ស្បែកគ្រប់ទីកន្លែងរបស់យើង ត្រូវការការជម្រុះកោសិកាចាស់ជាចាំបាច់ ក្នុងលក្ខខណ្ឌបើអ្នកទាំងអស់ចង់បានស្បែកស្អាត និងមានសុខភាពល្អ។
អ្នកដែលស្រឡាញ់ស្បែក ប្រាកដណាស់ថាបានកំពុងប្រើប្រាស់ប្រភេទស្ក្រាប់ជាប្រចាំ អ្នកខ្លះក៏ទិញផលិតផលស្រ្កាប់មកពីប្រេនផ្សេងៗ ហើយអ្នកខ្លះក៏ធ្វើជាលក្ខណៈ DIY ខ្លួនឯង។
ថ្ងៃនេះ B.Stylist នឹងមកបង្ហាញអ្នកទាំងអស់គ្នា ធ្វើរបៀបធ្វើ ស្រ្កាប់ដងខ្លួន ជាលក្ខណៈ DIY ដែលប្រើប្រាស់គ្រឿងផ្សំធម្មជាតិ ដែលខ្លះយើងមានស្រាប់នៅក្នុងផ្ទះតែម្ដង។
ប៉ុន្តែមុននឹងចូលដល់ពីរបៀបធ្វើ យើងទៅមើលពីអត្ថប្រយោជន៍នៃការស្រ្កាប់ ក៏ដូចជាការជម្រុះកោសិកាចាស់លើដងខ្លួនជាមុនសិន។
អត្ថប្រយោជន៍
ការធ្វើការជម្រុះកោសិកាចាស់ ដោយប្រើប្រាស់ផលិតផលក៏ដោយ ច្រាស់ដុស ឬអ្វីផ្សេងៗក៏ដោយ ត្រូវបានដឹងថាជាវិធីជំនួយដល់សុខភាពស្បែក។
យោងតាម American Academy of Dermatology ការជម្រុះកោសិកាចាស់ អាចធ្វើឱ្យស្បែកភ្លឺថ្លាជាងមុន ព្រោះតែវាជួយកម្ចាត់ចោលនូវស្បែកចាស់ៗដែលងាប់។ វាក៏អាចជម្រុញដល់ការផលិតខូលេជែនផងដែរ ដែលធ្វើឱ្យស្បែកមិនងាយចាស់ និងឆាប់ជ្រីវជ្រួញ។
មួយវិញទៀត បើយើងប្រើប្រាស់ផលិតផលជំនួយស្បែកផ្សេងៗ វាក៏ជួយកម្ចាត់កោសិកាចាស់ និងធ្វើឱ្យផលិតផលជ្រាបចូលទៅក្នុងស្បែកបានល្អ។ លើសពីនេះការប្រើប្រាស់ស្ក្រាប់ដោយម៉ាស្សាពេញដងខ្លួន ក៏ធ្វើការសម្រួលដល់ខ្លួនប្រាណ ធ្វើឱ្យយើងស្រួលខ្លួន និងមានអារម្មណ៍ល្អ កាត់បន្ថយភាពធុញថប់បានទៀតផង។
តើយើងគួរប្រើប្រាស់ស្រ្កាប់ញឹកញាប់ដែរឬទេ?
ជម្រើសដ៏ល្អ គឺកុំប្រើស្ក្រាប់ជារៀងរាល់ថ្ងៃឱ្យសោះ ព្រោះការប្រើប្រាស់លើសកម្រិតអាចធ្វើឱ្យយើងរលាក ស្ងួត និងងាយប្រតិកម្ម។
ជាទូទៅដើម្បីសុវត្ថិភាព យើងអាចប្រើ ២ទៅ៣ដងក្នុងមួយអាទិត្យ។ ប៉ុន្តែបើស្បែកយើងស្ងួតនិងងាយប្រតិកម្ម នោះធ្វើការស្ក្រាប់តែម្ដង ក្នុងមួយអាទិត្យបានហើយ។
សម្ភារៈដែលត្រូវការពេលធ្វើ DIY ស្រ្កាប់
ស្លាបព្រា សម្រាប់កូរលាយ
ចានក្រឡូម
ស្លាបព្រា ឬកែវសម្រាប់វាស់បរិមាណ
ក្រឡសម្រាប់ដាក់ស្ក្រាប់
និងគ្រឿងផ្សំផ្សេងៗនៃស្ក្រាប់ដែលយើងចង់ធ្វើ
ស្រ្កាប់កាហ្វេ | Coffee scrub
ស្រ្កាប់កាហ្វេ មានអត្ថប្រយោជន៍ជួយដល់ស្បែកដែលមានសង្វារដោយសារតែការឡើងចុះនៃគីឡូ ស្បែកខ្មៅដុំៗ និងខូចខាតដោយសារតែពន្លឺព្រះអាទិត្យ។
គ្រឿងផ្សំ
- កាហ្វេកិន កន្លះពែងកាហ្វេ
- ទឹកក្ដៅ ២ស្លាបព្រាកាហ្វេ
- ប្រេងដូង\ប្រេងអូលីវ ១ស្លាបព្រាកាហ្វេ
- Brown Sugar ១ស្លាបព្រាកាហ្វេ
របៀបធ្វើ៖ លាយចូលគ្នាទាំងអស់
ស្ក្រាប់ស្ករពណ៌ត្នោត | Brown sugar scrub
ក្រៅពីជម្រុះកោសិចាស់ Brown sugar ជួយធ្វើឱ្យស្បែកដកដង្ហើមបានស្រួល ផ្ដល់ជីវជាតិដល់ស្បែក និងបណ្ដេញជាតិពុល ធ្វើឱ្យស្បែកទន់រលោង តឹងណែន និងបង្រួមរន្ធរោមផងដែរ។
គ្រឿងផ្សំ
- Brown sugar កន្លះពែងកាហ្វេ
- ប្រេងកន្លះពែងកាហ្វេ (ប្រេងអ្វីក៏បានដែរ ស្រេចតែការចូលចិត្តរបស់យើង ក្នុងនោះអាចជាប្រេងដូង ប្រេង Jojoba ប្រេងអូលីវ ឬប្រេងផ្លែទំពាំងបាយជូ)
- Essential oils (ប្រើក៏បាន អត់ក៏បាន)
របៀបធ្វើ៖ លាយចូលគ្នាទាំងអស់
ស្រ្កាប់តែបៃតង | Green tea sugar scrub
តែបៃតងមានអត្ថប្រយោជន៍ជាច្រើន សម្រាប់ស្បែក និងសុខភាពផ្នែកខាងក្នុង។ វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក។ បើតាមការសិក្សា គ្រឿងសម្អាងដែលចម្រាញ់ចេញពីតែបៃតង ត្រូវប្រើសម្រាប់ស្បែកដែលងាយប្រតិកម្ម និងស្បែកខូចខាតដោយសារកម្ដៅថ្ងៃ។
គ្រឿងផ្សំ
- តែបៃតងកញ្ចប់តូចៗ ២កញ្ចប់
- ទឹកក្ដៅកន្លះពែងកាហ្វេ
- ស្ករពណ៌ត្នោត ១ពែងកាហ្វេ
- ប្រេងដូង 1/4 ពែងកាហ្វេ
របៀបធ្វើ៖ យកកញ្ចប់តែទៅឆុងជាមួយទឹកក្ដៅ រួចទុកឱ្យត្រជាក់ រួចដាក់ស្ករពណ៌ត្នោតចូលនិងប្រេងដូងចូល។
ស្រ្កាប់ស្ករទឹកឃ្មុំ | Honey sugar scrub
ដោយសារតែទឹកឃ្មុំជាប្រភេទសារធាតុដែលកម្ចាត់បាក់តេរី និងជួយប្រឆាំងអុកស៊ីតកម្ម ដែលជួយដល់ស្បែកគ្រប់បញ្ហា។ លើសពីនេះក៏ជួយជួលជុលដល់ស្រទាប់ស្បែកខូច និងស្បែកខូតខាតដោយកម្ដៅព្រះអាទិត្យ UV និងជួយកម្ចាត់មេរោគផងដែរ។ ស្រ្កាប់ដែលធ្វើពីទឹកឃ្មុំ និងប្រេងធម្មជាតិ នឹងជួយឱ្យស្បែកយើងទទួលបានជាតិបំប៉ន។
គ្រឿងផ្សំ
- ស្ករពណ៌ត្នោត កន្លះពែងកាហ្វេ
- ប្រេងដូង 1/4ពែងកាហ្វេ
- ទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ
របៀបធ្វើ៖ លាយចូលគ្នាទាំងអស់ជាមួយគ្នា
ស្ក្រាប់ស្ករស្រូវសាលី | Oatmeal Scrub
សម្រាប់អ្នកដែលមានស្បែកប្រតិកម្ម មិនអាចប្រើគ្រឿងផ្សំខ្លាំងៗបាន ស្រ្កាប់ស្រូវសាលីនេះគឺសម្រាប់អ្នកទាំងអស់គ្នា ព្រោះវាមានលក្ខណៈស្រាល និងថ្នមជាងស្ក្រាប់កាហ្វេ ឬស្ករ។ ស្រ្កាប់នេះជួយដល់ស្បែកឱ្យមានសំណើមជាតិទឹក ទន់ និង Soothe។
គ្រឿងផ្សំ
- ស្រូវសាលី 1/4ពែងកាហ្វេ
- ទឹកឃ្មុំ ឬប្រេង glycerine ១ស្លាបព្រាកាហ្វេ
- ទឹក ២ស្លាបព្រាបាយ
របៀបធ្វើ៖ លាយចូលគ្នាទាំងអស់ជាមួយគ្នា
ស្រ្កាប់រមៀត | Turmeric Powder Scrub
ស្ក្រាប់រមៀត គ្រាន់តែលឺក៏ចង់ធ្វើប្រើបាត់ទៅហើយ ព្រោះយើងទាំងអស់គ្នាដឹងថារមៀតគឺមានអត្ថប្រយោជន៍ច្រើនយ៉ាងណា ជាពិសេសសម្រាប់ស្បែកតែម្ដង។
គ្រឿងផ្សំ
- ម្សៅអាល់ម៉ុន កន្លះពែងកាហ្វេ
- ម្សៅរមៀត១ស្លាបព្រាបាយ
- ប្រេង glycerin
- ប្រេង vitamin E 2កន្លះស្លាបព្រាកាហ្វេ
- ប្រេង lavender ២៥ ដំណក់
- ប្រេង Tea Tree ២៥ ដំណក់
របៀបធ្វើ៖លាយចូលគ្នាទាំងអស់ជាមួយគ្នា (ប្រើលើមុខក៏បានខ្លួនក៏បាន)
ស្ក្រាប់ត្រសក់ | Cucumber scrub
អត្ថប្រយោជន៍ជួយជម្រុះកោសិកាចាស់ ធ្វើឱ្យស្បែកទន់ និងធ្វើឱ្យស្បែកត្រជាក់ផងដែរ។ វាជួយឱ្យស្បែកមានអារម្មណ៍ថាបានសម្រាក ស្រួលខ្លួន ពេញរាងកាយ។
គ្រឿងផ្សំ
- ស្ករស១ពែងកាហ្វេ
- ប្រេងដូង ៤ស្លាបព្រាបាយ
- ប្រេង Eucalyptus ៤ដំណក់
- ត្រសក់កន្លះផ្លែ (បើតូចដាក់មួយផ្លែតែម្ដង)
- ជីអង្កាម ៥សន្លឺក
របៀបធ្វើ កិនត្រសក់និងជីអង្កាមឱ្យម៉ត់ រួចលាយគ្រឿងផ្សំផ្សេងៗទៀតចូលគ្នាជាការស្រេច។
***សម្រាប់ប្រេងធម្មជាតិផ្សេងៗដែលជាគ្រឿងផ្សំខាងលើនោះ អ្នកទាំងអស់គ្នាអាចរកទិញនៅផ្សារទំនើប ឬហាងដែលផលិតប្រេងធម្មជាតិទាំងនោះបានដូចខាងក្រោម៖
http://www.lavieclairecambodia.com/en/63-essential-oil
https://giftsoftheearthcambodia.com/
https://www.bodia.com/product-category/body-face/oils/
ប្រភព៖
https://www.cosmopolitan.com/style-beauty/beauty/a32686075/diy-body-scrub-recipes/
https://www.healthline.com/health/skin/diy-body-scrub#safety