មិនមែនមានតែក្រូចទេដែលសម្បូរ វីតាមីន C មានបន្លែផ្លែឈើជាច្រើនទៀតដែលមានវីតាមីន C ច្រើនជាងផ្លែក្រូចទៀតផង។
ចង់ដឹងមានអ្វីខ្លះ?
ផ្លែត្របែក 55g មាន Vitamin C 126mg
ផ្លែត្របែកពណ៌ក្រហមសម្បូរទៅដោយ Vitamin C ញ៉ាំតែមួយផ្លែគឺគ្រប់គ្រាន់សម្រាប់តម្រូវការវីតាមីន C ពេញមួយថ្ងៃ ដែលរាងកាយត្រូវការ។ បន្ថែមពីនោះវាក៏មានផ្ទុកនូវវីតាមីនសំខាន់ៗផ្សេងៗទៀត ដែលញ៉ាំហើយទទួលបានសុខភាព។ ល្អបំផុតសម្រាប់អ្នកដែលចង់កែប្រែរបបអាហារឡើងវិញ។
ផ្លែគីវី 76 g មាន Vitamin C 70mg
ផ្លែគីវី ជាក់ស្តែងអាចផ្ដល់វីតាមីន C ដល់អ្នកទាំងអស់គ្នាច្រើនជាងផ្លែក្រូចទៅទៀត។ បន្ថែមពីនោះវាក៏មានផ្ទុកវីតាមីន Kច្រើន ដែលវីតាមីននេះ ត្រូវបានរកឃើញភាគច្រើនលើបន្លែដែលមានស្លឹកបៃតង។
ផ្លែល្ហុង 152 g មាន Vitamin C 94mg
ផ្លែល្ហុងត្រូវបានគេសិក្សាថាសម្បូរទៅដោយវីតាមីនល្អៗ ដែលក្នុងនោះជំនួយដល់បញ្ហារលាក ជំងឺមហារីក ជំនួយដល់សុខភាពបេះដូង និងជួយដល់ស្បែកផងដែរ។ ផ្លែឈើដែលមានពណ៌លឿង ត្រូវបានដឹងថាជាប្រភពនៃវីតាមីន A។ ផ្លែល្ហុងក៏ដូចគ្នា ដែលអ្នកទាំងអស់គ្នាគួរតែញ៉ាំជារៀងរាល់ថ្ងៃ។
ផ្លែស្ត្របឺរី 152 g មាន Vitamin C 89mg
ផ្លែស្ត្របឺរី ដែលមានរស់ជាតិជូរអែម មានពណ៌ក្រហម វាមានផ្ទុកជាតិទឹក ៩០ភាគរយ។ វាមានចំនួនជាតិស្ករមធ្យម ដែលត្រូវបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់។
ផ្លែស្ត្របឺរី យើងអាចយកទៅច្នៃជាបង្អែម និងអាហារបានច្រើនប្រភេទ យកទៅលាយជាមួយ yogurt ក៏បាន ឬយកទៅកិនឱ្យម៉ត់ រួចដាក់បង្កកក្នុងទូរទឹកកក ហើយយកមកក្រឡុកម្ដងទៀត នោះយើងនឹងការ៉េមសុខភាពមួយកែវដ៏ឆ្ងាញ់។
ផ្លែក្រូច 131 g មាន Vitamin C 70mg
ដោយសារតែផ្លែក្រូចមានសាធាតុគោលជា Vitamin C ទើបយើងចំណាំបានថា ឱ្យផ្លែក្រូច គឺ វីតាមីន C តែម្ដង។ បើចង់ទទួលបានវីតាមីន C សុទ្ធ ១០០ភាគរយ អ្នកទាំងអស់គ្នា ត្រូវញ៉ាំវាស្រស់ៗ កុំញ៉ាំទឹកក្រូចដែលកែច្នៃ ហើយរំពឹងថានឹងទទួលបានសាធាតុ វីតាមីន C នឹងគេដែរ។
ផ្លែក្រូចឆ្មា 108 g មាន Vitamin C 80mg
ក្រូចឆ្មាគឺមានប្រយោជន៍ជាច្រើន ទោះយើងមិនអាចញ៉ាំវាផ្ទាល់ៗ ប៉ុន្តែវានៅតែមានប្រយោជន៍ជាច្រើន។ ជាក់ស្ដែងនៅពេលដែលយើងឈឺ មិនស្រួលខ្លួន ស្អកក ឬផ្ដាសាយ គេតែងតែឱ្យញ៉ាំទឹកក្រូចឆ្មាលាយទឹកឃ្មុំនិងទឹកក្ដៅអ៊ុនៗ ដើម្បីជួយសម្រួលដល់អាការៈធ្វើទុក្ខ។
ផ្លែម្នាស់ 165 g មាន Vitamin C 79mg
ផ្លែម្នាស់ក៏មានប្រយោជន៍ដល់ការប្រឆាំងនឹងជំងឺមហារីក និងជួយដល់ពោះវៀនផងដែរ។
ផ្លែម្នាស់ត្រូវបានគេយកទៅច្នៃជាបង្អែម និងអាហារបានច្រើនមុខ ធ្វើទឹកក្រឡុក ដំណាំ ធ្វើម្ហូបផ្សេងៗក៏បានទៀត។ ប៉ុន្តែបើយើងចង់ទទួលបានវីតាមីនពីវាច្រើន និងល្អ យើងអាចញ៉ាំវាស្រស់ៗក៏បានដែរ។
ត្រសក់ផ្អែម 177 g មាន Vitamin C 65mg
ត្រសក់ផ្អែម មានផ្ទុកវីតាមីន C ព្រមទាំង វីតាមីន A ។
ផ្លែស្វាយទុំ 165 g មាន Vitamin C 46mg
ផ្លែស្វាយទុំសំបូរទៅដោយវីតាមីន និងសារធាតុបំប៉នពីស្ករធម្មជាតិ Fiber និងវីតាមីន A ,C & E មានកាឡូរីទាប តែមានរស់ជាតិផ្អែមឆ្ងាញ់។
ខាត់ណាខៀវ 165 g មាន Vitamin C 89mg
ក្រៅពីប្រភេទបន្លែដែលយើងដឹងថាប្រភេទបន្លែសុខភាពហើយ វាក៏មានផ្ទុកវីតាមីន C ដែលជួយជួសជុលការខូចខាត និងថែទាំសុខភាពប្រព័ន្ធការពាររាង្គកាយផងដែរ។
ម្ទេសបាំរាំងពណ៌ក្រហមនិងលឿង 100 g មាន Vitamin C 80mg
ម្ទេសបាំរាំងពណ៌ក្រហមនិងលឿង សម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជំនួយដល់ភ្នែក និងសុខភាពបេះដូង។ វាក៏មានផ្ទុកវីតាមីន C ដែលជួយបង្កើនកម្រិតខូលេជែន និងជួយដល់ការការពារការកើតមហារីកសួត។
ផ្លែផាសិន 100 g មាន Vitamin C 30mg
ផ្លែផាសិនសម្បូរទៅដោយសារធាតុបំប៉នល្អៗជាច្រើន។ វាផ្ទុកទៅដោយកម្រិតវីតាមីន A ដែលជួយដល់ស្បែក ភ្នែក និងប្រព័ន្ធការពាររាង្គកាយ និងវីតាមីន C ដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។
ប្រភព៖