ភូមិដំណាក់ដំរី រីស៊ត ស្ថិតនៅទីតាំងដ៏សែនមនោរម្យ ហុំព័ទ្ធដោយព្រៃភ្នំ ទឹកជ្រោះត្រជាក់ស្រឹម លើទឹកដីគិរីរម្យ ខេត្តកំពង់ស្ពឺ ដែលនៅមិនឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មាននោះទេ។
ទីកន្លែងដែលគ្របដណ្ដប់ផ្ទៃដីរហូតដល់ទៅ ២០០ ហិចតា រួមបញ្ចូលទាំងកន្លែងស្នាក់នៅ អាហារដ្ឋាន អាងហែលទឹក និងកន្លែងកម្សាន្តនានាទៀត សម្រាប់អ្នកទេសចណ៍ ដែលមានបំណងចង់សាកល្បងអារម្មណ៍ថ្មីនិងប្លែក ពិសេស សម្រាប់អ្នកភ្នំពេញដែល ចង់គេចពីទីក្រុងមួយរយៈពេល ឬក៏ក្រុមការងារដែលចង់ទៅលំហែបែបជាក្រុម។
សម្រាប់ទីតាំងស្នាក់នៅ អ្នកទាំងអស់គ្នាអាចជ្រើសរើសបាន ព្រោះមានជាប្រភេទបឹងហ្គាឡូ តង់បែបទំនើប និងតង់បែប Camping ។
មិនតែប៉ុណ្ណោះ អ្នកទាំងអស់គ្នាអាចជិះកង់ ស្ទូចត្រី ជិះសេះ និងជិះកាវយ៉ាកលេងបាន ហើយក៏អំណោយផលដល់ការរៀបចំពិធីផ្សេងៗផងដែរទៀតផង។
សម្រាប់អាស័យដ្ឋាន ទំនាក់ទំនង៖
Tel : +855 (0) 12 777 789
Tel : +855 (0) 96 702 1 477
Tel : +855 (0) 97 888 6 888
Email : info@phumdomnakdomreyresort.com
W : www.phumdomnakdomreyresort.com
ផែនទី៖ shorturl.at/vAFG6