បើ​ធ្វើ​ទម្លាប់​ទាំង​៥​នេះ​បាន​ ជីវិត​យើង​នឹង​ផ្លាស់​ប្ដូរ និង​​ប្រសើរជាង​មុន​

បើ​ធ្វើ​ទម្លាប់​ទាំង​៥​នេះ​បាន​ ជីវិត​យើង​នឹង​ផ្លាស់​ប្ដូរ និង​​ប្រសើរជាង​មុន​

Girl’s Talk
RY-LY-avatar-thumbnail

RY LY

44

44

2020-12-17T03:22:54.000Z


មួយថ្ងៃ​កន្លងមួយ​ថ្ងៃ​ រឿង​ខ្លះ​កើត​ឡើង​ដោយ​មិន​បាន​រំពឹងទុក​​។ ជីវិត​រវល់​តែ​ខំប្រឹង​រក​ស៊ី​ រក​លុយ និង​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យ​ខ្លួន​ឯង​ជោគជ័យ​ តែ​យើង​បែរ​ជា​ភ្លេច​វេលាខ្លះៗ ក្នុង​ការសម្រាកមើលថែ​ចិត្ត​ខ្លួន​ឯង​ទៅ​វិញ​។ បើ​រស់​នៅ​រាល់​ថ្ងៃ​ពិបាក​ពេក ​គិត​ថាខ្លួន​ឯង​កំពុង​​ជាប់​នៅ​មួយ​កន្លែង​​ ​រក​ផ្លូវ​ចេញ​មិន​ឃើញ​ អាចសាក​​​ត្រឡប់​ក្រោយ​បន្តិច​  ហើយ​សួរខ្លួន​ឯង និង​​ឱ្យ​ពេល​​ខ្លួន​ឯង​បន្តិច​បន្តួច​ តាម​រយៈការ​ធ្វើ​សម្មភាព​ខាង​ក្រោម​នេះ​៖  

១. ធ្វើ​សមាធិរាល់​ថ្ងៃ​

មនុស្ស​ជា​ច្រើ​ន ​គ្រាន់​លឺ​ថា​ធ្វើសមាធិ​​ ដឹង​តែ​គិត​ថា​ជា​រឿង​ពិបាកតែ​ម្ដង​​​។ ការ​ពិត​ការ​តាំង​សមាធិ​ មិន​ពិបាក​ដូច​ដែល​យើង​គិត​នោះ​ទេ។ មិន​មាន​ន័យ​ថា​អ្នក​ត្រូវ​​តែ​ទៅ​ចូល​រួម​កន្លែង​រៀប​ចំ​ការ​ធ្វើ​សមាធិធំ​ៗ​ ទើប​អាច​ធ្វើ​សមាធិបាន​នោះ​ទេ​។ អ្វី​ដែល​អ្នក​​ត្រូវ​ធ្វើ​គឺ​ រក​កន្លែង​ស្ងាត់​ អង្គុយ​ឬ​ក៏​គេង​​ បិទភ្នែក​ និង​ផ្តោត​ទៅ​លើ​ការ​ដកដង្ហើម​របស់​អ្នក​តែ​មួយ​មុខ​បាន​ហើយ​។ ឬ​ក៏​ចូល​ទៅ​មើលការ​បង្រៀន​លំអិត​ក្នុង ​YouTube បន្ថែម​ទៀតក៏​បាន​ដែរ​​។ ព្យាយាម​សមាធិ​៥នាទីរាល់​យប់​ ដើម្បី​ឱ្យ​​ខ្លួន​​​អ្នក​បាន​សម្រាក​ និង​ខួរ​ក្បាល​បាន​​ធូរស្បើយ​ពី​ភាពស្មុគស្មាញ​។ អ្នក​នឹង​ឃើញ​លទ្ធ​ផល​ពិត​ប្រាកដមិន​ខាន​​ ពេល​​​ធ្វើ​វា​យូរៗទៅ​ និង​ជា​ទម្លាប់​ផងដែរ។

article-detail-content-image-49ba7a63-b8a7-44b1-9077-f535be0acf70.jpg

 

២. រៀន​ធ្វើ​ម្ហូប​

ធ្វើ​ម្ហូប​ញ៉ាំ​ខ្លួន​ឯង​ មិន​ត្រឹម​តែ​សល់​លុយ​​ តែ​​ក៏​ផ្ដល់​ផល​ប្រយោជន៍​ដល់​រាង្គកាយ​ និង​សុខភាព​ផង​ដែរ។ បើប្រៀបធៀប​ជាមួយ​អាហារធ្វើ​ខ្លួន​ឯង និង​អាហារ​ទិញ​ពី​ក្រៅ​មក ​​គឺ​អាហារ​ក្រៅ​មានផល​ប៉ះពាល់​ច្រើន​ជាង​ មិន​ទាំង​បូក​បញ្ចូល​ថា​វា​ថ្លៃ​​ផង​។ ធ្វើអាហារ​ដែល​ងាយ​ៗ និង​អាហារ​សុខភាព​​សម្រាប់​ខ្លួ​ន​ឯង​ យ៉ាង​ហោច​ណាស់ឱ្យ​បាន​ម្ដង​ក្នុង​មួយ​ថ្ងៃ​។ B. Stylist ក៏​មាន​​មាតិកា រៀន​ធ្វើ​ម្ហូប ដែរ អ្នក​ទាំង​អស់​គ្នា​អាច​សាក​ល្បង​ និង​រៀន​ធ្វើ​​ញ៉ាំ​​ដោយ​ខ្លួន​ឯង​។

article-detail-content-image-5c4d1bbe-dc13-4f0c-a8c0-5f77935b09bf.jpg

 

៣. ហាត់ប្រាណ​ រៀងរាល់​ថ្ងៃ​

រាង្គកាយ​​របស់​មនុស្ស​ត្រូវ​ការ​ការ​ធ្វើ​​ចលនា​ជារៀងរាល់​ថ្ងៃ​​។ ប៉ុន្តែ​អ្នក​ធ្វើការ​Office​ប្រហែល​ជា​គ្មាន​ពេល ឬ​ក៏​ធ្វើ​ចលនា​បាន​ច្រើន​​នោះ​ទេ ដែល​នាំ​ឱ្យ​​បង្ក​ផល​អាក្រក់​​ដល់ផ្នែក​ខ្លះ​នៃ​ខ្លួន​ប្រាណ​ ដូច​ឈឺចង្កេះ​ ឈឺស្មា ឈឺ​កញ្ចឹងក​ ជា​​ដើម​។​ បញ្ហា​ទាំង​នេះ ងាយ​ស្រួល​​ដោះស្រាយ​ទេ ដោយ​ការ​ធ្វើ​ហាត់​ប្រាណជា​ប្រចាំ​ថ្ងៃ​ មុន​ចេញ​ទៅ​ធ្វើ​ការ​។ មិន​ចាំបាច់​តែ​ទៅ​កន្លែង​ហាត់​ប្រាណ​ ឬមាន​​គ្រូបង្វឹក​អី​​ទេ បើ​អ្នក​គ្មាន​ពេល​អាច​ធ្វើ​​ចលនា​ងាយ​ៗនៅ​ផ្ទះ​បាន​។

article-detail-content-image-1176010b-7b52-4c91-9d7e-9b11ede16dee.jpg

 

៤. អាន​មុន​ចូល​គេង​

បង្កើត​ទម្លាប់​អាន​ឱ្យ​បាន​​៥ទំព័រ​ក្នុង​មួយ​ថ្ងៃ មុន​នឹង​ចូល​គេង​។ បើ​មើល​ទៅ​​វាដូច​ជា​មិន​ច្រើន​​ តែ​បើ​អាច​ធ្វើ​​បាន​​ ចាប់​ពី​១ខែ​ឬ២ខែ អ្នក​អាច​អាន​ចប់​មួយ​ក្បាលក៏​ថា​​បាន​។ សៀវភៅ​អី​ក៏​បាន​ដែរ ឱ្យ​​ជា​សៀវភៅ​ដែល​​អ្នក​​ចូល​ចិត្ត​។ វា​មិន​ត្រឹម​តែជួយ​​បន្ថយ​ស្ត្រេស​​ តែ​ក៏​អាច​​ឱ្យ​អ្នក​រៀន​សូត្របាន​ពីវា​ និង​បង្កើត​ចំណេះ​ដឹង​​ ថែម​ទាំង​​គំនិត​ថ្មីៗទៀត​ផង​។ រឹត​តែ​ល្អ​​​ បើ​អ្នក​សរសេរការយល់​ឃើញ​​របស់​អ្នក​​ពី​សៀវភៅ​ និង​​កត់​ទុក​​ត្រង់​ណា ​ដែលអ្នក​​បានរៀននិង​ចាំ​ បន្ទាប់​ពី​អាន​ហើយ​។

article-detail-content-image-a9dc6795-1ef1-4232-a93d-982c3bbb42a6.jpg

 

៥. រឿង​តូច​តាច​ក៏សំខាន់​​

ត្រូវ​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​យើង​មាន​ ឬ​រឿង​ល្អ​ក្នុង​ជីវិត​យើង​។ សរសេរ​៣ចំណុច​ ដែល​​ធ្វើ ​ឱ្យ​​អ្នក​សប្បាយ​ចិត្ត ​ជា​រៀងរាល់​យប់​ មុន​ចូល​គេង​។ ជួប​ជុំ​មិត្ត​ភក្តិ​បែ​ប​ធម្មតាៗ សម្រាប់​​ការ​សមិទ្ធិផលតូច​តាច​ ដែល​បាន​ធ្វើបាន​ជោគជ័យ​ ​មិន​ថា​នៅ​សាលា​ ឬ​នៅ​​កន្លែង​ធ្វើ​ការ​។

បើ​អ្នក​គិត​តែ​​ចំណុច​វិជ្ជមាន អ្នក​នឹង​មិន​ខ្វះ​រឿង​ល្អក្នុង​ជីវិត​នោះ​ទេ​។

article-detail-content-image-7719c462-996c-4eb6-a99b-50150ad03bf3.jpg