សំណួរភ្លាវៗ និងហួសចិត្ត​ ដែលយើង​​តែងតែជួប​ក្នុងជីវិត

សំណួរភ្លាវៗ និងហួសចិត្ត​ ដែលយើង​​តែងតែជួប​ក្នុងជីវិត

Girl’s Talk
RY-LY-avatar-thumbnail

RY LY

17

9

2020-11-19T07:17:26.000Z


និយាយ​ទៅ​ យើង​ធ្វើ​អី​ក៏​មិន​អាច​ ផ្គាប់​ចិត្ត​មនុស្ស​ទាំង​អស់​ នៅ​ជុំ​វិញ​ខ្លួន​យើង​បាន​ដែរ។ អ្នក​ខ្លះ​ពេល​ឃើញ​យើង​មាន​ក្ដី​សុខ​ គេ​ក៏​​ច្រណែន​ ពេល​ឃើញ​យើង​ជួប​ទុក្ខ គេ​ក៏​និន្ទាថា​​ចេះចុះ​។

 

ពេល​យើង​រៀន​ចប់​ភ្លាម​ គេ​សួរ​ថា​ “កាល​បាន​ចូល​ធ្វើការ​?”

ពេល​ចូល​ធ្វើការដំបូង​ គេ​សួរ​ថា​ “បាន​ប្រាក់ខែប៉ុន្មាន​?”

ពេល​ចូល​ធ្វើ​ការ​បាន​មួយ​រយៈ ​គេ​សួរ​ថា “កាល​បាន​ឡើង​ដំណែង​?”

ពេលធ្វើ​ការ​យូរ​ៗ គេ​សួរ​ថា​ “កាល​មាន​ឡាន​ មាន​ផ្ទះ​នឹង​គេ​ហ្ហា៎?”

ពេល​មាន​ឡាន​ល្មមៗជិះ​  គេ​សួរ​ថា​ “កាល​បាន​ដូរ​ស៊េរី​ ឡាន​ហ្នឹង​គេ​ឈប់​ជិះ​ហើយ​?”

article-detail-content-image-712d826e-70f8-4c2e-b5a9-e4911ec1abd4.jpg

 

ពេល​​ឡើង​គីឡូបន្តិច ជួប​មុខ​ភ្លាម​ សំណួរ​ដំបូង​គឺ “លូវ​ធាត់​ម៉េះ​?”

ពេល​​​ស្រកគីឡូវិញ​ គេ​សួរ​ថា​ “ងាប់​ហើយ​ ស្គម​ម៉េស ឈឺអី​មែន​?”

ពេល​តែ​ងខ្លួន​ស្អាត គេ​សួរ​ថា “លូវ​ចេះ​តែង​ខ្លួន​ទៀត​ មាន​សង្សារមែន​?”

ពេល​អត់​តែ​ខ្លួន​ គេ​សួរ​ថា “ងាប់​ហើយ​ ម៉េច​អត់​តែងខ្លួន​ចឹង?”

article-detail-content-image-780e58f0-8920-4f15-83e8-9ee69e9c2e1a.jpg

 

ពេល​យើង​នៅ​លីវ​ គេ​សួរ​ថា​ “កាល​បាន​រៀប​ការ​?”

ពេល​រៀបការហើយ​ គេ​សួរ​ថា “កាល​បានយក​កូន​?

article-detail-content-image-fc2f21a4-8622-4d80-b44a-20b83a2b7089.jpg

Art:  @Marco melgrati

 

មនុស្សម្នា​ មិន​ដែល​មក​សាទរ​នឹង​រឿង​របស់​​យើង​ទេ ពួក​គេ​មិន​ដែល​អស់​ពាក្យ​​នឹង​ថា​ឱ្យ​​ ដូច្នេះ​បើ​ចង់​ដើរ​លើ​ផ្លូវ​ជីវិត​មួយ​ ដ៏មាន​ក្ដីសុខ​ យើង​ត្រូវ​តែ​ឈប់​ខ្វល់​នឹង​អ្នក​ដទៃ​ចាប់​ពីថ្ងៃ​នេះ​តទៅ។

 

រូបភាព៖ Pinterest