វិធី Makeup ដើម្បី​លុប​បំបាត់​ភ្នែក​ខ្មៅ​​ស្លក់ និង​ធ្វើ​ឱ្យ​​ស្អាត​ភ្លឺផ្លេក​ ស្រស់ស្អាត​ឡើង​វ

វិធី Makeup ដើម្បី​លុប​បំបាត់​ភ្នែក​ខ្មៅ​​ស្លក់ និង​ធ្វើ​ឱ្យ​​ស្អាត​ភ្លឺផ្លេក​ ស្រស់ស្អាត​ឡើង​វិញ

សម្រស់
RY-LY-avatar-thumbnail

RY LY

17

0

2020-12-15T03:12:46.000Z


តើ​អ្នក​ទាំង​អស់​គ្នា ធ្លាប់​អត់​ ពេល​ជួប​ជុំ​មិត្ត​ភក្តិ​ដល់​យប់​​ ផឹក​ស្រវឹង​ទន់​​​​​ខ្លួន​ ឬ​ក៏​មើល​រឿង​កូរ៉េ​ដល់​យប់​ជ្រៅ​ ហើយ​បើ​ប៉ះ​ចំ​ត្រង់​ឈុត​កម្សត់​ទៀត​ យំ​ហើម​ភ្នែក​ស្ពុរដល់​ព្រឹក​។ ចៃដន្យអាក្រក់​​អី​ ត្រូវ​មាន​ការងារ​បន្ទាន់​ទៅ​ជួប​គេ​ ហើយរឹតតែ​ស៊យ​នោះ​ គឺ​ត្រូវ​ណាត់​ជួប​ក្រាស់​ព្រឹក​ឡើង​?

​ឥឡូវ​ទៅ​សាក​​តិចនិក​ក្នុង​ការ​Makeup ដើម្បី​លុប​បំបាត់​បញ្ហា​និយាយ​គ្នា​មិញ​នេះ​តិចមើល៎។

១. ប្រើ​ Concealer លុបបំផុត​ភ្នែក​ស្លក់​ខ្មៅ​ក្រោម​ភ្នែក​

វិធី​នេះ​ គឺ​ទូទៅ​បំផុត​ហើយ​ តែ​ក៏​មិន​អាច ​មិន​លើក​យក​មក​ប្រើ​បាន​ដែរ ព្រោះ​វា​ជួយ​បិតបាំ​ងស្នាម​ក្រោម​ភ្នែក​បាន​ល្អ​​​។ ប្រើ​ដៃ​នាង​ តប់​ប៉ាត​ថ្នម​ៗ។ ណែនាំ​ឱ្យ​ប្រើ​ Concealer ពណ៌ទឹក​ក្រូច​ និង​ ពណ៌ខៀវ​ ព្រោះ​វា​មាន​ប្រសិទ្ធិភាព​សម្រាប់​អ្នក​ដែល​មាន​ភ្នែក​ខ្មៅ​ខ្លាំង​។

article-detail-content-image-f0a8dc3a-c22e-422c-9ca0-1d7de4b34866.jpg

 

២. សិត​រោម​ភ្នែកឱ្យ​ងរ ជាមួយ​នឹង​ Mascara ដើម្បី​ឱ្យ​រោម​ភ្នែក​អ្នក​លេច​ធ្លោ​​

បើ​សិន​ជា​ភ្នែក​យើង​ហើម​ វា​រៀង​ពិបាក​បន្តិច​បើ​ចង់​លុប​បំផុត​វា​១០០% តែ​ក៏​អាច​​ធ្វើ​ឱ្យ​បាត់​ខ្លះ​ដែរ បើ​រោមភ្នែក​យើង​វែង​ក្រាស់​ងរ​​។ សិត​ទាំង​រោម​ភ្នែក​លើ​ និង​ភ្នែក​ក្រោម​។

article-detail-content-image-3b2b00ff-94cf-46b5-8630-b8a045df592a.jpg

 

៣. គូរ​ពណ៌ចិញ្ចើម​ ឱ្យ​រៀង​ដិត​ និង​ក្រាស់​បន្តិច​ជាង​​សព្វ​ដង​

ដើម្បីកុំ​ឱ្យ​ភ្នែក​ហើម​របស់​យើង​ លេច​ធ្លោ​ ងាយ​​មើល​ដឹង​ពេក​ យើង​ត្រូ​វបន្ថែម​ចិញ្ចើម​ឱ្យ​រៀង​ដិត​និង​ក្រាស់​បន្តិច​ តែ​កុំ​ក្រាស់​ដូច​ចិញ្ចើម​បែក​ស្លុយ​។ ដើម្បី​កុំ​ឱ្យ​មើល​ទៅ​​Fail ពេក​ យើង​អាច​​កោរ​ចិញ្ចើម​ឱ្យ​ចេញ​ជា​ទម្រង់​ជា​មុន​សិន​មុន​នឹង​គូរ​​។

 

article-detail-content-image-685559ae-7309-41d6-8507-61d815cea370.jpg

article-detail-content-image-82b8ac36-dab7-4ad8-aba5-0b200ddd3012.jpg

 

៤. ប្រើ​​ Shimmer ពណ៌មាស​ ជា​ស្រមោល​នៅ​ក្រោម​ភ្នែក​

ព្រោះ​វា​ជួយ​បិតបាំង​ភ្នែក​ហើម​ និង​ស្លក់បាន​ច្រើន​គួរ​សម​ដែរ។ គួរ​បញ្ជាក់​ដែរថា បើ​យើង​មិន​មាន​​Shimmer ពណ៌មាស​ ក៏​អាច​ប្រើ​ពណ៌ណា​ស្រាលៗ​ ដូច​ជា​​ពណ៌ស ពណ៌​​ផ្កាឈូក​ ឬ​ពណ៌ទឹក​ក្រូច​ក៏​បាន​ដែរ​។ ប៉ុន្តែ​កុំ​ប្រើ​​ពណ៌ណា​ដិតៗ ដូច​ជា​ខៀវ ខ្មៅ​ -ល-​។

article-detail-content-image-4ef8bbc6-97b0-4808-874c-e61ab2323458.jpg

 

 

article-detail-content-image-4b3547ed-111a-421b-836e-56b7d8d786c1.jpg

 

៥. ស្នំ​ក្រោមភ្នែក​ ដោយ​ប្រើ​កញ្ចប់តែ​

បើ​យើង​មាន​ ឬក៏​ផឹក​តែ​រាល់​ព្រឹក​ដែរទេ​ យើង​អាច​យក​កញ្ចប់​តែ​ដែល​ប្រើ​ហើយ​ នៅ​ក្ដៅ​អ៊ុន​ៗយកមកស្នំ​បរិវេណ​ក្រោម​ភ្នែក​។

article-detail-content-image-4e45cef2-5db7-4152-b6c9-70a2c4581414.jpg

 

៦. គូស Eyeliner តូច​ស្មើង​ តាមទម្រង់​ភ្នែក​

ប្រើ​  Eyeliner មិន​​ត្រឹម​តែ អាច​​ធ្វើ​ឱ្យ​ភ្នែក​យើង​​មាន​ទម្រង់​ និង​ធំ​ជាង​មុន​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ជួយ​ឱ្យ​បាំងៗ ភ្នែក​ហើម​របស់​យើងផង​ដែរ ប៉ុន្តែ​កុំ​គូសក្រាស់​ពេក​។

article-detail-content-image-e130280d-7201-4cad-9b0a-ecb7009dc67a.jpg

 

ប្រភព៖ Sista Cafe