តើអ្នកកំពុងតែរស់នៅតាមបែបផែន ដែលចង់បានហើយឬនៅ? ពេលខ្លះមានស្រពិចស្រពិលទេ ថាអ្វីដែលយើងកំពុងតែធ្វើ ពិតជាសាកសម និងធ្វើឱ្យយើងសប្បាយចិត្តហើយ?
បើនៅ អ្នកអាចសាកល្បងផ្លាស់ប្ដូរបាន ទៅតាមការធ្វើតេសសំណួរមួយចំនួនខាងក្រោម ដើម្បីជ្រើសបែបផែនរស់នៅ (Lifestyle) ដែលពិតជាសាកសមនឹងអ្នកពិតប្រាកដមែន។
ឆ្លើយសំណួរដែលត្រូវនឹងអ្នក រំលងសំណួរដែលមិនត្រូវ!
Q1: អ្នកគិតថាអ្នកត្រូវតែប្រាប់គេពីផែនការអនាគតរបស់អ្នកដទៃ ទោះបីជាវាជោគជ័យ ឬមិនទាន់ក៏ដោយ។
Yes - Q2
No - Q3
Q2: អ្នកគិតថា កាន់តែធំដឹងក្ដី ជីវិតកាន់តែពិបាក
Yes - Q3
No - Q4
Q3: អ្នកអាចប្រឈមនឹងបញ្ហា ដែលកើតឡើងនៅកន្លែងធ្វើការដោយសន្និវិធីបំផុត
Yes - Q4
No - Q5
Q4: អ្នកឆាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍ ដោយងាយ
Yes - Q5
No - Q6
Q5: អ្នកគ្មានអារម្មណ៍ទើសទាល់អីទេ បើមិត្តភក្តិភេទផ្ទុយពីអ្នក គេរៀបការ
Yes - Q6
No - Q7
Q6: អ្នកតែងតែមើលឃើញ នូវរង្វើរបស់ខ្លួនឯងដែលបានធ្វើ (Self-Reflect)
Yes - Q7
No - Q8
Q7: អ្នកមានអារម្មណ៍ធូរចិត្ត ពេលអ្វីៗប្រព្រឹតទៅតាមការគ្រោងទុក
Yes - Q8
No - Q9
Q8: អ្នកគិតថាអ្នកមានភាពចាស់ទុំមុនអាយុ
Yes - Q9
No - Q10
Q9: អ្នកអាចទៅមើលកុនម្នាក់ឯងបាន
Yes - Q10
No - Q11
Q10: អ្នកមិនងាយ គ្រប់គ្រាន់នូវអ្វីដែលខ្លួនមាន
Yes - Q14
No - Q11
Q11: កាន់តែស្និទ្ធិស្នាលជាមួយអ្នកណាម្នាក់ អ្នកកាន់តែចង់មានពេលវេលាផ្ទាល់ខ្លួន
Yes - A
No - Q12
Q12: អ្នកងាយសុំជំនួយអ្នកដទៃ ពេលអ្នកធ្លាក់ដល់ដំណាក់ មិនអាចទៅរួច
Yes - B
No - Q13
Q13: អ្នកជឿថាការខំប្រឹងប្រែង និងលិទ្ធផល ត្រូវតែដូចគ្នា
Yes - C
No - Q14
Q14: អ្នកនឹងទិញរបស់អ្វីមួយយ៉ាងងាយស្រួល បើត្រូវគេបញ្ចុះបញ្ចូល ទោះរបស់នោះមិនចាំបាច់ក៏ដោយ
Yes - D
No - E
មើលចម្លើយខាងក្រោម៖
(A) រស់នៅបែបមានសេរីភាព (Freedom Lifestyle)
អ្នកចូលចិត្តអ្វីៗបែបធម្មតាៗ ហើយមានមិត្តភក្តិច្រើន និងចូលចិត្តនៅឆ្ងាយពីទំនាក់ទំនងដែលស្មុគស្មាញ។ អ្នកមិនសាកសមនឹងការងារក្នុងការិយាល័យ ដែលតម្រូវឱ្យនៅតែមួយកន្លែងឡើយ អ្នកត្រូវការការងារដែលមានសេរីភាព។
អ្នកចូលចិត្តសេរីភាព និងមិនចូលចិត្តឱ្យអ្នកណាមកគ្រប់គ្រងគ្រប់ជំហានទេ ដូចនេះ ការបើកមុខរបរខ្លួនឯងតូចមួយ ប្រហែលជាក្ដីស្រមៃរបស់អ្នក។
(B) រស់នៅបែបមិនខ្វល់ពីអ្វី (Lazy Lifestyle)
អ្នកមិនចូលចិត្តប្រកួតប្រជែងជាមួយអ្នកណាឡើយ។ ពេលចង់បានអ្វី អ្នកតែងតែគិតថា "បើរបស់នោះពិតជារបស់យើងមែន វានឹងមករកយើងដោយឯកឯង"។ មានបែបផែនជារបៀបរស់នៅបែបមិនសូវឧស្សាហ៍ (Lazy) ធ្វើឱ្យអ្នកមិនសូវមានគោលដៅអីច្រើនទេ ទោះបីជាមិនមានទ្រព្យសម្បត្តិច្រើន ក៏អ្នកនៅតែសប្បាយចិត្ត ស្កប់ស្គល់ដែរ។
(C) រស់នៅបែបប្រឹងប្រែង (Hardworking Lifestyle)
អ្នកគឺជាមនុស្សមានមហិច្ចតាខ្ពស់ អ្នកគិតថា ខំប្រឹងធ្វើការកាន់តែខ្លាំង ជីវិតអ្នកនឹងប្រសើរឡើងកាន់តែច្រើន។ អ្នកតែងតែមានគម្រោងក្នុងការធ្វើអ្វីឱ្យល្អបំផុត និងម៉ត់ចត់បំផុតដើម្បីថ្ងៃមុខ កុំឱ្យមាន ឬត្រូវដោះស្រាយបញ្ហាច្រើន។
ក្នុងនិយមន័យជីវិតអ្នក គ្មានពាក្យថា "សម្រាក" នោះទេ។ ទោះបីជាអ្នកហត់យ៉ាងណាក៏នៅតែបន្តប្រឹងប្រែងធ្វើការ ដើម្បីទៅដល់គោលដៅ កាន់តែឆាប់។
(D) រស់នៅបែបហ៊ឺហា (Wealthy Lifestyle)
អ្នកជាមនុស្សប្រាកដនិយម អ្នកអាចបោះបង់ស្នេហាពិត ព្រោះតែលុយបាន អាចមកពីអ្នកធ្លាប់ឆ្លងកាត់ដំណាក់កាលដែលធ្លាប់គិតថា "ស្នេហាសំខាន់ជាងលុយ" តែការពិតមិនមែន (ធ្លាប់ខូចចិត្ត)។
កាដូដែលអ្នកខ្វល់និងចង់បានបំផុត គឺការរស់នៅដែលមានគុណភាព និងដើម្បីធ្វើបានការរស់នៅបែបនេះ អ្នកត្រូវតែក្លាយជាអ្នកមានឱ្យបាន។ ក្នុងដំណើរទៅកាន់ការរស់នៅដែលចង់បាន អ្នកត្រូវតែខំប្រឹងធ្វើការរហូតឱ្យក្លាយទៅជាអ្នកមាន។
(E) រស់នៅក្នុង ពិភពលោកខ្លួនឯង (Self-centered Lifestyle)
អ្នករស់នៅជាខ្លួនឯង អ្នកពិតជាឱ្យតម្លៃទៅលើការយល់ និងស្គាល់ពីខ្លួនឯងខ្លាំងមែនទែន។ អ្នកដឹងច្បាស់ថាអ្នកត្រូវការអ្វី អ្នកមិនខ្វល់ពីគំនិតអ្នកដទៃទេ ហើយក៏មិនដើរតាមជីវិតអ្នកណាដែរ។ អ្នកចង់ធ្វើអីគឺធ្វើហ្នឹង ទោះក្រឬមានក៏ដោយ អ្នកនៅតែជ្រើសរើស ការរស់នៅជារបៀបអ្នក។
សរុបមកវិញ បច្ចប្បន្ននេះ អ្នកបានរស់នៅក្នុងបែបផែនមួយ ដែលអ្នកចង់បានហើយឬនៅ? ឬក៏អ្នកស្គាល់និងយល់ពីខ្លួនឯងខ្លះដែរឬទេ?
ប្រភព៖ GOODYMY