១២ រឿង​ដែល​អ្នក​ត្រូ​វយល់​ដឹង​ មុន​ឈាន​ដល់​វ័យ​​៣០

១២ រឿង​ដែល​អ្នក​ត្រូ​វយល់​ដឹង​ មុន​ឈាន​ដល់​វ័យ​​៣០

Girl’s Talk
RY-LY-avatar-thumbnail

RY LY

11

11

2021-04-20T18:17:47.000Z


ជីវិត​ពិតប្រាកដចាប់​ផ្ដើម​​ពី៣០​ទៅ ​ព្រោះ​​ពេលនោះ​ហើយ​​ដែល​យើង​​ទទួល​អារម្មណ៍យល់​ដឹង​ និង​មាន​ភាព​ឯករាជ្យ​​ ស្គាល់​ពី​អ្វី​ដែលចង់​បាន​​ពិត​ប្រាកដ​នៅ​ក្នុង​ជីវិត​។

ដូច្នេះ​ហើយ​ ដើម្បី​ធ្វើ​ឱ្យ​​ក្ដី​ស្រមៃ​របស់​យើង​ក្លាយ​ជា​ការពិត​ ឬ​​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​ យើង​នៅ​តែ​រៀន​​ និង​យល់​ដឹង​ពី​រឿង​ខ្លះ​​ៗ ដែល​យើង​ធ្លាប់​ដឹង​បាន​ខ្លះ​ៗ ឬ​មិន​ដែល​ដឹងទាល់​តែ​សោះ​​​។

១២ រឿង​សំខាន់​ៗនេះ​ ដែល​មនុស្ស​ម្នាក់ៗ​​គួ​រ​តែ​ធ្វើ​នៅ​វ័យ​៣០​ ឬ​ឈាន​ជិត​ដល់​ ៣០​។

 

១. ស្វែង​រក​ការងារ​ដែល​យើង​ស្រឡាញ់​ពិត​ប្រាកដ​!

ចាប់​តែ​ពី​បញ្ចប់​ការសិក្សាពី​សកល​វិទ្យាល័យ​មក​ យើង​​ទទួល​បទពិសោធន៍​អស់​ហើយ​ ជាមួយ​​នឹង​ការ​ប្ដូរ​ការងារ ការ​ធ្វើ​ការ​ក្នុង​ Office ក្រៅ​ office ប្រាក់​ខែ​តិច​ច្រើន​ និង​ជួប​ស្គាល់​មនុស្ស​ជា​ច្រើន​ប្រភេទ​។ ប៉ុន្តែ​ពេល​មក​ដល់​វ័យ​នេះ​ យើង​គួរ​តែ​ស្វែង​រក​ការងារ​មួយ​ដែល​យើង​ស្រឡាញ់​ ធ្វើ​ហើយ​មិន​ចេះ​ធុញ​ទ្រាន់​ និងគ្មាន​​​សម្ពាធ​។

article-detail-content-image-8c7e6a77-01a3-47db-a7c2-c2f668021823.jpg

 

២. រៀន​ធ្វើ​ម្ហូបឱ្យ​បាន​ច្រើន​ ​

រៀន​ធ្វើ​ម្ហូប​ឱ្យ​បាន​ច្រើន​មុន​​ ​​រៀន​ច្នៃ​មុខ​ម្ហូប​ ឬ​បង្អែម​មួយ​មុខ​​របស់​ខ្លួន​ឯង​​។ អនាគត​ទៅ​ មិន​មែន​ឃ្លាន​ចេះ​តែ​ទៅ​ហាង​ញ៉ាំ​​នោះ​ទេ​ រៀន​ធ្វើ​​ញ៉ាំខ្លួន​ឯង​ខ្លះ​ នោះ​យើង​នឹង​មាន​អារម្មណ៍​ថា​មាន​មោទនៈភាព​លើ​ខ្លួន​ឯង។ មួ​យ​វិញ​ទៀត​ការ​ធ្វើ​ម្ហូប​ បើ​​​ធ្វើ​យូរ​ៗ​ទៅ​ ទើប​ដឹង​ថា​សប្បាយ​​ប៉ុណ្ណា​ ថែម​ទាំង​មិនត្រូវ​ការ​​ចំណាយ​លុយ​ច្រើនទៀត​​​។

article-detail-content-image-cdcba0a2-2cb1-436f-be91-34ae7a84a3a7.jpg

 

៣. មាន​មិត្ភកក្តិ​ពិត​ប្រាកដ

កាល​យើង​នៅ​ពី​ក្មេង​​ យើង​ស្គាល់​និង​រាប់​អាន​មនុស្ស​ជាច្រើន​ថា​ជា​មិត្តភក្តិ​​ ប៉ុន្តែ​យូរៗ​ទៅ​ នៅ​ចុង​បញ្ចប់​ពួក​គេ​ទាំង​នោះ​បាត់ទៅ​ម្ដង​មួយៗ លែង​មាន​ការ​ទាក់ទងគ្នា​ទៀត​។

ក្រឡេក​ទៅ​មើល​មិត្តភក្តិ​ដែល​យើង​នៅ​សល់​​ បើ​ពួក​គេ​មិន​ទាន់​បាត់​ទៅ​ណា​ ទោះ​ពេល​វេលា​កន្លង​ទៅ​យូរ​ប៉ុណ្ណា​ក៏​ដោយ​ ពួក​គេ​នោះ​ហើយ​ជា​មិត្តភក្តិ​ល្អ​ពិ​តប្រាកដ​របស់​យើង​។

article-detail-content-image-73743b4c-8ced-4f35-9567-6055364244a9.jpg

 

៤. ឈប់​ប្រាប់​អ្នក​ដទៃ​ពី​ជីវិត​ផ្ទាល់​ខ្លួន​​ច្រើនពេក​

រឿង​ជីវិត​របស់​យើង​ មាន​ឡើង​មាន​ចុះ​ ពេល​ខ្លះ​សប្បាយ​ចិត្ត​ ពេល​ខ្លះ​ជួប​បញ្ហា​ នោះ​មាន​តែ​យើង​ម្នាក់​ទេ​ ដែល​ដឹង​ពី​ជីវិត​របស់​យើង​ច្បាស់​ជាង​​អ្នក​ដទៃ​​។ ការ​ប្រាប់​រឿង​ផ្ទាល់​ខ្លួន​ទៅ​អ្នក​ដទៃ​ច្រើន​ គេ​នឹង​មើល​មក​យើង​ជា​មនុស្ស​​ដ្រាម៉ា គេ​វាយ​តម្លៃ​ទាំងដែល​គេ​មិន​​ដឹង​រឿង​​ទាំងអស់​​ និង​នៅ​ជាមួយ​យើង​២៤ម៉ោង​ផង។

article-detail-content-image-8f5ac558-a9f3-47da-8730-e275d2740ff6.jpg

 

៥. ចេះ​ឱ្យ​​អាទិភាព​​ទៅ​លើ​រឿង​ដែល​ត្រឹម​ត្រូវ​

កាល​ពី​ក្មេង​យើង​ចេះ​តែ​ប្រញ៉ាប់​ប្រញ៉ាល់ ធ្វើ​អ្វី​រហ័នៗគ្រប់​តែ​រឿង​ ចង់ធ្វើ​គ្រប់​​យ៉ាង​ឱ្យ​ហើយ​ក្នុង​ពេល​តែ​មួយ​ ឬ​ក្នុង​ពេល​ខ្លី​បំផុត​​​ តែ​ជា​ចុងបញ្ចប់​ រឿង​អ្វី​ក៏​​​ធ្វើ​មិន​ចប់​​​ដែរ​។ ដូច្នេះ​ហើយ​ទើប​យើង​ត្រូវ​ចេះ​​បែងចែក​ពេល​វេលា និង​​ធ្វើ​​រឿង​ដែល​ជា​អាទិភាពជាមុន​សិន​​។

article-detail-content-image-8b14e055-9562-4ef0-a506-202fbf6467f5.jpg

 

៦. រក​លុយ​ និង​ពេល​វេលា សម្រាប់ដើរ​​លេង និងសម្រាកលំហែ​

គ្មាន​ពេលសម្រាកលំហែ​​ខួរក្បាល​ នាំ​ធ្វើ​ឱ្យ​​យើង​មាន​អារម្មណ៍​ថា​នឿយហត់​ ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​។ ដូច​នេះ​បើ​យើង​មាន​លុយ​ កុំចំណាយ​​ទៅ​លើ​​ទូរស័ព្ទ​ចេញ​ថ្មី​អី ចំណាយ​ទៅ​លើ​ការ​ដើរ​​លេង​​វិញ​ល្អជាង​​។

ការ​មាន​ពេល​ខ្លះ​​សម្រាកសម្រាប់​ខ្លួន​ឯង​ នោះ​នឹង​ធ្វើ​ឱ្យ​​អ្នក​​ស្រឡះ​ខួរ​ក្បាល​ ត្រឡប់​មក​វិញ​ដោយ​​ភាព​រីក​រាយ​ ចាប់​​ផ្ដើម​​បន្តកិច្ចការ​ងារ​បន្ត​ទៀត​យ៉ាង​មាន​ប្រសិទ្ធិភាពនិង​អារម្មណ៍​ល្អ​ ធ្វើ​ការ​ចូល​ភ្លុកៗ​។ បង្កើតច្បាប់​​សន្សំ​ 20% ​នៃ​ប្រាក់​ខែរបស់​យើង​ ដើម្បី​ទុក​ដើរ​លេង​។

article-detail-content-image-309fef66-fd71-4710-893f-6ac59cab6ff3.jpg

 

៧. រៀន​បើកបរ​ យក​ប័ណ្ណបើកបរ​

រៀន​​បើកបរ​និង​មាន​ប័ណ្ណ​បើកបរ នឹង​ជួយ​ជម្រុញ​​ទឹក​ចិត្ត​យើង​កាន់​តែ​ខ្លាំង។​ នៅ​ពេល​នោះ​យើង​ចាប់​ផ្ដើម​ចង់​រក​លុយ​ឱ្យ​​ច្រើន​ ដើម្បី​ទុក​ទិញ​ឡាន​មួយ​​ ឬ​​ធ្វើ​ឱ្យ​យើង​​ប្រឹងប្រែង​រក​ចំណូល​បន្ថែម​ទៀត​។ ណា​មួយ​វា​ក៏​ងាយ​ស្រួល​ និង​សុវត្ថិភាព​ដែរ នៅ​ពេល​ដែល​យើង​ទៅ​ណា​មក​ណា​ដោយ​មាន​​ឡាន​​ខ្លួន​ឯង​។

article-detail-content-image-450d84c4-79b4-4657-ad84-60718236ce0f.jpg

 

៨. មា​ន​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​ខ្លួន​ឯង​

នៅ​អាយុ៣០​ យើង​ត្រូវ​​រក​​ប្រភព​ប្រាក់​ចំណូល​បន្ថែម​ទៀត​ សម្រាប់​ខ្លួន​ឯង​។ ប្រភពទាំង​នោះ​អាច​ជា​ការងារ Freelance , Passive income (ចំណូល​អសកម្ម) ឬក៏​មាន​មុខ​ជំនួញ​ខ្លួន​ឯង​មួយ​​។ ទោះ​បី​ជា​យើង​មាន​​ការងារ​មួយ​ដែល​​ស្ថិតស្ថេរហើយ​​ក៏​ដោយ​ ក៏​​មិន​អាច​ធានាបាន​​ថា​​ស្ថិតស្ថេរបាន​រហូត​នោះ​ដែរ​។ ដូចនេះ​ហើយ​បាន​ជា​យើង​ត្រូវរក​​ប្រាក់​ចំណូល​បន្ថែម​​ពីលើ​ប្រាក់​ចំណូល​ប្រចាំ​​ដែល​​យើងកំពុង​​ទទួល​​បាន​​។

 

៩. ឈប់​នៅ​ផ្ទះ​ជាមួយ​​ឪពុក​ម្ដាយ​

ជាក់​ស្ដែង​ ការ​នៅ​ផ្ទះ​ជាមួយ​​ប៉ាម៉ាក់​របស់​យើង​ជា​រឿង​ល្អ ព្រោះ​យើង​​អាច​រស់​នៅ​ជួប​ជុំ​គ្រួសារ។ ប៉ុន្តែ​បើ​ក្រឡេក​មើល​ម្ដង​ទៀត​​ក៏​មិន​សូវជា​ល្អ​​ប៉ុន្មាន​​ដែរ​​ ព្រោះ​នៅ​ពេល​យើង​មាន​អាយុ​កាន់​តែ​ច្រើន​ រឿង​ដែល​យើង​ត្រូវ​ទទួល​ខុស​ត្រូវ​ក៏​មាន​ច្រើន​ដូច​គ្នា​ ហើយ​​បើ​យើង​ចេះ​តែ​ទម្លាប់​រស់​នៅ​ស្រួល​ៗ ពឹង​តែ​លើ​​​ឪពុក​ម្ដាយ​​ យើង​នឹងមិន​ចេះ​ទទួល​ខុស​ត្រូវ​លើ​ជីវិត​ខ្លួន​ឯង​ឡើយ​ សូម្បី​តែ​ការ​រៀបចំ​​លុយកាក់​ ការ​ចាយវាយ​ ការ​ចំណាយ​ផ្សេង​ៗ​ទាក់​ទង​នឹង​ការរស់​នៅ​។

សាកមក​រស់​នៅ​ដោយ​ឯករាជ្យ​ រៀន​​ទម្លាប់​ការ​រស់​នៅ​ ដោយ​មិន​ពឹង​អ្នក​ណា​ម្នាក់​ នោះ​អ្នក​​នឹង​រឹង​មាំ​ ហើយ​​អាច​​មើល​ថែខ្លួន​ឯង​ និ​ងមនុស្ស​ជុំ​វិញ​ខ្លួន​​ដែល​យើង​ស្រឡាញ់បាន។

article-detail-content-image-18f3ec7a-8e6b-4d93-837f-b76828c9ab85.jpg

 

១០​. រៀន​និយាយឬឆ្លើយសំណួរ​​ជា​សាធារណៈ

មាន​មនុស្ស​ជា​ច្រើន​ដែល​ទោះជា​មាន​​អាយុ​ច្រើន​ប៉ុណ្ណា​ ក៏​មិន​ហ៊ាន​និយាយ​ ឬ​ឆ្លើយ​សំណួរ​នៅ​ចំពោះ​មុខ​មនុស្ស​ច្រើន​ ឬ​ជា​សាធារណៈដែរ​។ រៀន​ជម្នះ​​ភាព​​ភ័យខ្លាច​ ​​​ហ៊ាន​ប្រឈមមុខ​នឹង​មនុស្ស​ផ្សេងៗគ្នា​ ដោយ​ការ​​និយាយ​ពិរោះៗ​ ល្អៗ ហើយ​កុំ​ឱ្យ​ពាក្យសម្ដី​យើង​ទៅ​ប្រហារផ្លូវ​ចិត្ត​អ្នក​ដទៃ​ឱ្យ​សោះ​។​

មួយវិញ​ទៀត ​ក៏​ត្រូវ​រៀន​និយាយ​​ទំនាក់ទំនង​ មិន​ថា​ទាក់ទងនឹង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ ការ​ធ្វើជំនួញ​ ឬ​ការងារនោះ​ទេ។

article-detail-content-image-97048cad-9475-4494-8993-5d204f44f907.jpg

 

១១. ស្វែង​រក​​ស្ទាយ​របស់​ខ្លួន​ឯង

អាយុ​នេះ​យើង​ល្មម​​គួរ​តែ​មាន​​របៀបរបប​នៃ​ការ​រស់​នៅ​ ឬ​ការ​ស្លៀកពាក់​តុបតែង​ខ្លួន​របស់​ខ្លួនឯង​​​ ដើម្បី​​ឱ្យ​​ការ​រស់​នៅ​យើង​​ ងាយ​ស្រួល​​ទៅ​តាម​អ្វី​ដែល​យើង​ចង់​បាន​​​។

កន្លង​មក​យើង​ប្រហែល​ជា​ទទួល​បាន​​​​យោបល់​ពី​អ្នក​ដទៃ​ច្រើន​ ថា​យើង​គួរ​ឱ្យ​ធ្វើ​ខ្លួន​បែប​ ស្លៀកពាក់​បែបណា​ ឬ​ក៏​រស់​នៅ​បែបណា តែ​មក​ដល់​ពេល​នេះ​ យើង​គួរ​តែ​ស្ដាប់​ខ្លួនឯង និង​ស្វែង​រក​ខ្លួន​ឯង​វិញ​ម្ដង​។

article-detail-content-image-65afa3ec-a453-4b2e-8bc7-d88c5091a583.jpg

 

១២. ថែរក្សារាង និង​សុខភាព​ឱ្យ​បាន​ល្អ

ចាប់​ផ្ដើម​ យក​ចិត្ត​ទុក​ដាក់​ទាក់​ទង​​នឹង​របបអាហារ​ និង​ការ​ហាត់ប្រាណា ព្រោះ​ពេល​នេះ​បើ​​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រឿង​ទាំង​នេះ​ទេ ខ្លួន​​​ប្រាណយើង​ច្បាស់​ជា​ទន់​ខ្សោយ​​នៅ​ពេល​ដែល​យើង​មាន​អាយុ​ជ្រេបន្តិច​ទៀត។ ចាប់​ផ្ដើម​រៀប​ចំ​កាល​វិភាគ​​សម្រាប់​​ហាត់ប្រាណ និង​រៀបចំ​របបអាហារ​ឡើង​វិញ​។

article-detail-content-image-e02efcc1-0d55-47a0-9525-a1de45cfd5de.jpg

 

Bonus: ៤ជំហាន​ងាយ​ៗ ដើម្បី​ក្លាយ​ជា​មនុស្សសុខកាយ​ សប្បាយចិត្ត​​

​បើ​តាម​​ស្ថិតិ គឺគ្មាន​​​ទេ​ "Happiest Age" ប៉ុន្តែ​យើង​នៅ​តែ​អាច​មាន​ក្ដី​សុខ​​កាន់តែ​ច្រើន​បំផុត​ បើសិន​ជា​យើង​​ធ្វើ​រឿង​ទាំង​​៤​ខាង​ក្រោម​​នេះ៖

១. ចំណាយ​ពេល​ ១០ទៅ ​១៥នាទី ​​ក្នុង​មួយ​ថ្ងៃ​ដោយ​ស្ងៀមស្ងាត់​​ ប្រលែងចោល​​គ្រប់​យ៉ាង​ដូច​ជា​​ ទូរស័ព្ទ កុំព្យូទ័រ​ ឬ​ការ​ងារ​ផ្សេង​ៗ -ល-  ជាដើម។

២. បដិសេធទម្លាប់អាក្រក់ ​និង​ក្ដី​ប្រាថ្នា​ខុស​របៀបរបស់​អ្នក​​ ព្រោះ​អារម្មណ៍​ទាំងនេះ នឹង​ស្រូប​យក​ថាមពលរបស់​អ្នក​ជា​ច្រើន​។

៣. ព្យាយាម​នៅ​ជាមួយ​មនុស្ស​ដែល​គិត​វិជ្ជមាន។

៤. រស់​នៅ​ក្នុង​ផ្ទះ​ ដែល​តែង​តែ​​ស្អាត​និង​មាន​របៀបរាបរយគ្រប់​ពេល​ បើ​ផ្ទះ​រញ៉េរញ៉ៃ​ ចិត្ត​យើង​ក៏​រញ៉េរញ៉ៃដែរ។

 

កែសម្រួល​ពី៖ Brightside