(រឿង) នេះ​ហើយ​សន្យារ​បស់​បង​ | ភាគ១

(រឿង) នេះ​ហើយ​សន្យារ​បស់​បង​ | ភាគ១

ប្រលោមលោក
RY-LY-avatar-thumbnail

RY LY

37

41

2020-12-15T03:35:05.000Z


(ភាគ១)

និពន្ធដោយ៖ តំណក់ទឹកភ្លៀង​

....................................................................................................

ភ្នែកខ្ញុំចាប់ផ្ដើមស្រវាំងដោយសារឥទ្ធិពលទឹកស្រវឹង ប៉ុន្តែអារម្មណ៍មួយនៅដឹងថាខោអាវខ្ញុំចាប់ផ្ដើមធ្លាក់ចេញពីខ្លួនម្ដងមួយៗរហូតជ្រុះទៅលើឥដ្ឋអស់រលីងដោយដៃដ៏ប្រសព្វមួយគូ។ ទ្រូងនឹងមុខខ្ញុំចាប់ផ្ដើមក្ដៅភាយៗព្រោះតែបបូរមាត់ដ៏ប៉ិនប្រសព្វរបស់គេបានចូលទៅម៉ាស្សាគ្រប់កន្លុកកន្លៀតទាំងអស់ចាប់ទាំងពីដើមទ្រូង ក្បាលពោះអូសរហូតដល់ល្វែងខាងក្រោមទៀត។

អូហូ! មិនស្មានថាគេជំនាញដល់ថ្នាក់នេះសោះ។ ខ្ញុំញញឹមក្នុងភាពរវើរវាយ ចាប់ស្មាគេឡើងផ្ដួលទៅលើគ្រែរួចក្រឡាស់ខ្លួនភ្លែតអោបគេពីក្រោមទ្រូងភ្លាម។ រាងកាយរបស់យើងរមួលចូលគ្នាដូចអន្ទង់ជាមួយសំឡេងដង្ហើមយ៉ាងស្រើបស្រាល។ កម្ដៅស្នេហ៍ដ៏ពុះកញ្ជ្រោលនេះក៏ឆាបឆេះពេញមួយរាត្រីដោយក្ដីត្រេកត្រអាលបំផុត។

អរុណសួស្ដី...

ទឹកផ្កាឈូកត្រជាក់ៗនាពេលព្រឹកព្រលឹមកំពុងស្រោចស្របលើរាងកាយខ្ញុំជាកិច្ចស្វាគមន៍ថ្ងៃថ្មី។ អេ! បើនិយាយថាព្រឹកព្រលឹមក៏ដូចជាមិនសមទេព្រោះម៉ោង ១០ ជាងហើយហ្នឹង។ គួរតែប្រើត្រឹមពាក្យថា «ព្រឹក» បានហើយកុំឲ្យខ្មាសធម្មជាតិ ហាហា!! មើលចុះ ខ្ញុំចូលងូតទឹកជាង ១៥នាទី ហើយតែគេវិញនៅសម្ងំក្នុងភួយមិនទាន់ងើបនៅឡើយ។ ខ្ញុំយកកន្សែងពោះគោដែលកំពុងញីសក់មករុំចង្កេះមុនពេលអង្គុយចុះតិចៗលើគ្រែរួចអោនទៅផ្លុំត្រចៀកគេលេង៖

«អ្នកប្រុសសន្យាបាទ! ងើបបានហើយនៅ?»

ស្ងាត់បន្តិចទើបខ្ញុំឮសំឡេងខ្សាវៗ(គួរឲ្យស្រលាញ់)មកវិញ៖

«អូយ៍.. សុំបន្តិចទៀតបង...!»

«ប្រយ័ត្នថ្ងៃទៅរៀនមិនទាន់ហា៎ កុំថាបងអត់ប្រាប់!»

គេបើកភ្នែកសន្សឹមៗបែបខ្ជិលរួចក៏...ខ្សឺត...!

ស្នូរថើបលើបបូរមាត់មួយយ៉ាងយូរមុនពេលគេប្រលែងមុខខ្ញុំមកវិញ។ គេញញឹមតិចៗ បិទភ្នែកគេងវិញទាំងនិយាយរង៉ូវៗ៖

«Good Morning បងសម្លាញ់! ៥នាទីទៀតជួយដាស់ខ្ញុំផងហា៎... អរគុណ...»

ថាហើយក៏យកភួយគ្របមុខគេងវិញបាត់។ ខ្ញុំគ្រវីក្បាលហួសចិត្តព្រោះដឹងច្បាស់ថាគេមិនទាន់ស្វាងស្រវឹងពីយប់ បូករួមជាមួយឆាកប្រយុទ្ធបែបក្ដៅសាច់ទៀត ល្មមអាល្អិតនេះងើបមិនរួចដែរហ្នឹង ហាហា។ ខ្ញុំទាញភួយតិចៗរួចអោនទៅថើបថ្ងាសគេមួយមុនពេលថយមកអង្គុយលើសាឡុងក្បែរគ្រែគេងនេះ។

បរិយាកាសស្ងប់ស្ងាត់រួមជាមួយខ្យល់ត្រជាក់ៗដោយសារតំណក់ភ្លៀងកំពុងបក់រវេចៗចូលមកគ្របដណ្ដប់ផ្ទៃនៃ Apartment ជាន់ទី៤របស់យើង។ ខ្ញុំកំពុងច្រត់ចង្កាសម្លឹងមើលកូនក្មេងម្នាក់នេះគេងជាមួយគំនិតយ៉ាងជ្រៅមួយ។

នឹកឃើញរឿងរ៉ាវទាំងអស់ឡើងវិញ ស្នាមញញឹមបែបហួសចិត្តមួយក៏លេចឡើងលើបបូរមាត់របស់ខ្ញុំ។ ហេតុអ្វីខ្ញុំសម្រេចចិត្តរើសគេបើជាងមួយខែមុនខ្ញុំនៅជា Playboy ពេញទំហឹងនៅឡើយ មិនមែនបែប 69 ដូចពេលនេះទេ...។ តើគួរចាប់ផ្ដើមនិយាយពីចំណុចណាល្អ?...

-----------------------------------------------------------------------------------------------------------

[កាលពីជាងមួយខែមុន ព្រឹកមួយនាតារាងបាល់ទាត់ក្នុងសាកលវិទ្យាល័យ...]

ខ្ញុំកំពុងឈរច្រត់ចង្កេះជាមួយទឹកមុខសែនឆ្ងល់ព្រោះតែមានអារម្មណ៍ថាអាមុខញីម្នាក់ហ្នឹងតាមខ្ញុំរហូត។ សង្ស័យចេកទេដឹង? ។ តែបើវាចាប់អារម្មណ៍ខ្ញុំមែនក៏គ្មានអីចម្លែកដែរព្រោះ Idol ប្រចាំសាលាទាំងមូលប៉ុនខ្ញុំទៅហើយ នរណាមិនស្គាល់? ប៉ុន្តែក៏សុំទោសផងចុះ អាសង្ហាម្នាក់នេះស្រលាញ់តែស្រីទេ...

«អាយុទ្ធ គេច...!»

ផាំង...! ខ្ញុំដួសប្រូសផ្ងារក្រោយ។ អូយ! ភ្លេចថាកំពុងលេងបាល់។

«អាយុទ្ធ ហ្អែងម៉េចហើយ?»

អាមិត្តសំណព្វដែលដាក់បាល់ម៉ាជើងចំកណ្ដាលមុខខ្ញុំមិញនេះវារត់មកមើល។

«មានម៉េចហ្អា ឈាមច្រមុះហើយអាប្រកាច់ហ៊ើយ!»

ខ្ញុំងើយមុខឲ្យវាមើលយកដៃជូតច្រមុះ។ អានោះវាឃើញអញ្ចឹងទៅជាសើចវិញ។ យីអានេះ ឃើញមិត្តត្រូវរបួសវាគ្មានភ័យអីតិច។ ប្រុងធាក់វាមួយជើងសងសឹកហើយតែក៏មានសំឡេងមួយមកកាត់៖

«បងយុទ្ធ ម៉េចហើយបង?»

ឡើងស្រួយស្រេះម៉ង! នេះគឺសំឡេងស្រីៗ៤-៥នាក់ដែលជាហ្វេនប្រចាំរបស់ខ្ញុំ ហើយក្នុងហ្នឹងក៏មានសង្សារសំណព្វចិត្តលីហ្សាដែរ។ តាមពិតនាងមិនមែនជាសិស្សនៅទីនេះទេ គ្រាន់តែមកគាំទ្រសង្សារសំណព្វចិត្តសែនសង្ហារបស់នាងម្នាក់នេះប៉ុណ្ណោះ។

គ្រាន់តែរត់មកដល់លីហ្សាហាក់ស្លន់ជាងគេ។ សំឡេងស៊ិចស៊ីរបស់នាង៖

«បងយុទ្ធ បងឯងរវល់ភ្លឹកទៅណា ម៉េចអត់មើលបាល់ចឹង?»

និយាយផងនាងយកកន្សែងត្រជាក់មកជូនច្រមុះខ្ញុំផង។ ហ៊ើយ! សំពត់ខ្លីចេញគល់ភ្លៅ សាច់ឡើងសស្គុះ សក់វែង ដៃតូចស្រលូន អាវកវាលបញ្ចេញដើមទ្រូងឡើងក្លំបែបនេះ ត្រូវមួយបាល់មិញហើយក៏នៅស្វាងដែរ។ ខ្ញុំចាប់ដៃនាងធ្វើឫករាងរំអួយបន្តិច។

«អូយ! អូនឯងមើលនេះ របួសធ្ងន់ធ្ងរណាស់!»

«ម៉េចហើយសំណព្វចិត្តអូន!»

អូហូ! ស្លាប់ចិត្តស្ដូកហើយខ្ញុំបើលេងសុទ្ធតែសំណព្វចិត្តអូនចឹង។ នាងបន្ត៖

«តោះបង ទៅអង្គុយសិន!»

ខ្ញុំញញឹមបន្តិច ងើបឈរក្រឡេកទៅឃើញតែអាសំឡាញ់ខ្ញុំវាឈរសម្លឹងលីហ្សាភ្លៀកៗ។ អត់ផ្លូវទេអានាង! នេះរបស់គ្នាវ៉ើយ! ខ្ញុំធ្វើឫកហំ លើកដៃស៊ីញ៉ូឲ្យពួកវាលេងបន្ត ប៉ុន្តែតាមពិតក្នុងចិត្តរាងខ្មាសពួកវាដែរហ្នឹង។ ជាខ្សែប្រយុទ្ធឆ្នើមផងចេះភ្លាត់ស្នៀតកើត។ និយាយទៅមកពីអាមុខញីនោះ។ មែនហើយ ចុះវាម៉េចហើយ?

ក្រឡេកទៅម្ដងទៀតបាត់វាបាត់។ មិញនេះឃើញវាឈរនៅលើអាគារជាន់ទីពីរមើលមកកន្លែងលេងបាល់តា៎។

អង្គុយបន្តិចដល់ពេលល្ងាចល្មម ខ្ញុំក៏ដើរមកបន្ទប់ផ្លាស់ខោអាវឲ្យរៀបរយដើម្បីជូនលីហ្សាទៅញ៉ាំអី។ ដោយអាងថាជាកន្លែងផ្លាស់ខោអាវប្រុសៗ ខ្ញុំដោះចេញខ្ទេចនៅសល់តែខោខ្លីប៉ុណ្ណោះ។ ហាហា មើលរូបរាងខ្លួនឯងក្នុងកញ្ចក់ទៅពិតជាអ៊ែមមិនធម្មតាមែន។ សាច់ទ្រូងឡើងណែនហាប់ កម្ពស់ក៏បាន រាងក៏បាន មុខក៏បាន អាចផ្ដល់សេវាឲ្យលីហ្សាទាំងថ្ងៃទាំងយប់រឿងអីនាងអាចបែកចិត្តងាយៗនោះ។

ខ្ញុំអោនមុខចុះបន្តិចសម្លឹងមើលកន្លែងដែលត្រូវមួយបាល់មិញនេះ។ អូយ៍...នៅឈឺនៅឡើយទេ! មើលចុះ ច្រមុះនិងមាត់ខ្ញុំឡើងជាំ ។ ខូចមុខអាសង្ហាអស់! កំពុងក្បង់ទឹកលាងមាត់ និងលាងស្នាមឈាមកកក្នុងច្រមុះតិចៗស្រាប់តែឮសំឡេងប្រឹបៗចេញពីមាត់ទ្វារម្ខាង។

«ណាគេ?»

ស្ងាត់ឈឹង! ខ្ញុំឈរលាងមុខបន្តតែខ្ញុំដឹងច្បាស់ថាកំពុងមានមនុស្សលួចមើលខ្ញុំហើយ!...

«អាល្អិតមកអើតអើមអីនៅនេះ?»

គឺជាក្មេងប្រុសម្នាក់ក្នុងឯកសណ្ឋានសិស្ស។ វាភ្ញាក់ព្រើតឈរអេះក្បាលធ្វើស្ញូញព្រោះមិនស្មានថាខ្ញុំគេចខ្លួនទៅពួនក្រោយទ្វារចាំពញ្ញាក់វា។ អូ! តាមពិតគឺអាល្អិតមួយដែលឈរសម្លឹងមើលខ្ញុំពីលើអាគារមិនដាក់ភ្នែកនោះឯង។ បើតាមចាំមួយរយៈនេះដូចជាឃើញវាគ្រប់កន្លែងតែម្ដង។ ហើយឥឡូវវាមករកស្អីវា?

«មករកអីអាប្អូន?»

«គឺខ្ញុំ...ខ្ញុំ...មក...»

មាត់និយាយរដិបរដុបតែភ្នែកវាសម្លឹងមើលដើមទ្រូងនិងក្បាលពោះ six packs របស់ខ្ញុំឡើងភ្លឹក។

«អេអូន? មុខបងនៅនេះ!»

«សុំទោសបង! ខ្ញុំឃើញបងត្រូវមួយបាល់មិញ... ចង់យកថ្នាំមកឲ្យ!»

«យើងធ្លាប់ស្គាល់គ្នា?»

«ស្គាល់តា៎!! អូមិនមែនទេ ខ្ញុំចង់និយាយថាខ្ញុំស្គាល់បងតែបងអត់ស្គាល់ខ្ញុំ!»

«ចុះម៉េចបានស្គាល់បង?»

ខ្ញុំនិយាយនឹងវាបណ្ដើរ ដើរមកលាងឈាមច្រមុះបណ្ដើរ។ វាបន្ត៖

«បងជា Senior (និស្សិតឆ្នាំទី៤) ហើយក៏ជា idol សង្ហាប្រចាំ English Department (ដេប៉ាតឺម៉ង់ភាសាអង់គ្លេស) នៅ IFL ទៀត នរណាមិនស្គាល់!»

យីអាល្អិតនេះមើលទៅខ្មូរៗសោះ លេងនិយាយត្រង់ៗចឹងម៉ង! ខ្ញុំគ្រហែមតិចៗ៖

«អឹមៗ និយាយចឹងក៏ត្រូវដែរ! ចុះឯងរៀនអី?»

«ខ្ញុំ Freshman (និស្សិតឆ្នាំទី១) បង! នៅ English Department ដែរ!»

«អូ! សិស្សប្អូនតើនេះ!»

«បាទ!»

វាញញឹមខ្ជឹបតែភ្នែកដូចជាមិនព្រមដកចេញពីផ្នែកខាងក្រោមខ្ញុំសោះ ទាល់តែខ្ញុំក្រឡេកទៅចំមុខទើបវាងាកចេញ! ឃើញបែបនេះខ្ញុំនឹកចង់លលេងដែរ។ ខ្ញុំដើរទៅកៀកវារហូតវាថយជាប់ហ្នឹងជញ្ជាំង។ កម្ពស់វាប្រហែលត្រឹមដើមទ្រូងរបស់ខ្ញុំប៉ុណ្ណោះ។ វាធ្វើភ្នែកស្លើ។ ខ្ញុំសួរបែបស្រទន់ព្រោះចង់សាកចិត្តវា៖

«ហើយឈ្មោះអី?»

«បាទ...ឈ្មោះសន្យា!»

«សន្យា?»

«បាទ!»

«ហើយគ្រាន់តែសួរឈ្មោះសោះម៉េចក៏ចាំបាច់មុខក្រហមម៉េស!»

វាឱនមុខ។ ខ្ញុំបន្ត៖

«យី ចុះម៉េចក៏ឯងចម្លែកម៉េស? សាច់ឡើង ស រលោងហើយបបូរមាត់ពណ៌ផ្កាឈូកទៀត!»

«អរគុណបង!»

វាអៀន។ ខ្ញុំហួសចិត្ត៖

«អរគុណ?? នែ! អាពាក្យនេះគឺសរសើរស្រីៗទេម៉េចក៏ឯងសប្បាយចិត្តវិញ?»

«អឹម... ខ្ញុំ...អត់អីហ្អេបង!»

«រាងឯងនេះបើមានទ្រូង ហើយសក់វែងបន្តិចគ្មាននរណាថាប្រុសទេ!»

«នរណាក៏ថាចឹងដែរបង!»

«អរ! ចឹងឯងដឹងខ្លួនច្បាស់ណាស់ចឹង!»

«បាទ!»

អឺ មើលវាធ្វើ!

«ហើយចុះអត់មានខឹងគេបង្អាប់ថាដូចស្រីអីទេ?»

«អត់ផងតែសប្បាយចិត្ត!»

«សប្បាយចិត្ត?»

«បាទ!»

«អរ ដឹងហើយ! ឯងនេះចេកសោះ!»

អ្នកប្រុសសន្យាយើងធ្វើហាក់ធម្មតា អត់មានប្រកែកអីតិច។ បានអញ្ចឹងខ្ញុំកាន់តែចង់លលេងជាមួយវា។ ខ្ញុំចាប់ស្មាវាទាំងសងខាងរួចអោនមុខចុះស្ទើរប៉ះច្រមុះគ្នាទើបសួរតិចៗ៖

«ចាប់អារម្មណ៍បងមែនអត់?»

ស្ងាត់ជ្រាបមួយស្របក់ទើបវាតបទាំងរដិបរដុប៖

«ខ្ញុំ...ខ្ញុំ...!»

ខ្ញុំបន្ត៖

«ចង់ស្ទាបសាកមើលអត់?»

«ស្ទាបអីគេបង?»

វាធ្វើមុខកាន់តែល្អមើលទៀតហើយ! មើលទៅភ័យៗ។ ខ្ញុំប្រឹងទប់សើចរួចស៊ីញ៉ូភ្នែកទៅផ្នែកខាងក្រោមរបស់ខ្ញុំ៖

«ឯងគិតមើលទៅថានៅខាងក្រោមហ្នឹងមានអីគួរឲ្យចង់ស្ទាបខ្លះ! អាចសាកបានម៉ាស្រលាញ់!»

«ខ្ញុំអត់ហ៊ានទេ!»

ខ្ញុំផ្ទុះសំណើចព្រោះទប់លែងជាប់! ហ៊ើយ! ខ្ជិលធ្វើបាបវាព្រោះខ្លាចគាំងបេះដូងកូនគេ!

«ហាហា ឯងនេះប្លែកៗមែន! បានហើយឈប់លេងហើយ! ឯងទៅចុះ! បងប្រញាប់ទៅជួបសង្សារតិច!»

និយាយហើយខ្ញុំថយខ្លួនមកវិញរួចឈោងដៃទៅយកខោអាវដើម្បីផ្លាស់។

«បងយុទ្ធឈប់សិន!»

«ថី?»

«បងយកថ្នាំនេះអត់?»

«ថ្នាំស្អី?»

«ថ្នាំលាបកន្លែងត្រូវបាល់ដែលខ្ញុំប្រាប់មិញហ្នឹងណា៎!»

«អើៗ ទុកហ្នឹងហើយ!»

ខ្ញុំលើកដៃឲ្យវាទាំងមិនបានមើលក្រោយផង។ ផ្លាស់ខោអាវរួចរាល់ចេញមកនៅឃើញវាទៀត។

«យី រួចឯងនៅធ្វើអី? ម៉េចមិនទៅផ្ទះ ល្ងាចហើយ!»

«អឹម...ខ្ញុំចង់សួរថាខ្ញុំអាច Add Friend បងបានអត់?»

«Add Friend?»

«បាទ!»

«ចុះឯងមិនផ្ញើមក មាននរណាថាអី! សិស្សប្អូនចឹងបងស្វាគមន៍!»

«Add អត់ចូលទេ!»

«ម៉េចចឹង?»

«Friends បងពេញហើយ! ទាល់តែបង Add មកខ្ញុំវិញ!»

Oh មែនហើយ ខ្ញុំភ្លេចឲ្យឈឹង។ ខ្ជិលបូរបាច់ច្រើនព្រោះកំពុងចងខ្សែស្បែកជើង ខ្ញុំក៏ហុចទូរស័ព្ទឲ្យវា៖

«ណេះ យកចាត់ការទៅ!»

«បាទបង ហិហិ!»

«អីក៏អរមើលតែប្រឡង Final ជាប់ចឹងវ៉ើយ!»

ស្ងាត់បន្តិចវាហុចទូរស័ព្ទមកវិញ៖

«នេះបង រួចរាល់ហើយ! ខ្ញុំ Add friend ផង Follow Instagram ផង!»

«ហា៎? ក្រែងថា Add friend តា៎?»

«កុំឲ្យខាតជើងបង! ហើយខ្ញុំក៏យកលេខបងរួចហើយដែរ! និយាយទៅមួយកំប្លេ!»

«យីមើលវា! ឲ្យហ្នឹងមិនដឹងខាតឬចំណេញទេនៀក!»

ខ្ញុំគ្រវីក្បាលហួសចិត្ត។

«ចំណេញបង! ចាំខ្ញុំជួយ Like ជួយ Share រូបបងឯងឲ្យកាន់តែល្បី! ហើយបើបងចង់ឲ្យខ្ញុំជូនទៅណា បងអាច Call មកបាន! ខ្ញុំ Save លេខខ្ញុំឲ្យរួចហើយ!»

ខ្ជិលស្ដាប់វាបូរបាច់ច្រើន៖

«អើៗៗៗៗ ដឹងហើយទៅ! ហើយឯងប្រុងនៅឈរហ្នឹងដល់កាលទៀត?»

«ខ្ញុំចាំបងទៅសិន!»

ខ្ញុំសើចហួសចិត្តដើរចេញមក។ បើនៅតែសាំញ៉ាំហ្នឹងទៀតលីហ្សាខឹងស្លាប់មិនខាន។ ប៉ុន្តែថាអីចេះខុស គ្រាន់តែមកដល់ មុខនាងឡើងក្រញូវបាត់៖

«បងឯងទៅផ្លាស់ខោអាវអីរាប់ម៉ោង? អូនឡើងលែងឃ្លានហើយនៀក!»

«អូ ណប់ចិត្ត! បងរវល់តិចហ្នឹងហា៎! តោះ ទៅបានហើយ!»

«ទៅអីទេ! អូន Call ហៅអ្នកបើកឡានមកហើយបើបងឯងយូរយ៉ាងហ្នឹង! អូនលែងចង់ទៅហើយ!»

«បងសុំទោស! តែឥឡូវយើងអាចទៅបានហើយតា៎ កុំប្រញាប់ពេកអីណា៎! ឲ្យគាត់ចាំមួយភ្លែតទៅ!»

«អត់ទេ ខ្ជិលណាស់! អូនទៅសិនហើយ ចាំយប់អូន Call ទៅ!»

«...»

បានត្រឹមឈរធ្វើមុខស្អុយមើលគេឡើងឡាន។ ខំលួង ខំញញឹម ខំសុំទោស តែគេអ្នកមានគេចង់ធ្វើអីតាមតែចិត្ត។ បើខ្ញុំចាំវិញ ២ម៉ោងក៏មិនដែលរអ៊ូដែរ តែនេះគេចាំខ្ញុំប្រហែល២០នាទីសោះ។ ហ៊ើយ!!

-------------------------------------------------------

ពាក់កណ្ដាលអធ្រាត្រ សំឡេងមួយរំខានដំណេករបស់ខ្ញុំ៖

«Happy Birthday to you! Happy Birthday to you!...»

យីនរណាមកច្រៀងអីទាំងយប់ស្មើនេះហើយ ថ្ងៃ day off សោះរកតែគេងឲ្យស្រួលបន្តិចមិនបាន។ ខ្ញុំប្រាសខ្លួនគេងបន្តតែឮសំឡេងច្រៀងដូចជានៅមាត់ទ្វារទើបខ្ញុំងើបទាំងមិងមាំង លើកខោខ្លីមួយមកស្លៀករួចដើរទៅបើកទ្វារបន្ទប់ជួលរបស់ខ្ញុំ...

«Surprise បងយុទ្ធ! រីករាយថ្ងៃខួបកំណើត Honey!»

គឺលីហ្សាសោះ។ ខ្ញុំសើច៖

«អូ! បងភ្លេចឲ្យឈឹងតែម្ដង! អរគុណណា៎ស្រីស្អាត!»

ខ្ញុំទាញកូន Cake នោះមកផ្លុំទៀនរួចឲ្យកាដូថើបយ៉ាងផ្អែមត្រជាក់ទៅលីហ្សា។ លីហ្សាក៏សងខ្ញុំមួយវិញយ៉ាងចាស់ដៃផងដែរ៖

«សុំទោសណា៎ដែលឲ្យបងអន់ចិត្តល្ងាចមិញ! អូនចង់ Surprise បងហ្នឹងហា៎ទើបឆ្លៀតទៅទិញកាដូពិសេសៗខ្លះសម្រាប់បង!»

«អត់អីទេ! តោះ ចូលក្នុងសិន!»

ក្នុងរាត្រីដ៏ត្រេកត្រអាលជាមួយសំឡេងភ្លេងតិចៗនិងកែវស្រានៅក្នុងដៃ ខ្ញុំអង្គុយមើលមុខស៊ិចស៊ីរបស់នាង។ លីហ្សាញញឹមសម្លឹងមើលភ្នែកខ្ញុំវិញ៖

«បងពេញចិត្តកាដូអត់ហ្នឹង?»

«ពេញចិត្ត តែបើបានកាដូមួយទៀតមិនដឹងជាសប្បាយចិត្តម៉េចទេ...!»

ស្ដាប់ឮសំឡេងបែបបង្អូសរបស់ខ្ញុំ នាងធ្វើជាឆ្ងល់៖

«ស្អីគេទៅ? ប្រាប់បានអត់?»

«គឺ...យប់នេះបងអផ្សុកណាស់! ចង់បានអ្នកកំដរបន្តិចហ្នឹងហា៎! មិនដឹងថាមានអ្នកស្ម័គ្រចិត្តអត់ទេណ៎?...»

លីហ្សាញញឹមយ៉ាងពេញចិត្ត អង្គុយមកកៀកហើយយកដៃអង្អែលមុខខ្ញុំរួចទម្លាក់ទៅលើដើមទ្រូងដ៏សង្ហា និងមានថាមពលរបស់ខ្ញុំទៀត។ នាងសួរខ្សឹបៗដាក់ត្រចៀកខ្ញុំ៖

«ចុះបើអូនចង់ស្ម័គ្រចិត្ត បងអនុញ្ញាតអត់?»

មុខខ្ញុំចាប់ផ្ដើមក្ដៅផាយៗព្រោះដើមទ្រូងដ៏គឃ្លើនរបស់នាងប៉ះសាច់ស្មាខ្ញុំទៅហើយ។ ខ្ញុំអាចស្ដាប់ឮសំឡេងបេះដូងរបស់នាងយ៉ាងច្បាស់។ ជាមួយអាយុទ្ធចាំតែដកស្មាចេញតា៎ គឺមានតែប៉ះនឹងសុដន់ទន់ៗរបស់នាងកាន់តែខ្លាំងលើសដើម។

សូរដង្ហើមត្រេកត្រអាលរបស់លីហ្សាបញ្ចេញមកយ៉ាងច្បាស់ហាក់បញ្ជាក់ថា 'នៅចាំអីទៀត?'

ខ្ញុំញញឹមត្រឡប់ខ្លួនវឹបយ៉ាងរហ័សទាញដងខ្លួននាងឱបក្នុងដើមទ្រូងខ្ញុំ មាត់ទល់មាត់ ហើយអ្វីៗផ្សេងទៀតក៏ទល់គ្នាទាំងអស់ដែរ។ ដៃខ្ញុំកំពុងរាវរកផ្លែទម្លាប់ទាំងគូរបស់នាងដែលនៅក្រពុំលាក់

ក្នុងអាវទ្រនាប់ធ្វើឲ្យលីហ្សារមួលខ្លួនដូងអន្ទង់ ហើយចាប់ផ្ដើមបញ្ចេញសំឡេងយ៉ាងរហ៊ឹម។

មិនបង្អង់យូរ ពួកយើងទាំងពីរក៏បានឡើងទៅលេងឋានសួគ៌ាជាមួយគ្នាយ៉ាងត្រេកត្រអាលជាទីបំផុត។

---------------------------------------------------

ម៉ោង ២៣: ១៤ នាទី នៅ Pub រាត្រីមាត់ទន្លេ!

សំឡេងតន្ត្រីយ៉ាងរណ្ដំចិត្តកំពុងលួងលោមអតិថិជនឲ្យអន្លង់អន្លោចទៅតាមសាច់ភ្លេង។ អ្នកខ្លះក៏ជក់បារីបង្ហុយធ្វើមាត់ប្រហើរ ឯអ្នកខ្លះទៀតកំពុងផ្អែមល្ហែមជាមួយគូសង្សាររបស់គេ។ ខុសពីខ្ញុំដែលកំពុងលើកស្រាបៀរ និងទទួលការកុម្ម៉ង់ផ្សេងៗពីភ្ញៀវ។ ត្រូវហើយ នេះគឺជាកន្លែងធ្វើការខ្ញុំ។

សម្រាប់អ្នកមានដូចពួកគេ កន្លែងនេះគឺសម្រាប់លំហែអារម្មណ៍ តែសម្រាប់អ្នកក្រដូចខ្ញុំ កន្លែងនេះគឺជាឆ្នាំងបាយ។ ខ្ញុំគ្មានអ្វីនឹងលំហែទេព្រោះខួរក្បាលគឺពោរពេញទៅដោយពាក្យថា «រកលុយ» ទៅហើយ។ ទម្រាំរួចដៃបានទំនេរបន្តិចម៉ោងជិត ២ ភ្លឺ។

«អេបងយុទ្ធ! សុខសប្បាយអត់?»

«អរ! អឹម....អឺ...!»

«សន្យាបង!»

វាឆ្លើយភ្លែតព្រោះឃើញខ្ញុំរកនឹងឈ្មោះវា។

«អើ ត្រូវហើយ! រួចម៉េចក៏ឯងចូលបាន? គ្រប់អាយុហើយ?»

«ទើបតែគ្រប់ខែមុនបង?»

«ស្អីគេ? ទើបតែគ្រប់ខែមុនទេ?»

«បាទបង!»

«ហើយមកប្រឹងចូលរកស្អី?»

«ចង់លំហែអារម្មណ៍!»

«កន្លែងលំហែមួយគំនរម៉េចមិនទៅ មកលំហែអីនៅហ្នឹង?»

«មកពីស្រលាញ់កន្លែងហ្នឹងខ្លាំង! និយាយចឹងបងឯងហត់អត់? ឃើញមុនហ្នឹងភ្ញៀវច្រើនសឹងអី!»

«អើ គ្មានហត់អីទេ ភ្ញៀវច្រើនចឹងបងអង្គុយលេងដឹង!»

ខ្ញុំឌឺវាតែវាសើចស្រស់។

«បងឯងអាចកំដរខ្ញុំបានអត់? ខ្ញុំនៅតែម្នាក់ឯងទេ!»

«មានរឿងអីបងត្រូវកំដរឯង? បងកំពុងធ្វើការមិនមែនជាភ្ញៀវដូចឯងទេ!»

«ខ្ញុំអាចសុំខាង Pub បានតា៎! ខ្ញុំកក់លុយថែម!»

«អើសម្បូរលុយណាស់ណ៎! នោះ! ប្រុសស្អាតក៏មាន ស្រីស្អាតក៏មាន! បើឯងចង់ត្រឹមអ្នកកំដរមិនខ្វះទេ! ជះលុយហ្នឹងហៅពួកគេទៅ ចង់បានប៉ុន្មាននាក់ក៏បានដែរ!»

«តែខ្ញុំចូលចិត្តបងជាង!»

«ស្អីគេវ៉ើយ មករង៉ូវៗទៅកើត!»

«ណាបងណា! ចាត់ទុកថាក្នុងនាមសិស្សច្បងស្វាគមន៍សិស្សប្អូន! ញ៉ាំតែ១កែវក៏អស់ចិត្តដែរ!»

ខ្ញុំបានត្រឹមគ្រវីក្បាលសើច រួចដើរទៅអង្គុយជិតវា៖

«តោះ លើកកែវ! នេះសម្រាប់ឯង សិស្សប្អូនពូកែតោង!»

ខ្ញុំលើកកែវផឹកចំណែកវាវិញយកដៃទាំងពីរច្រត់ចង្កាធ្វើភ្នែកប្រឹមៗ។

«ឯងថីទៀតហើយ?»

«បងឯងដឹងអត់? ពេលបងឯងលើកកែវផឹកគឺសង្ហាខ្លាំងហា៎!»

«ហាហា វាមិនដែលមាន! លើកកែងផឹកសង្ហា?»

«អត់ទេ ខ្ញុំចង់និយាយថាបងសង្ហាគ្រប់យ៉ាង ហើយពេលលើកកែវផឹកគឺរឹតតែសង្ហាទៀត!»

«ឯងនេះចេះរកនឹកនិយាយឃើញ! មិនដែលឮនរណានិយាយអញ្ចឹងជាមួយបងទេ!»

«អញ្ចឹងបានន័យថាខ្ញុំជាអ្នកទីមួយហើយចឹង!»

ខ្ញុំបានត្រឹមបញ្ចេញសំឡេង «អឺម!» ព្រោះកំពុងអកស្រាក្នុងមាត់។

«បងយុទ្ធ បងឯងចេញពីធ្វើការម៉ោងម៉ានរាល់ថ្ងៃ?»

«ជួនម៉ោង ២ ជួនម៉ោង ២ កន្លះអាស្រ័យទៅតាមភ្ញៀវ!»

«ចុះឥឡូវម៉ោង ២ ហើយតា៎!»

«អើ ចឹងបានបងមកអង្គុយជាមួយឯងបានហ្នឹងណា៎!»

«ចុះ Weekend ចឹងបងអត់ឈប់ទេ?»

«យីឯងនេះ...!» ខ្ញុំយកដៃខោកក្បាលវា «Pub ឯណាបិទ Weekend នោះ! មើលទៅឯងដំឡូងមូលមែនម៉ង!»

«ចឹងគេសម្រាកង៉ៃណាវិញ? អរខ្ញុំដឹងហើយ ប្រហែលគេឈប់ថ្ងៃចន្ទ អង្គារអីវិញត្រូវអត់បង?»

«អឺ... រួចម៉េចក៏ឯងសួរច្រើនបែបនេះហ្អា?» ដោយសារចង់លលេងខ្ញុំក៏កេះស្មាវា «អេ! នោះស្រីៗស៊ីញ៉ូភ្នែកមកឯងច្រើនណាស់! រៀនស្រលាញ់ស្រីខ្លះទៅអាប្អូន!»

«មានណា៎! បងឯងចេះតែឌឺខ្ញុំហើយ! គេមើលមកបងឯងសោះហ្នឹងហា៎!»

«ហាហា...» មុខឡិងឡង់របស់វាមើលទៅពិតជាល្អមើលណាស់ «អឺ បើគ្មានការអីទេបងអាចទៅបានហើយមែនហេ៎?»

«ចាំតិច!» សន្យា យកដៃចាប់ទាញកែងដៃខ្ញុំ «ខ្ញុំនៅមានរឿងខ្លះចង់សួរបងឯង!»

«រឿងអី?»

«អឹម...បងមានដឹង...អឺ...គឺ...»

«ដឹងស្អី?»

«អឹម...អត់អីទេបង!»

ខ្ញុំងាកមកអង្គុយនៅនឹងតុវិញធ្វើមុខស្មើ៖

«ចង់និយាយឬក៏ចង់ស៊ីកណ្ដាប់ដៃបងហ្អា? បើបង្ហើបហើយនៅអែនអនអីទេវ៉ើយ! ធ្វើប្រុសឲ្យវាលះៗតិចមើល!»

«ខ្ញុំចង់និយាយពីលីហ្សាហ្នឹងហា៎បង!»

ខ្ញុំទម្លាក់ទឹកមុខបន្តិចបង្ហើយឃ្លាយ៉ាងខ្លីមុនលើកកែវផឹកបង្ហើយ៖

«ហើយលីហ្សាយ៉ាងម៉េច?»

«រឿងគេភ្ជាប់ពាក្យនោះ បងដឹងតើហី?»

ដាក់កែវចុះ ខ្ញុំក្រាបនៅនឹងតុព្រោះហត់នឹងរឿងនេះ។ វានិយាយត៖

«ខ្ញុំសុំទោស! ខ្ញុំឈប់និយាយហើយ!»

«គ្មានពាក់ព័ន្ធនឹងរឿងហ្នឹងទេ បងគ្រាន់តែហត់តិច!»

«បងអត់មានឈឺចិត្តអីទេ?»

ខ្ញុំសម្លឹងមុខគេ៖

«ឯងជិះឡានមកមែនអត់?»

«បាទ!»

«តោះជូនបងដើរលេងមួយជុំ!»

«ដើរស្មើហ្នឹងបង?»

«ឥឡូវទៅអត់?»

«ទៅ!!»

ខ្ញុំស៊ីញ៉ូដៃឲ្យអ្នកធ្វើការជាមួយខ្ញុំបន្តិចរួចនិយាយត៖

«អើ បើចឹងទៅយកឡានមក បងចាំនៅមុខហាង!»

-------------------------------

ភ្នំពេញស្មើនេះគឺជាភ្នំពេញដែលស្ងប់ស្ងាត់ និងសន្តិភាពបំផុត។ យើងឈប់នៅត្រើយម្ខាងទល់មុខព្រះបរមរាជវាំង។ ខ្ញុំដកដង្ហើមវែងៗយ៉ាងធូរទ្រូង ប៉ុន្តែវាក៏នាំឲ្យខ្ញុំនឹកឃើញសារដែលលីហ្សាផ្ញើមកអាទិត្យមុននេះដែរ។ ខ្ញុំចាំបានច្បាស់ណាស់ថារយះពេលមួយថ្ងៃពេញខ្ញុំទាក់ទងទៅគេមិនចូលសោះរហូតដល់យប់កណ្ដាលអាធ្រាត្រទើបឃើញសារលោតមកថា៖

"សុំទោសបងយុទ្ធ ថ្ងៃនេះអូនរវល់! គឺអូន..."ភ្ជាប់ពាក្យ"ហើយ!... យើងបែកគ្នាចុះហើយអូនអរគុណបងធំៗសម្រាប់គ្រប់យ៉ាង!”

សារតែប៉ុណ្ណេះគឺល្មមបញ្ចប់ជីវិតស្នេហាដែលខំកសាងយ៉ាងផ្អែមល្ហែមជាមួយគ្នាកន្លងមកមែនទេ? ហ៊ើយ! ប៉ុន្តែអ្វីដែលចម្លែកនោះគឺខ្ញុំមិនបានខូចចិត្តអីធ្ងន់ធ្ងរនោះទេ ត្រឹមកម្រិតផឹក ២-៣ ដបហើយក៏គេងលក់ទៅ។ ពេលភ្ញាក់មកវិញអ្វីៗក៏ត្រឡប់មកដូចដើម។ ឬមួយក៏ខ្ញុំស៊ាំនឹងសភាពបែបនេះទៅហើយ? ពិបាកថាដែរព្រោះបើរាប់ត្រួសៗទៅដូរសង្សារ ៤-៥ នាក់ហើយ! ខ្ញុំដកដង្ហើមធំក្រឡេកទៅកូនត្រេនម្នាក់ដែលកំពុងអង្គុយក្បែរខ្ញុំនេះវិញ។ វាកំពុងអង្គុយញឹមៗ មើលទៅបែបស្រវឹងតាំងពីនៅ Pub ហើយដឹង។

«ម៉េចបានដឹងរឿងបង?»

ខ្ញុំសួរបណ្ដើរ គាស់ Beer ញ៉ាំបណ្ដើរទាំងភ្នែកកំពុងសម្លឹងមើលមកទិដ្ឋភាពរាជធានីនាពេលរាត្រី។ «បាទ? ដឹងរឿង...?...អរ!... គឺឮមិត្តភ័ក្ដិនៅសាលាគេនិយាយ!»

វាដូចជារាងវាក់អើបន្តិចព្រោះអង្គុយស្ងាត់សុខៗខ្ញុំបែរជាសួរវា ត សំណួរបែបនេះ។ ខ្ញុំលួចសើចខឹកៗ៖

«សន្យាគិតថាបងជាមនុស្សយ៉ាងម៉េច?!»

«អឹម...បងឯងឡូយគ្រប់សព្វ! សង្ហា មានមន្តស្នេហ៍ ឆ្លាត ហើយថែមទាំង...!»

«តែឯងដឹងអត់ថាបងក្រ?»

ទឹកមុខភ្ញាក់ផ្អើលក៏បង្ហាញចេញមក៖

«ក្រ?»

«ត្រូវហើយ!»

«តែខ្ញុំថាបងឡូយសឹងអី តែងខ្លួនកាលីពកប់ៗរាល់ថ្ងៃហ្នឹង!»

«គ្រាន់តែជាសម្បកក្រៅទេព្រោះបងចូលចិត្តចឹង តែឯងមិនឃើញបងរត់ធ្វើការតត្រុករាល់ថ្ងៃនេះទេហី? បើបងមានលុយចាំបាច់មកលំបាកវេទនាធ្វើអី?»

«ចុះអ្នកផ្ទះបងអត់មានជួយបងទេ?»

«គ្មានទេ!» ខ្ញុំទម្លាក់ទឹកមុខបន្តិចមុននិយាយត «តាមពិតទៅម៉ាក់ប៉ាបងគ្មានពេលមកខ្វល់នឹងបងទេ!ពួកគាត់គិតតែបងប្រុសបង្កើតបងច្រើនជាងព្រោះគាត់ជាមេបំផ្លាញគ្មានសល់ឡើយ! ញៀនល្បែង រកស៊ីខាត មានប្រពន្ធពីរបី និយាយទៅមិនខ្វះរឿងបំផ្លាញទេ! បងមានតែពឹងលើខ្លួនឯងទើបអាចរៀន អាចរស់បាន...»

ខ្ញុំលើកដបស្រាផឹកមុនពេលបន្ត៖

«អញ្ចឹងឯងគិតមើលទៅថាលីហ្សាអាចស្រលាញ់មនុស្សដូចបងអត់? គេអ្នកមាន គេប្រាកដជារកអ្នកមានដូចគ្នាហើយ មានអីត្រូវចម្លែកនោះ! យើងគ្រាន់តែជាអ្នកកំដរប៉ុណ្ណោះ!»

......

​សូមរង់ចាំតាមដានភាគបញ្ចប់​!

 

ដោយ​៖ Iread Publisher