- Your beauty does matter, so does your standard.
ខ្ញុំជឿជាក់ថាស្នេហ៍ពិត ពិតជាមាន។ ប៉ុន្តែគ្មានមនុស្សប្រុសណា នៅលើលោកនេះ ដែលមិនស្រឡាញ់ស្រីស្អាតនោះទេ។ ចិត្តស្មោះពិតជាមានសារៈសំខាន់ ប៉ុន្តែបើរំពឹងតែទៅលើវា ដើម្បីបាននរណាម្នាក់មកនៅក្បែរខ្លួន ដូចជាមិនអាច។ មើលថែខ្លួនឯង ធ្វើឱ្យខ្លួនឯងមើលមកជាមនុស្សឆ្លាត និងស្រស់ស្អាតព្រមគ្នា។ ទាន់សម័យ បង្កើតស្ដង់ដារឱ្យខ្លួនឯង។ អ្នកមិនចាំបាច់ខ្លាចត្រូវបាត់បង់អ្នកដទៃ ព្រោះតែអ្នកជាមនុស្សស្រីដែលឆ្លាត និងស្អាតនោះទេ ព្រោះអី ព្រោះតែអ្នកជាមនុស្សដែលពិបាករក និងគ្មានអ្នកណាម្នាក់អាចបដិសេធ និងមិនចង់បានអ្នកទេ។
- When you stop taking one's feeling seriously, you will live a happy life.
វាជាការពិតមិនអាចប្រកែកបាន ដែលមនុស្សស្រីតែងតែយកអ្វីៗគ្រប់យ៉ាង ធ្វើជារឿងធំ។ ជាពិសេសទៅលើមនុស្សដែលនាងខ្វល់ខ្វាយនិងស្រឡាញ់។ នាងមានបន្ទុកយ៉ាងធ្ងន់ នៅក្នុងខួរក្បាល ព្រោះនាងតែងតែគិតវែងឆ្ងាយ គិតកន្លុកកន្លៀត គ្រប់កាលៈទេសៈ។ Girls, Take it easy. អ្នកមិនចាំបាច់ខ្វល់ពីអ្នកគ្រប់គ្នា គ្រប់ពេលវេលានោះទេ។ បើអ្នកអាចប្រលែងបាន ប្រលែងខ្លះទៅ។ រស់នៅក្នុងជីវិតនរណាម្នាក់ វាមិនងាយស្រួលដូចរស់នៅក្នុងជីវិតរបស់ខ្លួនឯងឡើយ។
- Your partner did not hurt you by leaving you alone, but it's the expectation you have on them that hurts you.
វាមិនអីទេ ក្នុងការរំពឹងទុកមុន ប៉ុន្តែកុំរំពឹងពីនរណាម្នាក់ខ្ពស់ពេក។ អ្នករំពឹងថាគេនឹងស្រឡាញ់អ្នក នឹងរស់នៅក្នុងជីវិតរបស់អ្នក និងនឹងមិនចាកចេញពីអ្នក ទោះជាយ៉ាងណាក៏ដោយ។ តែពេលគេបរាជ័យក្នុងការធ្វើបែបនោះ មានតែអ្នកទេដែលឈឺចាប់ មិនមែនគេ។ រំពឹងទុកឱ្យទាប ពេលរឿងអាក្រក់កើតឡើង អ្នកនៅតែអាចត្រៀមខ្លួនបាន។
- If you want a man to love you, first you have to love yourself.
គ្មានអ្នកណាចេះស្រឡាញ់អ្នក ដូចអ្នកចេះស្រឡាញ់ខ្លួនឯងទេ ក៏មានពេលខ្លះ អ្នកសឹងតែមិនដឹងពីរបៀបស្រឡាញ់ខ្លួនឯងផង។ ស្រឡាញ់ខ្លួនឯង ស្វែករកខ្លួនឯង សួរខ្លួនថាចង់បានអី ចង់ក្លាយជាមនុស្សបែបណា។ តើក្ដីស្រឡាញ់ប្រភេទណា ដែលអ្នកចង់បានពីអ្នកដទៃ អ្នកត្រូវស្រឡាញ់ខ្លួនឯងបែបនោះ។
- sometimes once it's gone, it's gone. Don't try to change it, instead try to change your attitude by taking a good care of your mental health, and control your own destiny
រឿងខ្លះ តែហួសគឺហួសហើយ កុំព្យាយាមកែប្រែវា ជំនួសដោយការកែប្រែវា អ្នកគួរតែកែប្រែអ្វីដែលអាចកែបាននៅពេលនេះ ហើយកុំភ្លេចមើលថែផ្លូវចិត្តរបស់ខ្លួនឯង និងគ្រប់គ្រងអនាគត និងវាសនារបស់ខ្លួនឯង។
ប្រភព៖ Facebook