និយាយពីរឿងមនុស្សស្រី ប្រុសៗដឹងតែវិលមុខហ្មង និយាយអ៊ីចេះ ចង់បានអ៊ីចោះ។ ពាក្យសម្ដីសុទ្ធតែមាន ពាក្យសម្ងាត់ អ្នកណាទៅយល់បាន? សូម្បីតែយល់សប្តិ ក៏បានមួយលេស រករឿងគេបានមួយថ្ងៃដែរ -,-។
ខាងក្រោមនេះជាអ្វីដែលមនុស្សប្រុសចង់សួរទៅមនុស្សស្រីយូរហើយ...
១. ហេតុអីបានចូលនិយាយផ្ទុយពីអ្វីដែលចង់បាន? បើចង់បានអី ប្រាប់ថាចង់បានហ្នឹង វាថី?
២. ជើងតែពីរទេ តែស្បែកជើងមួយទូរ ពាក់ទៅណាច្រើនម្ល៉េះ?
៣. ហេតុអីមិនប្រាប់មក ថាគេបានធ្វើខុសអី សុខៗអត់និយាយរក សួរក៏មិនឆ្លើយទៀត?
៤. មុនទៅទិញអី តែងតែសួរថាចង់ញ៉ាំអីអត់ តែថាមិនញ៉ាំទេ ចុងក្រោយដណ្ដើមគេញ៉ាំ?
៥. សួរពីសង្សារចាស់រហូត តែប្រាប់ ដឹងតែខឹងហើយ ធ្វើចឹងធ្វើអី?
៦. ហេតុអីចង់ឱ្យគេចាំរឿងគ្រប់យ៉ាង មិនថារឿងតូចរឿងធំ សួរឡើងតាំងពីថ្ងៃដំបូងជួបគ្នា ស្លៀកខោអាវពណ៌អី?
៧. ហេតុអីដឹងហើយ នៅសួរទៀត?
៨. ប្រាប់ថាអត់អីស្លៀក ទាំងខោអាវគ កប់ខ្លួនអាចស្លាប់បាន?
៩. ស្បែកជើងកែងពាក់ហើយឈឺជើង សំពត់ រ៉ូបតឹងស្ទើរដាច់ខ្យល់ នៅតែប្រឹងពាក់ទៀត?
១០. ទៅបន្ទប់ទឹក មិនចេះទៅម្នាក់ឯងម៉េច ទៅម្ដងទាំងក្រុម ជុះជាមួយគ្នាក្នុងពេលតែមួយ?
១១. ពេលខឹង តើចង់ឱ្យគេធ្វើអីឱ្យពិតប្រាកដ ម្ដងចង់ឱ្យគេលួង ម្ដងចង់នៅម្នាក់ឯង?
១២. អីតិចក៏យំ ខឹងក៏យំ សប្បាយចិត្តក៏យំ មើលរឿងក៏យំ ឆ្កែឈឺក៏យំ ចង់លើកពានខាងយំ?
១៣. ពេលមករដូវម្ដងៗ អារម្មណ៏ប្រែប្រួលមួយថ្ងៃ២០ដង