កើតខែមករា
ពួកគេមានអត្តចរិកល្អ ស្រស់ស្អាត កម្លាំងពិសេសរបស់ពួកគេគឺ ការអត់ធ្មត់ ចេះយោគយល់ ចិត្តល្អ និងស្មោះត្រង់។ ពួកគេមានប្រាជ្ញាឈ្លាសវៃ ចេះដឹងគិតគ្រប់ជ្រុងជ្រោយ និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ ពួកគេស្លូតរហូតដល់មិនអាចសូម្បីតែសម្លាប់មូស។ ពួកគេឱ្យតម្លៃទៅលើគ្រួសារ និងមិត្តភាព។ ពួកគេអាចជាមនុស្សចូលចិត្តយកចិត្តទុកដាក់នឹងអ្នកដទៃ ស្មោះត្រង់នឹងមនុស្សជុំវិញខ្លួន តែក៏អាចឈ្លើយខ្លាំងដែរ ចំពោះអ្នកដែលមិនឱ្យតម្លៃពួកគេ ឬមនុស្សដែលពួកគេស្រឡាញ់។ បើអ្នកណាហ៊ានបំពានទៅលើពួកគេ ត្រៀមខ្លួនឱ្យហើយទៅ មិនរួចខ្លួនទេ។
កើតខែកុម្ភៈ
ពួកគេបានមួយចប់តែម្ដង ទាំងឆ្លាត កំប្លែង ពូកែ ឆ្កួតឡប់ ចិត្តល្អ ស្អាតសង្ហា ញញឹមស្រស់ និងមានអត្តរិតគួរឱ្យស្រលាញ់ តែកុំចង់កេងចំណេញលើពួកគេឱ្យសោះ រំលងសាកសពពួកគេជាមុនចិត្ត។ ពួកគេរឹងមាំណាស់ មិនងាយបញ្ចេញភាពទន់ខ្សោយឱ្យអ្នកដទៃឃើញទេ។ ពួកគេចូលចិត្តការពារខ្លួនឯង គ្រួសារ មិត្តភក្តិ និងសូម្បីតែអ្នកដទៃដែលកំពុងតែជួបទុក្ខ។ ពួកគេឆាប់ស្រឡាញ់ តែក៏ឆាប់ណាយចិត្តណាស់ដែរ លើរឿងស្នេហា ហើយកុំមិនចង់លេងសើចជាមួយអារម្មណ៍របស់ពួកគេ បើអ្នកនៅស្រឡាញ់ជីវិតខ្លួនឯង។
អ្នកកើតខែមីនា
ពួកគេពូកែនិងឆ្លាតខ្លាំង ពួកគេទទួលបានការចាប់អារម្មណ៍ច្រើនពីមនុស្សជុំវិញខ្លួន។ ពួកគេគួរឱ្យស្រឡាញ់ តែកុំចង់មកបំពានព្រោះពួកគេនឹងមិនឱ្យជីវិតអ្នកបានសុខឡើយ។ ពួកគេចូលចិត្តរាប់អានមិត្តភក្តិដែលមានអត្តចរិតស្រដៀងនឹងពួកគេ។ ពួកគេជាមនុស្សកំប្លែងខ្លាំងតែម្ដង ពួកគេចូលចិត្តឱ្យមនុស្សជុំវិញខ្លួនសើចសប្បាយ។ បើពួកគេស្រឡាញ់អ្នកណាម្នាក់ហើយ គឺស្រឡាញ់អស់ពីចិត្តតែម្ដង ប៉ុន្តែកុំច្រឡំចង់ធ្វើបាបចិត្តពួកគេឱ្យសោះ។
អ្នកកើតខែមេសា
ជាមនុស្សស្ងៀមស្ងាត់ហើយចិត្តល្អ។ ពួកគេស្គាល់ និងរាប់អានមនុស្សជាច្រើន តែពួកគេមិនសូវមានមិត្តភក្តិជិតស្និទ្ធច្រើនទេ។ ពួកគេជាមនុស្សដែលមិនសូវចេះបដិសេធនឹងសំណើរអ្នកដទៃទេ។
អ្នកកើតខែឧសភា
រាប់ជាពពួកមនុស្សដែលល្អគ្មានទាស់ និងមានទេពកោសល្យខ្ពស់។ ពួកគេរស់រាយរាក់ទាក់ ផ្អែមល្ហែម ហើយមនុស្សគ្រប់គ្នាតែងតែចូលចិត្តពួកគេ។ ពួកគេរឹងមាំ ជឿជាក់ កំប្លែង និងឆ្លាត។ ពួកគេជាមិត្តភក្តិម្នាក់ដែលស្មោះត្រង់បំផុត និងតែងតែនៅជាមួយអ្នក ពេលអ្នកលំបាក។ ពួកគេរក្សាសន្យាបានល្អបំផុត។ ពួកគេយកចិត្តទុកដាក់ ទទួលខុសត្រូវ និងគួរឱ្យទុកចិត្តបានបំផុត។
អ្នកកើតខែមិថុនា
ជាទូទៅពួកគេជាមនុស្សដែលស្មោះត្រង់ តែងតែនៅជាប់ជានិច្ចជាមួយគ្រួសាររបស់ពួកគេ។ ពួកគេមើលយូរៗគឺគួរឱ្យទាក់ទាញ ប៉ុន្តែពេលខ្លះធ្វើឱ្យអ្នកដទៃឈឺចាប់ខ្លះដែរ ដោយពួកគេមិនបានដឹងខ្លួន ជាមួយនឹងកាយវិការរបស់ពួកគេ។ ពួកគេចូលចិត្តនៅតែជាមួយទូរស័ព្ទ ផុស ឬ ស៊ែរ memes ។ ពួកគេចូលចិត្តចង់ដឹង និងចាប់អារម្មណ៍គ្រប់រឿង មិនចេះធុញទ្រាន់ និងចូលចិត្តគិតអី dirty។
អ្នកកើតខែកក្កដា
ពួកគេជាមនុស្សដែលមានបេះដូងល្អបរិសុទ្ធ។ ពួកគេមើលពីក្រៅទៅអៀន មិនសូវនិយាយ តែបើអ្នកស្គាល់ពួកគេច្បាស់ ទើបអ្នកដឹងថាពួកគេពូកែឆ្កួតប៉ុណ្ណា។ ហើយបើក្រាស់លើអ្នកណាម្នាក់ហើយ គឺមិនងាយដកចិត្តរួចទេ ស្មោះស្ម័គ្រណាស់។ ពួកគេស្មោះត្រង់ និងសុខចិត្តលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីតែគ្រួសារនិងមិត្តភក្តិ។ ពេលខ្លះពួកគេរាងគិតច្រើនបន្តិច ហើយការគិតរបស់ពួកគេភាគច្រើន គឺអាចសម្លាប់ពួកគេបាន។ ពួកគេចូលចិត្តលេងសើចច្រើន តែបើជួបរឿងសំខាន់ ពួកគេក៏ម៉ឺងម៉ាត់ខ្លាំងណាស់ដែរ។
អ្នកកើតខែសីហា
ពួកគេជាមនុស្សដែលឡូយគ្រប់យ៉ាងតែម្ដង។ ពួកគេគួរឱ្យស្រឡាញ់់ កំប្លែង ខ្ជូត ពូកែ និងជាមនុស្សដែលខ្វល់ខ្វាយពីគេគ្រប់គ្នា។ ហើយបើអ្នកណាបានស្រឡាញ់គ្នាជាមួយពួកគេគឺដឹងតែសំណាងតែម្ដង ប៉ុន្តែគេជាមនុស្សដែលធ្លាប់ខូចចិត្ត ត្រូវគេបោកប្រាស់ការជឿទុកចិត្តរបស់ពួកគេ ដូច្នេះហើយបើអ្នកចង់ស្រឡាញ់ពួកគេ អ្នកត្រូវតែបញ្ជាក់គ្រប់យ៉ាងឱ្យអស់ពីចិត្តពីភាពស្មោះត្រង់របស់អ្នក។ អ្នកគ្រប់គ្នាចូលចិត្តនៅជិតៗពួកគេ ព្រោះតែពួកគេអាចធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយរីករាយបាន។
អ្នកកើតខែកញ្ញា
ពួកគេជាមនុស្សដែលប្រើអារម្មណ៍ច្រើន ប៉ុន្តែមិនដែរបញ្ចេញឱ្យអ្នកដទៃឃើញនោះទេ។ ពួកគេចូលចិត្តសត្វឆ្កែ និងឆ្មា ចូលចិត្តបរិយាកាសបែបធម្មជាតិ ចូលចិត្តញ៉ាំ និងថតរូប។ ពួកគេចូលចិត្តមេឃភ្លៀង ជាជាងមេឃក្ដៅ។
អ្នកកើតខែតុលា
ដំបូងអៀនៗ តែពេលស្គាល់ច្បាស់បានដឹងថាចាប់មិនឈ្នះ។ ពួកគេត្រូវការពេល ដើម្បីចុះសម្រុងនឹងអ្វីថ្មីៗដែលចូលមកក្នុងជីវិតរបស់ពួកគេ។ ពួកគេចិត្តល្អ ហើយតែងប្រកាន់នូវភាពត្រឹមត្រូវជានិច្ច។ ប៉ុន្តែក៏ចង់ព្រមានដែរ ដោយសារតែពួកគេធ្លាប់ត្រូវគេបោក និងបំពានការទុកចិត្តរបស់ពួកគេ ទើបពួកគេមិនជឿអ្នកណាងាយៗ ហើយកុំកុហកពួកគេឱ្យសោះ ព្រោះពួកគេនឹងធ្វើឱ្យអ្នកស្ដាយក្រោយនូវទង្វើរបស់អ្នក។
អ្នកកើតខែវិច្ឆិកា
អ្នកមើលចិត្តពួកគេមិនធ្លុះទេ ពេលខ្លះពួកគេធ្វើដូចមានចិត្តលើអ្នក តែពេលខ្លះក៏ធ្វើព្រងើយៗដាក់អ្នក។ ពួកគេជាប្រភេទមនុស្សដែលទាក់ទាញ អាចធ្វើឱ្យអ្នកដទៃលង់ស្នេហ៍ពួកគេបានយ៉ាងងាយ។ ពេលខ្លះពួកគេចូលចិត្តដើរលេង ជប់លៀង ប៉ុន្តែពេលខ្លះទៀតក៏ចង់នៅផ្ទះ ចង់នៅស្ងាត់ៗម្នាក់ឯង។
អ្នកកើតខែធ្នូ
ពួកគេឆ្លាត កំប្លែង និងចេះគោរពអ្នកដទៃ។ បើអ្នកមានបញ្ហាឬត្រូវការពួកគេ ពួកគេនឹងនៅទីនោះជាមួយអ្នក។ ពួកគេជាសិស្សពូកែក្នុងថ្នាក់ ដោយសារតែភាពឆ្លាតវៃរបស់ពួកគេ។ ពួកគេស្គាល់គេឯងនិងរាប់អានគេគ្រប់គ្នា តែមានមិត្តភក្តិជិតស្និទ្ធមានមិនច្រើននោះទេ។ ពួកគេជាពពួកមនុស្សដែលមានទេពកោសល្យខ្លាំងណាស់។