ម្សៅទ្រនាប់បើចេះតែប្រើៗឱ្យបាន ប្រាកដជាមើលទៅគ្រើម មិនស្មើសាច់គ្នាមិនខាន។ ឥឡូវទៅមើលទិចនិចទាំង៦ របស់យើង៖
១. ថែរក្សាស្បែកសិន មុននឹង Makeup
ស្រីៗត្រូវតែចាំថា ទោះផាត់មុខយ៉ាងម៉េច ក៏មិនស្អាតដូចស្បែកមុខដែលយើងមានស្រាប់ដែរ ដូច្នេះយើងត្រូវតែថែរក្សាស្បែក ធ្វើ Skincare កុំឱ្យដាច់។ អ៊ីចឹងហើយ មុននឹងប្រើម្សៅទ្រនាប់ យើងត្រូវលាងមុខ ជូតTonerសម្អាតមុខ ប្រើសេរ៉ូម ឬ Base និងកុំភ្លេចក្រែមកម្ដៅថ្ងៃផង ចាំដាក់ម្សៅទ្រនាប់តាមក្រោយ។
មួយវិញទៀតក៏ចង់រំលឹកឱ្យអ្នកទាំងអស់គ្នា គួរតែស្ក្រាប់មុខជាប្រចាំផងដែរ ដើម្បីធ្វើការជម្រុះកោសិកាចាស់ និងគ្រឿងMakeupដែលលាងមិនស្អាត ហើយទំជាប់នៅលើស្បែក។
កុំភ្លេចឱ្យសោះ ត្រូវតែលាបក្រែមផ្ដល់សំណើមឱ្យបានគ្រប់គ្រាន់ដល់ស្បែក។
២. ត្រូវប្រើ Primer ឬ Base មុនម្សៅទ្រនាប់
ធ្លាប់មានបទពិសោធន៍អត់ ប្រើតែម្សៅទ្រនាប់ មិនបានប្រើ Primer ឬ Baseមុន ដល់ទៅក្រៅត្រូវកម្ដៅថ្ងៃ ម្សៅទ្រនាប់ចាប់ផ្តើមហូរចេញមកអស់ហ្មង។
Primer គឺសំខាន់ណាស់ ព្រោះធ្វើស្បែកមើលទៅភ្លឺ និងបិតបាំងស្នាមបានខ្លះៗទៀតផង។ ក្រៅពីនេះក៏ជួយទប់ Makeup ឱ្យជាប់បានយូរ។ លើសពីនេះដែរ ក៏ជារបាំងការពារស្បែក ពីគ្រឿងMakeup និងម្សៅទ្រនាប់ ដើម្បីមិនឱ្យកកជាប់ក្នុងរន្ធរោម ដែលធ្វើឱ្យកើតមុន។
៣. ចាប់ផ្ដើមពីម្ដងបន្តិចៗ
កុំចាប់ផ្ដើមដោយចាក់ម្សៅទ្រនាប់ច្រើនៗ ហើយទើបប៉ាតវាទៅស្មើងវិញ ព្រោះរៀងពិបាក។
យើងគួរតែលាបម្ដងបន្តិចៗសិន ហើយចាំបន្ថែមLayerមួយតង់ទៀត ដើម្បីបិតបាំងស្នាម។ បើលាបហើយនៅតែឃើញមានស្នាម យើងអាចបន្ថែមកន្លែងហ្នឹងថែមទៀត រហូតដល់ស្អាតលែងឃើញ តែត្រូវចាំថាប្រើម្ដងបន្តិចៗ។
៤. លាបពីក្នុងចេញទៅក្រៅ
បើអ្នកដែលធ្លាប់Makeupច្រើន និងជំនាញ ប្រាកដជាមានទិចនិករៀងៗខ្លួនហើយ។ ប៉ុន្តែសម្រាប់អ្នកមិនសូវចេះ ឬក៏ទើបតែចាប់ផ្ដើមចង់ចេះ Makeup និង Apply Foundation អាចធ្វើតាមទិចនិកនេះបាន គឺលាបពីក្នុងរួចប៉ាតចេញទៅក្រៅ ព្រោះធ្វើអ៊ីចឹងទៅ ធ្វើឱ្យម្សៅទ្រនាប់របស់យើងម៉ត់ និងធ្វើឱ្យម្សៅជាប់បានយូរដូចគ្នា។
៥. ប្រើ Concealer ដើម្បីបិតបាំងស្នាម
នៅផ្នែកមួយចំនួន ពេលប្រើម្សៅទ្រនាប់ហើយ នៅតែមានស្នាមទៀត។ អ៊ីចឹងហើយបានត្រូវបន្ថែមនូវ Concealer មួយតង់ទៀត ដើម្បីឱ្យគ្រប់កន្លោះកន្លៀតនៅលើស្បែកមុខ។ មិនថាស្នាមមុន ស្នាមក្រហម អាចមន៍រុយ ឬក៏ស្លាក់ខ្មៅក្រោមភ្នែកអីទេ។ ប្រើដៃរបស់យើងBlendឱ្យចូលគ្នាជាមួយម្សៅទ្រនាប់។
៦. ចុងបញ្ចប់ត្រូវប្រើម្សៅហុយ ទប់ជាតិខ្លាញ់
ម្សៅទ្រនាប់ប្រើហើយ Concealer ប្រើហើយ ចុងបញ្ចប់ទាំងអស់ គឺកុំភ្លេចម្សៅផាត់ហុយ ដើម្បីទប់ខ្លាញ់ ធ្វើឱ្យស្បែកម៉ត់រលោងនិងជាប់បានយូរ។
ប្រភព៖ Sista cafe