ក្នុងរឿងរា៉វជីវិត យើងតែងតែជួបភាពស្មុគស្មាញ អារម្មណ៍ដែលផុងជាប់មួយកន្លែង ជីវិតដែលនៅជុំវិញមនុស្សនិងពាក្យសម្ដីគេគ្រប់គ្នា។ យ៉ាងណាក៏ដោយអ្នកទាំងអស់គ្នាត្រូវតែមាន១០ចំណុចខាងក្រោមនេះ៖
១. កុំខ្វល់នឹងសម្ដីអ្នកដទៃច្រើនពេក មិនថាយើងធ្វើអ្វីល្អយ៉ាងណាទេ មនុស្សដែលចង់រិះគន់ នៅតែរិះគន់។ ទោះធ្វើល្អដល់ស្លាប់ ក៏គេនៅតែមិនពេញចិត្ត ឃើញមនុស្សបែបនេះ ដើរជៀសទៅ។
២. យើងមិនចាំបាច់ឈ្នះគ្រប់រឿងទេ មិនមែនគ្រប់រឿងសុទ្ធតែសាកសមឱ្យយើងយកឈ្នះនោះទេ។ បើយើងដឹងថាអ្វីការពិត អ្វីប្រឌិត ដើរចេញដោយស្ងៀមស្ងាត់ចុះ។
៣. គិតវិជ្ជមាន មើលទៅកន្លែងដែលវិជ្ជមានរបស់យើង អ្វីដែលកើត វានឹងកើត សម្រាប់យើងជ្រើសរើសមួយណា ការសប្បាយ ឬការពិបាកចិត្ត។
៤. ជឿជាក់លើខ្លួនឯង ជឿជាក់លើសមត្ថភាពខ្លួន ជឿជាក់លើអ្វីដែលខ្លួនធ្វើ ជឿជាក់ថាយើង អាចធ្វើបាន Nothing impossible។
៥. កុំប្រៀបធៀបដំណើរជីវិតខ្លួនឯង និងអ្នកដទៃ យើងមានផ្លូវរបស់យើង យើងមានផ្លូវដែលផ្សេងពីគេ ពេលខ្លះផ្លូវយើងអាចមានក្រលុកច្រើនជាងគេ។
៦. កុំដាក់សម្ពោធខ្លួនឯងពេក ភាពជោគជ័យត្រូវការពេល ការខំប្រឹង ការព្យាយាម និងការផ្ដាច់ជ្ញាចិត្ត។
៧. កុំភ្លេចញញឹម ទោះមានរឿងអ្វី ទោះជាស្នាមញញឹមក្លែងក្លាយក៏ដោយ ដូចពាក្យគេថា fake it till you get it។
៨. ឱបក្រសោបទាំងចំណុចល្អ និងចំណុចអាក្រក់របស់ខ្លួនឯង ទទួលស្គាល់អតីតកាល កែលំអរកំហុស ហើយរៀនពីវា។
៩. ស្រឡាញ់ខ្លួនឯង ក្ដីស្រឡាញ់ដែលបរិសុទ្ធបំផុត គឺការស្រឡាញ់ខ្លួនឯង
១០. ធ្វើល្អ មិនបាច់សងសឹកអីទេ បើយើងកាន់សាសនាព្រះពុទ្ធ ត្រូវចាំថា កម្មគឺមានពិត។ ចែករំលែកសេចក្ដីល្អ ទៅគ្រប់ទីកន្លែងដែលយើងទៅ។
បកប្រែនិងកែសម្រួលពី៖ NeilJedCastroOfficial