ថ្ងៃសោរ៍-អាទិត្យ សម្រាកពីការងារ ចង់ទៅកន្លែងស្ងប់ស្ងាត់ មានធម្មជាតិព័ន្ធជុំវិញ អង្គុយចាំបាយថ្ងៃលើកញ្ចុះ ត្រជាក់ល្ហឹមលើទឹក មានបឹងអាចជិះទាទូកលេងលំហែអារម្មណ៍ បំភ្លេចការស្មុគស្មាញបានមួយពេល ប៉ុន្តែអត់ចង់ទៅណាឆ្ងាយ?
តោះ ថ្ងៃនេះ B. Stylist នឹងនាំអ្នកទាំងអស់គ្នា ទៅរមណីយដ្ឋានលាក់ខ្លួនជិតភ្នំពេញ មានទាំងដើមឈើ សួនច្បារ ភ្នំ ថែមទាំងមានស្រះទឹក មានទាទឹកឱ្យជិះទៀត។
ឧបករណ៍កម្សាន្តមានដូចជា ជិះទាទឹកលេង កញ្ចុះមាត់ទឹកអង្គុយញុំាបាយ ម្ហូបកុម្ម៉ង់ឆ្ងាញ់ៗជាច្រើនមុខ សួនទឹកធំសម្រាប់ក្មេងៗ សួនផ្កា កន្លែងថតរូបស្អាតៗ បឹងហ្គាឡូសម្រាប់ស្នាក់នៅទៀតផង។
រមណីយដ្ឋាន កំពូលពេជ្រ មានទីតាំងនៅ ខេត្តតាកែវ បើមកពីភ្នំពេញ ជិះតាមផ្លូវ៤១ ដល់ផ្សារត្រពាំងអណ្ដើក បត់ស្តាំចូល១៥គីឡូម៉ែត្រ នឹងឃើញកំពូលពេជ្រនៅឆ្វេងដៃ ចំងាយត្រឹមតែ១០០គីឡូម៉ែត្រពីភ្នំពេញប៉ុណ្ណោះ។
បើអ្នកទាំងអស់ចង់ដឹងពត៌មានលំអិត សូមទំនាក់ទំនងទៅអាស័យដ្ឋានខាងក្រោម៖
?លេខទំនាក់ទំនង៖ 066826789/012942270
Facebook: រមណីដ្ឋាន កំពូលពេជ្រ
រូបភាពដោយ៖ Anajak អាណាចក្រ