូរទីតាំង​ចាន​បង្គន់​បន្តិច​ និង​រៀបចំធ្នើរៗ សម្រាប់​ដាក់​សាប៊ូ និង​របស់របរ​ផ្សេងៗ​ទៀត​ ដែល​ធ្វើ​ឱ្យ​មើល​ទៅ​ឃើញ​ទូរលាយ​ ថ្វីត្បិត​តែ​តូច​ក៏ដោយ​។

article-detail-content-image-858ebe9f-01a1-440d-a630-750757668de8.jpg
article-detail-content-image-cf422bf6-d74c-42aa-8ddf-a5c94665c250.jpg

 

សរុបមក​វិញ​ ឱ្យ​តែ​ចេះ​ច្នៃ​ប្រឌិត​ ​បន្ថែម​បន្ថយ រៀប​ចំ​ពណ៌ឱ្យ​ត្រូវ​ត្រឹម​ យើង​នឹង​បាន​ផ្ទះ​មួយ​​យ៉ាង​ស្អាត​ ដោយ​មិន​បាច់​ ចំណាយ​ទៅ​លើ​សម្ភារៈដែល​ថ្លៃ​ៗ​ហួសហេតុ​ពេក​ទេ​​។

 

រូបភាព៖ Facebook