តារាល្បីៗ ធ្លាប់​ជា​ម៉ូដែលឱ្យ ​ម៉ាក Etude House ចាប់​ពីឆ្នាំ ​១៩៩៩ ដល់​ ២០២០

តារាល្បីៗ ធ្លាប់​ជា​ម៉ូដែលឱ្យ ​ម៉ាក Etude House ចាប់​ពីឆ្នាំ ​១៩៩៩ ដល់​ ២០២០

ព័ត៌មាន
RY-LY-avatar-thumbnail

RY LY

15

11

2020-11-18T11:03:37.000Z


បើ​និយាយ​ពីម៉ាកគ្រឿងសំអាងរបស់កូរ៉េ​​ Etude House ពេល​នេះ​កំពុង​តែ​ពេញ​និយម​សម្រាប់​នារីៗ​នៅ​ប្រទេសយើង​ខ្លាំង​ណាស់​។ ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​មាន​ដឹងទេថា​ ម៉ាក​​មួយ​នេះ​ គឺ​មាន​យូរ​មកហើយ​។ ហើយ​ចុះ​តារាកូរ៉េណា​ខ្លាំង ដែល​ធ្លាប់​ជា​ម៉ូដែល​ផ្សព្វផ្សាយឱ្យ​​ម៉ាកមួយ​នេះ​?

១. Jun Ji Hyun

តួស្រីដ៏ល្បីក្នុង​រឿង My Love from Another Star ក៏​ធ្លាប់​ធ្វើ​ជា​ម៉ូដែល​សម្រាប់​ម៉ាក​នេះ​ដែរ ចាប់​តាំង​ពីឆ្នាំ ១៩៩៩។

article-detail-content-image-bcf25ceb-0a67-46a0-be25-297fe0b4e1be.jpg

 

២. S.E.S

ក្រុម​ចម្រៀង​នារី S.E.S ជាម៉ូដែល​ផ្សព្វផ្សាយ​នៅ​ឆ្នាំ ២០០០។

article-detail-content-image-5ad5a8b7-47c0-4077-820b-97fd9f40f628.jpg

 

៣. Song Hye Kyo

តារាល្បី​ស្រី​ Song Hye Kyo ក្នុង​រឿង ​Descenants Of The Sun គឺ​ជា​ម៉ូដែល​ដែល​កុងត្រាយួរជាង​គេ​ គឺ​ចន្លោះ​ពីឆ្នាំ​ ២០០១​ ដល់​ ២០០៦។

article-detail-content-image-8d7ca3b3-a98c-4915-91bb-a91f6672d5b7.jpg

 

៤. Go A Ra

Go A Ra ជំនួសតំណែង Song Hye Kyo នៅ​ឆ្នាំ ២០០៦ និង​បន្ត​​ជាមួយ​ម៉ាក​នេះ​ រហូតដល់​ ២០០៨​។

article-detail-content-image-937a2452-40ca-458a-8ce3-7db727c94c47.jpg

 

៥. Park Shin Hye

នៅ​ឆ្នាំ​២០០៩ ពេល​ម៉ាកផលិត​ផល​ Etude House ចាប់​ផ្តើម​ពង្រីក​​កេរ្តិ៍ឈ្មោះ​ខ្លួន​ ​Park Shin Hye ក៏​បាន​ធ្វើ​ជា​ម៉ូដែល​ជាមួយ​នឹង​ Lee Min Ho។

article-detail-content-image-46dd5b8a-58fa-475a-ace7-24197da87607.jpg
article-detail-content-image-d4f44c9e-4a3b-4202-8f92-0f6fbea1ce5f.jpg

 

៦. 2NE1

អ្នក​ខ្លះ​ប្រហែល​ជា​មិន​ចាំ​ទេ ព្រោះ​នៅ​ឆ្នាំ​២០១០​ ម៉ាក​មួយ​នេះ​ បាន​ផ្លាស់​ប្ដូរ​រសនិយម​​របស់​ខ្លួន​ពី​​ការ​យក​ម៉ូដែល​បែបសុភាពៗ ខ្ជូតៗ មក​ជ្រើសរើស​ក្រុម​ចម្រៀងបែប​ Hip Hop 2NE1 ជំនួសវិញ​។

article-detail-content-image-99cf454d-2e24-4749-9e85-08510b9126e7.jpg

 

៧. Sandara Park

ក្រោយ​មក​ទៀត​ Sandara Park បាន​ក្លាយជា​ម៉ូដែល ឯករាជ្យ ពី​ក្រុម​ខ្លួន​ សម្រាប់​មួយ​ឆ្នាំ​ គឺ​ចាប់​ពី ២០១១ ដល់​ ២០១២​។

article-detail-content-image-0b2f29b6-d452-421c-ae17-f84a358de856.jpg
article-detail-content-image-a8a7a062-1def-4d55-9ddb-5713bc33c889.jpg

 

៩. Krystal and Sulli of f(x)

​ Krystal and Sulli គឺជា​ម៉ូដែល​សម្រាប់​ ឆ្នាំ២០១៣ និង​​២០១៤​ ជាមួយ​នឹង​ក្រុម​ចម្រៀង ​SHINee ផង​ដែរ​។

article-detail-content-image-17bb720f-eb31-40a2-ba2e-55c3587e8399.jpg
article-detail-content-image-00f0ed45-77aa-422b-a79e-865cc2106ce0.jpg
article-detail-content-image-a888436d-c81e-4689-8af4-a2446442ada9.jpg

 

៩. Krystal

បន្ទាប់​មក​ ​Krystal ធ្វើជា​ម៉ូដែល​ឯករាជ្យ​វិញ​ម្ដង កិច្ចសន្យា​រហូត​ដល់​ឆ្នាំ​២០១៧​។

article-detail-content-image-b6fbc9fc-34a3-420f-8544-03df396560ba.jpg

 

១០. Red Velvet

​Red Velvet បាន​ជំនួស​តំណែង​សិស្សច្បង​ នៅ​ឆ្នាំ​២០១៨​។

article-detail-content-image-5eeea5e3-d0e9-4d50-9481-23b3ab03cda2.jpg

 

Bonus: I.O.I

ថ្វីត្បិត​តែ​ ពួក​គេ​មិន​ត្រូវ​បាន​​បង្ហាញ​ច្បាស់​លាស់​ថា​ជាម៉ូដែល​ ប៉ុន្តែ​ពួក​គេ​ក៏បាន​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ក្រែម​មួយ​ប្រភេទ នៅ​ឆ្នាំ​២០១៦។

article-detail-content-image-a8a2da5b-a881-4167-8004-ef906982138d.jpg

 

Bonus: Kim Doa

មកដល់​បច្ចុប្បន្ននេះ​ គឺ​​ Kim Doa គឺ​ជាបេក្ខនារី​ល្បី​ ក្នុង​កម្មវិធី​Produce 101 បាន​ក្លាយ​ជា​ sub-model សម្រាប់​ផលិត​ផល​នេះ​។

article-detail-content-image-3c361a75-0a8d-495a-a32b-a6bd0a3339a0.jpg

 

Video ផ្សព្វផ្សាយ​របស់​ម៉ាក Etude House តាំងពីឆ្នាំ​ ១៩៩៩ ដល់​២០១០

ប្រភព៖ Koreaboo